(ភ្នំពេញ)៖ នាទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យគណៈប្រតិភូមេធាវីអន្តរជាតិ មកពីប្រទេសចំនួន ១២ប្រទេស ចូលជួបសំដែងការគួរសមក្នុងអំឡុងពេលគណៈប្រតិភូមេធាវីអន្តរជាតិទាំងអស់នេះ បានអញ្ជើញមកប្រទេសកម្ពុជា ដើម្បីចូលរួមសន្និសីទអន្តរជាតិ ក្រោមប្រធានបទ «ការចែករំលែកឧត្តមានុវត្តន៍ដើម្បីផ្តល់ជំនួយផ្នែកច្បាប់កាន់តែមានប្រសិទ្ធភាពនៅអាស៊ី»។ គណៈប្រតិភូមេធាវីអន្តរជាតិ មកពី ១២ប្រទេសនេះ រួមមាន ប្រទេសម៉ាឡេស៊ី ហ្វីលីពីន ប្រ៊ុយណេ គុយវ៉ែត កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា កាហ្សាក់ស្ថាន រុស្សី អាល្លឺម៉ង់ សហរដ្ឋអាមេរិក និង LAWASIA។ជាកិច្ចចាប់ផ្តើមនៃជំនួបសវនាការ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្ដែងនូវការគាំទ្រ ចំពោះគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំសន្និសីទអន្តរជាតិក្រោមប្រធានបទ“ការចែករំលែកឧត្តមានុវត្តន៍ដើម្បីផ្តល់ជំនួយផ្នែកច្បាប់កាន់តែមានប្រសិទ្ធភាពនៅអាស៊ី” ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃការផ្តល់ជំនួយផ្នែកច្បាប់ប្រកបដោយសន្តិភាព យុត្តិធម៌ សុខដុមរមនា និងចីរភាព បង្កើតជាថ្នាលសម្រាប់ការពិភាក្សាក្នុងចំណោមតួអង្គពាក់ព័ន្ធក្នុងការផ្តល់ជំនួយផ្នែកច្បាប់ចែករំលែកឧត្តមានុវត្តន៍ពីតាមបណ្តាយុត្តាធិការនិងវិស័យពាក់ព័ន្ធ ដើម្បីផ្តល់ជំនួយផ្នែកច្បាប់កាន់តែមានប្រសិទ្ធភាពខ្ពស់ និងរួមចំណែកដើម្បីអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ១៩៩១ ប្រទេសកម្ពុជាបានបង្កើតរាជាណាចក្រទី២ ដែលជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និង ប្រកាន់យកនូវទស្សនៈគ្រប់គ្រងរដ្ឋដោយយកច្បាប់ជាធំ (Rule of Law) របបប្រជាធិបតេយ្យ និងរបបទីផ្សារសេរី ជាមូលដ្ឋាននៃការកសាងរដ្ឋ និងសង្គមមួយដែលមានសន្តិភាពពេញលេញ យុត្តិធម៌ សមធម៌ វិបុលភាព ព្រមទាំងផ្តល់នូវការការពារសិទ្ធិ និងឱកាសស្មើគ្នាសម្រាប់ប្រជាជនគ្រប់រូប។ លើសពីនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានគូសរំលេចផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានចាត់ទុកការពង្រឹងនីតិរដ្ឋជារបៀបវារៈសំខាន់មួយ និងបានខិតខំប្រឹងប្រែងពង្រឹងការអនុវត្តច្បាប់ និងពង្រឹងប្រព័ន្ធយុត្តិធម៌នៅព្រះរាជាណាចក្រកម្ពុជា ដោយក្នុងនោះរួមមានដូចជាការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងគណៈកម្មាធិការជាតិដឹកនាំការកែទម្រង់ច្បាប់ ជាដើម។ជាការបង្ហាញនូវចក្ខុវិស័យទៅមុខ សម្រាប់ការពង្រឹងការអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា អ្នកច្បាប់ទាំងអស់នៃប្រទេសកំពុងអភិវឌ្ឍ មានកាតព្វកិច្ចសហការសិក្សា ចែករំលែកបទពិសោធ និងធ្វើសុខដុមនីយកម្មការយល់ដឹងអំពីទស្សនាទាន និងចក្ខុវិស័យច្បាប់សំខាន់ៗ ដើម្បីយកមកអនុវត្តនៅក្នុងតំបន់ និងក្នុងប្រទេសរៀងៗខ្លួនឱ្យសមស្របទៅនឹងបរិបទជាក់ស្តែង និងមានអំណោយផលក្នុងការបន្តពង្រឹង Rule of Law និង របបប្រជាធិបតេយ្យ ដោយមិនគ្រាន់តែចម្លងប្រព័ន្ធច្បាប់ពីប្រទេសអភិវឌ្ឍន៍នោះទេ។ ក្នុងស្មារតីនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានចែករំលែកនូវធាតុផ្សំមួយចំនួន ដើម្បីពង្រឹង Rule of Law ដោយក្នុងនោះរួមមាន ច្បាប់ល្អសមរម្យ និងមានតម្លៃនៅក្នុងបរិបទជាក់ស្តែងក្នុងប្រទេស ប្រព័ន្ធយុត្តិធម៌ដែលល្អនិងគួរឱ្យជឿជាក់បានមានអ្នកអនុវត្តច្បាប់ល្អពីគ្រប់មជ្ឈដ្ឋាន និងមានការផ្តល់ជំនួយផ្នែកច្បាប់នានាដល់ប្រជាជនក្រីក្រ និង ងាយរងគ្រោះ ឬ ជួបការលំបាក ធ្វើយ៉ាងណាឱ្យប្រជាជនទាំងអស់គ្នាមានភាពស្មើគ្នាចំពោះមុខច្បាប់។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការផ្សារភ្ជាប់ច្បាប់ជាមួយនឹងការអភិវឌ្ឍជាក់ស្តែង ដើម្បីធ្វើយ៉ាងណាឱ្យច្បាប់មានតម្លៃក្នុងការការពារផលប្រយោជន៍ និងគាំទ្រដល់ប្រជាជន និងការអភិវឌ្ឍ ដោយក្នុងនោះច្បាប់មានមុខងារសំខាន់ក្នុងការកំណត់ប្រសិទ្ធភាពនៃស្ថាប័នសំខាន់ៗ ជាពិសេសស្ថាប័ន ទីផ្សារសេរី និងរបបប្រជាធិបតេយ្យ ដែលជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍ។ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវការការពារ និងប្រឹក្សាយោបល់ដោយឥតគិតថ្លៃជូនដល់ប្រជាជនក្រីក្រ និង ងាយរងគ្រោះកន្លងមក ព្រមទាំងថ្លែងអំណរគុណដល់គណៈប្រតិភូមេធាវីអន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកចូលរួមសន្និសីទនៅប្រទេសកម្ពុជាដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍នានាពាក់ព័ន្ធនឹងការផ្តល់ជំនួយផ្នែកច្បាប់។ ក្នុងនោះដែរ ឯកឧត្តម វង្សី វិស្សុត សង្ឃឹមថាសន្និសីទអន្តរជាតិ ក្រោមប្រធានបទ «ការចែករំលែកឧត្តមានុវត្តន៍ដើម្បីផ្តល់ជំនួយផ្នែកច្បាប់កាន់តែមានប្រសិទ្ធភាពនៅអាស៊ី» នឹងដំណើរការប្រកបដោយរលូន និងបានលើកទឹកចិត្តឱ្យគណៈប្រតិភូទាំងអស់បន្តផ្លាស់ប្តូរមតិយោបល់ និងចក្ខុវិស័យនានា ពាក់ព័ន្ធនឹងការកសាងប្រព័ន្ធច្បាប់ ការកសាង Rule of Law និងការកសាងបណ្តាញសហគមន៍អ្នកច្បាប់ ដើម្បីចូលរួមសហការលើកកម្ពស់តម្លៃនៃច្បាប់ទាំងអស់គ្នា៕
(អន្តរជាតិ)៖ ប្រទេស សិង្ហបុរីបានឃើញការកើនឡើងនៃបុគ្គលចំនួន 3,400 នាក់ដែលមានទ្រព្យសម្បត្តិជាង 1 លានដុល្លារកាលពីឆ្នាំមុន ដែលធ្វើឱ្យវាក្លាយជាទីក្រុង ដែលមានទ្រព្យសម្បត្តិច្រើនជាងគេទី 4 នៅលើពិភពលោក នេះបើយោងតាមរបាយការណ៍ថ្មីមួយ។ The Straits Times បានរាយការណ៍ថា ឥឡូវនេះរដ្ឋមានមហាសេដ្ឋីចំនួន 244,800 នាក់ មហាសេដ្ឋីចំនួន 336 នាក់ និងមហាសេដ្ឋីចំនួន 30 នាក់ នេះបើយោងតាមការរាយការណ៍របស់ The Straits Times ដោយដកស្រង់សម្តីអ្នកប្រឹក្សាផ្នែកចំណាកស្រុក វិនិយោគ Henley & Partners ' 2024 Wealthiest Cities Report ។របាយការណ៍បានកត់សម្គាល់ថា ប្រទេសសិង្ហបុរីបានមើលឃើញចំនួនមហាសេដ្ឋីរបស់ខ្លួនកើនឡើង 64% ពីឆ្នាំ 2013 ដល់ឆ្នាំ 2023។ ទីក្រុងតូក្យូរបស់ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ 3 ជាមួយនឹងមហាសេដ្ឋីចំនួន 298,300 ធ្លាក់ចុះ 5% ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ទោះជាយ៉ាងណាក៏ដោយ មហាសេដ្ឋី និងមហាសេដ្ឋីចំនួន 267 នាក់ និង 14 នាក់រៀងៗខ្លួន តាមពីក្រោយប្រទេសសិង្ហបុរី។ នៅឆ្នាំនេះ ចំណងជើងនៃទីក្រុងដែលមានជាងគេបំផុតលើពិភពលោក ជាកម្មសិទ្ធិរបស់ទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក ដែលចំនួនប្រជាជនដែលមានទ្រព្យសម្បត្តិសុទ្ធ បានកើនឡើង 48% ក្នុងទសវត្សរ៍ចុងក្រោយដល់ 349,500 នាក់ក្នុងឆ្នាំ 2023 នេះបើយោងតាម CNBC ។តំបន់ឈូងសមុទ្ររបស់សហរដ្ឋអាមេរិកដែលគ្របដណ្តប់ទីក្រុង San Francisco និង Silicon Valley កាន់កាប់កន្លែងទីពីរជាមួយនឹង 305,700 HNWIs កើនឡើង 82% ក្នុងអំឡុងពេល 2013-23៕
(សង្គម)៖ រដូវកាលផ្លែសំរងក៏មកដល់ឃើញមានពលរដ្ឋខ្មែរជាច្រើនបានម្នីម្នា ឯខ្លះទៀតសុខចិត្តសំរាកការងារដើម្បីទៅប្រមូលផលផ្លែសំរងយកមកលក់ ដោយហេតុថាផ្លែសំរងកាន់តែមានតម្លៃថ្លៃបានធ្វើឱ្យអ្នករកផ្លែសំរងមួយចំនួនកើតចិត្តលោភលន់ចង់បានច្រើនរហូតឈានដល់ការហ៊ានធ្វើទង្វើដែលប្រឈមមុខចំពោះច្បាប់ដោយពួកគេបានសម្រេចចិត្តកាប់រំលំដើមទាំងមូលតែម្ដង ដែលទង្វើនេះផងដែរបានធ្វើឱ្យពលរដ្ឋឯទៀតហួសចិត្តនិងសោកស្ដាយជាខ្លាំងក្នុងការបាត់បង់ធនធានធម្មជាតិពីមួយថ្ងៃទៅមួយ រហូតដល់ថ្នាក់ខ្លះសម្រេចចិត្តបង្ហោះជាសារសំណូមពរលើបណ្ដាញសង្គមសូមឱ្យបញ្ឍប់សកម្មភាពមួយនេះជាដាច់ខាត។ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នៅថ្ងៃទី៧ ខែ ឧសភា ឆ្នាំ ២០២៤ ឃើញមានគណនីហ្វេសប៊ុកឈ្មោះ ភ្មំក្រវាញ ដួងចិត្ត បានបង្ហោះដោយអមមកជាមួយខ្លឹមសារយ៉ាងដូច្នេះថា «កាប់ដើមសំរងដើម្បីយកផ្លែ បងប្អូនបានផលតែមួយពេល។ បើរក្សាដើមវាទុក បានទាំងផលផ្លែល្អៗទុកគ្រាន់រើស បានទាំងការរក្សាបានធនធានធម្មជាតិ និងបងប្អូនមិនប្រឈមចំពោះមុខច្បាប់»។ ម្ចាស់គណនីដដែលក៏បានភ្ជាប់មកជាមួយរូបភាពជាច្រើនសន្លឹកផងដែរក្នុងនោះមានទាំងរូបភាពបងប្អូនដែលជាអ្នករកផ្លែសំរង រូបភាពដែលបង្ហាញពីផ្លែសំរងដែលមើលទៅមានគុណភាពល្អៗ និងរូបភាពដែលធ្វើឱ្យអ្នកលេងបណ្ដាញសង្គមរំជួលចិត្តនោះគឺជារូបភាពដែលបង្ហាញពីទិដ្ឋភាពនៃដើមសំរងនៅក្នុងព្រៃត្រូវបានគេកាប់បំផ្លាញផ្លួលរំលំចោលដោយឥតមានស្ដាយស្រណោះសោះក៏ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនមួយពេល។ទោះជាយ៉ាងណាការចែករំលែកនេះផងដែរមិនមែនចង់មានន័យថាបងប្អូនខ្មែរដែលទៅរកសំរងសុទ្ធតែមានកំហុសនោះទេ គឺបងប្អូនអាចរកបានទៅតាមសមត្តភាពដើម្បីផ្គត់ផ្គងជីវភាពតែអ្វីដែលខុសនោះគគឺការកាប់បំផ្លាញ ទទួលស្គាល់ថាវានឹងអាចឱ្យអ្នករកបានផលច្រើនជាសន្ធឹកតែទាស់ត្រង់ថាផលនោះគឺបានត្រឹមមួយពេល ពេលក្រោយៗទៀតក៏ចាប់ផ្ដើមអស់បន្តិចម្ដងៗ លើសពីនោះការប្រព្រឹត្តនូវទង្វើបែបនេះគឺអាចប្រឈមមុខចំពោះច្បាប់ថែមទៀតផង៕