វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធថា កម្មវិធី TVET ១,៥ លាននាក់ជាឱកាសក្នុងការសិក្សាជំនាញបន្ថែម ដើម្បីពង្រីកមុខរបរឱ្យកាន់តែប្រសើរជាងមុន
ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាឱកាសក្នុងការសិក្សាជំនាញបន្ថែមលើជំនាញបច្ចុប្បន្ន ដើម្បីមានលទ្ធភាពក្នុងការពង្រីក និងបង្កើតមុខរបរថ្មី ឱ្យកាន់តែប្រសើរ និងមានប្រាក់ចំណូលច្រើនជាងមុន។ លោកស្រី សារី ហ្វីនី ជាអាជីវករលក់នុយត្រី ស្ថិតនៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញបានលើកឡើងថា ខ្លួនបានបញ្ចប់ការសិក្សាជំនាញវិជ្ជាជីវៈផ្នែកធ្វើនំដោយជោគជ័យកាលពីប៉ុន្មានខែមុន។ ស្រ្តីរូបនេះបានសម្រេចចិត្តចូលសិក្សាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលក្នុងគោលបំណង ដើម្បីបន្ថែមជំនាញពីលើមុខរបរបច្ចុប្បន្នដែលមានស្រាប់។ សម្រាប់លោកស្រី ការសិក្សាជំនាញវិជ្ជាជីវៈគឺមានភាពងាយស្រួលក្នុងការសិក្សា ពីព្រោះកម្មវិធីមួយនេះមានជំនាញជាច្រើនដែលអាចជ្រើសរើសដើម្បីសិក្សាបាន ជាពិសេសមានជំនាញដែលអាចឱ្យពលរដ្ឋដែលមានវ័យច្រើនអាចចូលរៀនបាន។ លើសពីនោះ គឺការសិក្សាជំនាញមួយនេះអាចជ្រើសរើសម៉ោងសិក្សាច្រើនវេន មានទាំងព្រឹក រសៀល និងយប់ ចាប់ពីថ្ងៃចន្ទ ដល់សុក្រ និងសៅរ៍ អាទិត្យ ដែលសុទ្ធសឹងតែជាពេលវេលាល្អសម្រាប់ពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចសិក្សាបាន។ លោកស្រីថាខ្លួននឹងបង្កើតមុខរបរថ្មីមួយទៀតលើជំនាញដែលបានសិក្សានាពេលកន្លងមក។ លោកស្រីលើកទឹកចិត្តទៅដល់បងប្អូនដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមកចាប់ឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈណាមួយបន្ថែមទៀតដើម្បីមានលទ្ធភាពក្នុងការបង្កើត និងបង្កើនមុខរបរថ្មីនាពេលអនាគត។ ជាពិសេសពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានជីវភាពខ្វះខាតដែលអាចសិក្សាជំនាញនេះដោយឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលជារៀងរាល់ខែផងដែរ។ ចំណែក លោកស្រី ចាប ចិន្តា ដែលជាអាជីវករលក់បាយស្ថិតនៅគីឡូម៉ែត្រលេខ៦ រាជធានីភ្នំពេញបានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជាដែលផ្តល់ឱ្យលើការសិក្សាជំនាញមួយដោយឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភ គឺជាឱកាសសម្រាប់ពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចមានលទ្ធភាពក្នុងការសិក្សាជំនាញថ្មី អាចបង្កើតមុខរបរឱ្យល្អជាងមុន ទទួលបានប្រាក់ចំណូលសមរម្យ និងបន្ថែមលើរបរបច្ចុប្បន្ន។ ពាក់ព័ន្ធនឹងព័ត៌មានសិក្សាជំនាញវិជ្ជាជីវៈ លោកស្រីធ្លាប់ឃើញមានអាជ្ញាធរមូលដ្ឋានបានផ្តល់ព័ត៌មានអំពីការសិក្សាជំនាញវិជ្ជាជីវៈទៅដល់បងប្អូនប្រជាពលរដ្ឋបានពេញលេញនៅមូលដ្ឋាននាពេលកន្លងមក និងបានលើកទឹកចិត្តទៅដល់យុវជនដែលទទួលបានលទ្ធផលមិនល្អក្នុងការប្រឡងថ្នាក់ទី១២ ជាពិសេសពលរដ្ឋដែលជាអ្នករកសុីបន្តិចបន្តួចឱ្យទៅចាប់យកឱកាសក្នុងការសិក្សាជំនាញបន្ថែម ពីព្រោះការសិក្សាជំនាញមានរយៈពេលខ្លី ហើយអាចជ្រើសរើសម៉ោងសិក្សាបានច្រើនវេន ដែលអាចឱ្យពលរដ្ឋឆ្លៀតពេលទៅទទួលការសិក្សាជំនាញថ្មីដោយគ្មានបញ្ហាប្រឈម និងប៉ះពាល់ការរកសុី។ ទន្ទឹមនេះ ពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់មកលើពលរដ្ឋ ជាពិសេសអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ កន្លងមកតាមរយៈការដាក់ចេញនូវកម្មវិធីលើកកម្ពស់ជីវភាពពលរដ្ឋជាច្រើន ជាពិសេសនៅក្នុងអាណត្តិទី៧នេះដែលមានទាំងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសិក្សាដោយឥតគិតថ្លៃ រួមនិងការពង្រីកវិសាលភាពបេឡាជាតិសន្តិសុខសង្គមដែលអាចអនុញ្ញាតឱ្យពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចក្លាយជាសមាជិកដើម្បីទទួលបានការសេវាថែទាំសុខភាពមួយយ៉ាងមានប្រសិទ្ធភាពទៀតផង។ បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបានទទួលសិស្សចុះឈ្មោះចូលរៀនសរុបចំនួនជិត៨មុឺននាក់នៅទូទាំងប្រទេស។ យោងតាមលទ្ធផលក្នុងរយៈពេលមួយឆ្នាំ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនយ៉ាងសកម្មនៅទូទាំងប្រទេស ហើយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ ក្នុងនោះនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេសក៏បានប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញជាបន្តបន្ទាប់ផងដែរ៕

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី ចុះអនុស្សរណៈយោគយល់គ្នា លើការបណ្តុះបណ្តាលបច្ចេកទេសយានយន្ត
ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថាន Bendigo Kangan (BKI) នៃប្រទេសអូស្ត្រាលី បានចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្ថិតក្រោមវត្តមានជាអធិបតីភាពរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងលោកស្រី សលលី ឃូថែន (Sally Curtain) នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន Bendigo Kangan (BKI) នៃប្រទេសអូស្ត្រាលី និងលោកស្រី ប៊្រីដហ្គេត ខូលីយឺ (Bridget Collier) អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។ ឯកឧត្តម ហេង សួរ បានថ្លែងថា តាមរយៈអនុស្សរណៈនៃការយោគយល់នេះ បង្ហាញអំពីទំនាក់ទំនង និងភាពជាដៃគូកាន់តែជិតស្និទ្ធរវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសកិច្ចសហប្រតិបត្តិការនេះនឹងលើកកម្ពស់វិស័យ TVET នៅកម្ពុជា និងចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្មកម្ពុជាប្រកបដោយជំនាញខ្ពស់ក្នុងវិស័យយានយន្ត។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា តាមរយៈបទពិសោធន៍ និងគុណភាពក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់វិទ្យាស្ថាន Bendigo Kangan ដែលត្រូវបានទទួលស្គាល់ជាយូរឆ្នាំមកហើយនៅក្នុងប្រទេសអូស្ត្រាលី នឹងមិនត្រឹមតែចូលរួមអភិវឌ្ឍប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស TVET នៅកម្ពុជាស្របតាមស្តង់ដាអន្តរជាតិប៉ុណ្ណោះទេ តែក៏នឹងចូលរួមអភិវឌ្ឍកម្លាំងពលកម្មកម្ពុជាប្រកបដោយជំនាញខ្ពស់លើវិស័យយានយន្ត ដោយនឹងមានការទទួលស្គាល់សមត្ថភាពពីទីផ្សារការងារអន្តរជាតិផងដែរ។  លោកស្រី សលលី ឃូថែន (Sally Curtain) បានគូសបញ្ជាក់ថា តាមរយៈមជ្ឈមណ្ឌលឧត្តមភាពយានយន្ត (Automotive Center of Excelence) ដែលស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន Bendigo Kangan ជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា នឹងចូលរួមបណ្តុះបណ្តាលលើជំនាញបច្ចេកទេសយានយន្តដល់ធនធានមនុស្សនៅកម្ពុជា ដើម្បីទទួលបាននូវជំនាញពេញមួយជីវិតប្រកបដោយគុណភាពខ្ពស់។   សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី មានរយៈពេល៣ឆ្នាំ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា ជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា៕

រុស្ស៊ីបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ លើវិស័យថាមពលអ៊ុយក្រែន
ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤

(អន្តរជាតិ)៖ កងទ័ពរុស្ស៊ីនៅ បានបើកការវាយប្រហារទ្រង់ទ្រាយធំលើវិស័យថាមពលរបស់អ៊ុយក្រែន ដោយបង្ខំឱ្យផ្តាច់ចរន្តអគ្គិសនីជាបន្ទាន់ ខណៈដែលសីតុណ្ហភាពធ្លាក់ចុះដល់ត្រជាក់នៅទូទាំងប្រទេស។បណ្តាញថាមពលរបស់អ៊ុយក្រែនត្រូវបានគេកំណត់គោលដៅយ៉ាងខ្លាំងចាប់តាំងពីរុស្ស៊ីបានឈ្លានពានក្នុងខែកុម្ភៈឆ្នាំ 2022 ដោយទីក្រុង Kyiv បានចោទប្រកាន់ទីក្រុងម៉ូស្គូពីយុទ្ធសាស្ត្រ "ភេរវកម្ម" ដោយ ព្យាយាមទម្លាក់ទីក្រុងអ៊ុយក្រែនឱ្យស្ថិតក្នុងភាពងងឹត និងកាត់ផ្តាច់កំដៅដល់ជនស៊ីវិលពេញ មួយរដូវរងា។ការវាយប្រហារពេញមួយយប់បានកើតឡើងបន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលពីរសប្តាហ៍ដែលបានឃើញភាគីទាំងពីរបានបើកអាវុធថ្មី មុនពេលដែលលោក Donald Trump ចូលកាន់តំណែងជា ប្រធានាធិបតីអាមេរិកក្នុងខែមករា។រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន លោក German Galushchenko បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធថាមពល "ស្ថិតនៅក្រោមការវាយប្រហាររបស់សត្រូវដ៏ធំ" បន្ទាប់ពីមានការប្រកាសអាសន្នផ្លូវអាកាសទូទាំង ប្រទេសសម្រាប់​មីស៊ីលដែលចូលមក។កងកម្លាំងទ័ពអាកាសបានរាយការណ៍អំពីកាំជ្រួចបើកបររបស់រុស្ស៊ី និងវាយប្រហារយន្តហោះគ្មានមនុស្ស បើកដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុងនានាទូទាំងប្រទេស រួមទាំងរដ្ឋធានី Kyiv, Kharkov នៅភាគឦសាន និងទីក្រុងកំពង់ផែសមុទ្រខ្មៅ Odesa ៕

ចិនដកតំណែង និងស៊ើបអង្កេតមន្ត្រីយោធាកំពូលមួយរូប
ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤

(ប៉េកាំង)៖ រដ្ឋាភិបាលក្រុងប៉េកាំងបាននិយាយថា មន្ត្រីយោធាកំពូលរបស់ចិនម្នាក់ត្រូវបាន ដកចេញពីតំណែង ហើយត្រូវបានសង្ស័យថាបានបំពានវិន័យយ៉ាងធ្ងន់ធ្ងរ” ដែលជាមន្ត្រីជាន់ខ្ពស់ ចុងក្រោយបង្អស់ដែលធ្លាក់ ក្នុងការបង្រ្កាបអំពើពុករលួយក្នុងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស។លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិរបស់ទីក្រុងប៉េកាំង បានប្រាប់សន្និសីទសារព័ត៌មានថា គណបក្សកុម្មុយនិស្តចិនដែលកំពុងកាន់អំណាច "បានសម្រេចចិត្តផ្អាកលោក Miao Hua ។លោក Wu មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការចោទប្រកាន់លើលោក Miao ដែលជាឧត្តមនាវីឯក និងជាសមាជិកនៃគណៈកម្មាធិការយោធាកណ្តាលដ៏មានឥទ្ធិពលរបស់ទីក្រុងប៉េកាំងនោះទេ។ប៉ុន្តែ "ការបំពានវិន័យយ៉ាងធ្ងន់ធ្ងរ" ជាទូទៅត្រូវបានប្រើប្រាស់ដោយមន្ត្រីនៅក្នុងប្រទេសចិន ចំពោះអំពើពុករលួយ។ទីក្រុងប៉េកាំងបានបង្កើនការបង្រ្កាបយ៉ាងស៊ីជម្រៅលើការចោទប្រកាន់ពីបទពុករលួយនៅក្នុងកងកម្លាំងប្រដាប់អាវុធកាលពីឆ្នាំមុន ដោយប្រធានាធិបតី Xi Jinping ក្នុងខែនេះបានបញ្ជាឱ្យយោធា លុបបំបាត់អំពើពុករលួយ និងពង្រឹង "ការត្រៀមរៀបចំសង្គ្រាម" របស់ខ្លួន។Bloomberg បានរាយការណ៍ថា កម្លាំងប្រឆាំងអំពើពុករលួយនៅក្នុងជួរកងទ័ ពត្រូវបានជំរុញ ដោយផ្នែកដោយការភ័យខ្លាចថា វាអាចប៉ះពាល់ដល់សមត្ថភាពរបស់ប្រទេសចិន ក្នុងការធ្វើសង្រ្គាមនា ពេលអនាគត៕

សុខៗស្រាប់តែដាច់ភ្លើង កុំឆ្ងល់អី! អគ្គិសនីកម្ពុជាបញ្ជាក់ថា៤ថ្ងៃជាប់គ្នា ខណ្ឌមួយចំនួននៅភ្នំពេញ អាចនឹងមានការរអាក់រអួលអគ្គិសនីប្រើប្រាស់ ព្រោះដោយសារហេតុផលមួយនេះ
ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤

ជាការជូនដំណឹងមួយដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបព័ត៌មានថា ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ បណ្ដាខណ្ឌមួយចំនួននៅរាជធានីភ្នំពេញ នឹងមានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនី។ នេះបើយោងតាមសេចក្តីជូនដំណឹងពីសំណាក់ អគ្គិសនីកម្ពុជា ដែលចេញផ្សាយនៅ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។បើតាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឱ្យដឹងបន្ថែមថា ការរអាក់រអួលខាងលើនេះ គឺដោយសារការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ។បើទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត។ អានសេចក្តីជូនដំនឹង ៖

គួរឱ្យអស់សំណើច! ក្មេងប្រុសម្នាក់មិនចេះធ្វើលំហាត់គណិតវិទ្យាដែលអ្នកគ្រូដាក់ឱ្យធ្វើនៅផ្ទះ ស្រាប់តែ Call ទៅលេខសង្គ្រោះបន្ទាន់ 911 !
ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤

(អន្តរជាតិ)៖ រឿងរ៉ាវមួយដ៏គួរឱ្យអស់សំណើចបានកើតឡើង ក្រោយមានក្មេងប្រុសម្នាក់ទូរស័ព្ទ សុំជំនួយ ពីភ្នាក់ងារសង្គ្រោះបន្ទាន់៩១១ ពាក់ព័ន្ធនឹងលំហាត់គណិតវិទ្យារបស់ខ្លួនដែលអ្នកគ្រូបានដាក់ឱ្យធ្វើ ប៉ុន្តែក្មេងប្រុសរូបនេះមិនអាចធ្វើលំហាត់នោះបាន។ អ្នកឆ្លើយតបលេខទូរស័ព្ទបន្ទាន់911 ដែលមានឈ្មោះថា Kim Krause បានទទួលទូរស័ព្ទពីក្មេងប្រុសអាយុ 10 ឆ្នាំ និងបានសុំជំនួយពីគាត់ ដោយក្មេងប្រុស នោះបាននិយាយថា គាត់ពិតជាត្រូវការជំនួយ ក្នុងការធ្វើលំហាត់គណិតវិទ្យារបស់គាត់។ យោងតាមការិយាល័យតម្រួត Shawano ក្មេងប្រុសនេះបានសារភាពចំពោះអ្នកឆ្លើយតបបន្ទាប់ Kim Krause ថា គាត់ដឹងថាការ ហៅទូរសព្ទនេះមិនសមរម្យ ប៉ុន្តែបានពន្យល់ថាទាំងគាត់ និងគ្រួសាររបស់គាត់ "មិនពូកែគណិតវិទ្យាទេ"។ ជាជាងបដិសេធការហៅទូរស័ព្ទចេញទាំងស្រុង Krause បានសម្រេចចិត្តជួយ ធ្វើលំហាត់គណិតវិទ្យាដល់ក្មេងប្រុសវ័យ១០ឆ្នាំនោះ។យ៉ាងណាមិញ បើទោះបីជាការសុំជំនួយរបស់ក្មេងប្រុសខាងលើនេះ មិនមែនជាគ្រោះអាសន្នគំរាមកំហែងដល់ជីវិតក៏ដោយ ប៉ុន្តែភ្នាក់ងារ 911 បានជួយដោះស្រាយបញ្ហាលំហាត់គណិតវិទ្យា ដល់ក្មេងប្រុសខាងលើនេះផងដែរ។ បន្ទាប់ពី ក្រុមការងារ 911 បានធ្វើលំហាត់ក្មេងប្រុសនេះរួច ពួកគាត់ក៏បានធ្វើការណែនាំ និងរំឭកដល់ក្មេងប្រុសវ័យ១០ឆ្នាំនេះថា លេខ ៩១១ គឺសម្រាប់តែពេលមានអាសន្នប៉ុណ្ណោះ។ សូមបញ្ជាក់ថា ការិយាល័យតម្រួតបាននិយាយថា ពួកយើងតែងតែនៅទីនេះដើម្បីជួយ លើកលែងតែលើកក្រោយ ក្មេងប្រុសរូបនេះ គួរតែប្រើប្រាស់នូវជំនួយផ្សេង ដែលមិនមែន ជាលេខសង្គ្រោះបន្ទាន់ ប្រសិនបើវាមិនមែនជាស្ថានភាពគំរាមកំហែងដល់អាយុជីវិត៕

មិនទាន់បានចេញ MV ជាផ្លូវការផង ស្រាប់តែមហាជនចេញមុខរិះគន់យ៉ាងព្រោងព្រាត ទៅលើការតុបតែងខ្លួនរបស់លោក ព្រាប សុវត្ថិ ថាហាក់បីដូចជារាងលើសខ្លាំងពេក មិនត្រឹមត្រូវតាមក្បួនខ្នាត
ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤

ជឿជាក់ថា មហាជនអ្នកលេង Tik Tok ជាច្រើននារយៈពេលប៉ុន្មានថ្ងៃនេះ ប្រាកដជាអូស មិនផុតនោះឡើយ នូវបទចម្រៀងដែលមានចំណងជើងថា «សែកមន្ត» ដែល ផលិតកម្ម Galaxy navatra បានផលិតជាពីរ Version គឺ Versionស្រីច្រៀងដោយ កញ្ញា តន់ ចន្ទសីម៉ា ចំណែកឯ Version ប្រុស ច្រៀងដោយ លោក ព្រាប សុវត្ថិ។ យ៉ាងណាមិញ អ្វីដែលមហាជន ចាប់អារម្មណ៍នោះ  គឺវីដេអូខ្លីៗ និងរូបថតប៉ុន្មានសន្លឹក នៃឈុតឆាតខ្លះពីសកម្មភាពថត MV តែម្ដង។ នៅក្នុងសកម្មភាពថត MV ត្រូវបានមហាជនមើលឃើញថា លោក ព្រាប សុវត្ថិ និងកញ្ញា តន់ ច័ន្ទសីម៉ា បានតុបតែងតែងខ្លួន ស្លៀកពាក់ បែបបុរាណប្លែកភ្នែក អមជាមួយអ្នកលេងចាប៉ីជាង១០០នាក់ ហើយសុទ្ធតែសំលៀកបំពាក់បុរាណ ផងដែរ ប៉ុន្តែក្នុងនោះក៏មានលាយឡំនឹង ឈុតសម័យខ្លះដែរ ។ ស្របពេលដែរ ចម្រៀងមួយបទមិនទាន់ចេញ MV ជាផ្លូវការផង ក៏ស្រាប់តែមានមហាជនជាច្រើន បានចេញមុខរិះគន់យ៉ាងព្រោងព្រាត ទៅលើឈុតសម្លៀកបំពាក់របស់លោក ព្រាប សុវត្ថិ ថាហាក់ដូចជាតុបតែងលើសពេក និងមិនត្រូវតាមក្បួនខ្នាតបុរាណខ្មែរត្រឹមត្រូវ។ ជាងនេះទៅទៀត ក៏មានមហាជនខ្លះទៀតថា ក្រែងបទចម្រៀងធ្វើឡើងដើម្បីអបអរសាទរគម្រប់ខួប៨ឆ្នាំ នៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះម្តេច ក្នុង Trialers MV បែរជា តែងពាក់ក្បាលតុក្កតា Labubu ទៅវិញ។ជាក់ស្តែង យោងតាមគណនី ហ្វេសប៊ុក មួយដែលមានឈ្មោះថា Soo Cool បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសុំលើកយក ចំណេះដឹង និង ជួយកែសម្រួល ទៅបងប្អូននិង ទុកជាចំណេះដឹង ដើម្បីជៀសវាង និងប៉ះពាល់ដល់ផលប្រយោជន៍ នៃវប្បធម៍ជាតិថ្ងៃក្រោយ ! ពួកយើងនៅតែមិនបែងចែក និង រៀងសូត្រឱ្យស៊ីជម្រៅ រឿង ទម្លាក់សក់ និង ចងសក់ ?? ការប្រើប្រាសម៉ូសក់ សម័យដើមក៏បញ្ជាក់ពីទំនៀមសាសនាដែរ មិនមែនគេគិតរឿងស្អាតឬមិនស្អាតនោះទេ ! សម័យដើមអ្នកដែលធ្លាប់បួស ក្នុងព្រះពុធសាសនា គឺបួសកោរសក់ទាំងប្រុសឬស្រី មួយឆ្នាំម្តង ឬ ២ដង មិនមែនបួសតែមាត់ដូច មនុស្សនិយាយថាបួសនាពេលបច្ចុប្បន្ននោះទេ ! ដ៏ចឹងទៅ ទើបបានយើង បានប្រែទំនៀមមួយនេះ ជាសក់ផ្កាថ្កូវ នេះឯង មិនមែនខ្លីដោយសារកាត់សក់ ទេ ។ ចំណែកការបួងសក់ទាំង ប្រុសទាំងស្រី គឺមានន័យថា គេនៅកាន់ព្រហ្មមញ្ញសាសនា និង សាសនាដើមជាសមន! ការបួង សក់ ឬ រួមសក់ ក៏មានបញ្ជាក់អត្ថន័យដែរ មិនមែនបួង យកស្អាតទេ ! នៅមានអត្ថន័យប្រើម្កុដរាជ នៃរាជក្រោម ឥទ្ធិពលសាសនានិងសិល្បៈ ធំដូចគ្នា ខ្ញុំក៏ឃើញ បងប្អូនប្រើខុសច្រើនដូចគ្នា មិនថា pre wedding កម្មវិធីជាតិ មួយចំនួន ថតចម្រៀង ឬ ស្លៀកថតលេងនោះទេ.។ ល។ពេលដែលពាក់សក់ទំលាក់ចឹង ហើយគ្រងម្កុដសា មានន័យថាស្តេចជ្រែករាជ ឬ បច្ចាមិត្ត ឬ សត្រូវដែលបានធ្វើគត់ស្ដេច ឡើងជាព្រះមហាក្សត្រភ្លាមៗ «មានន័យថាប្លន់រាជបល្ល័ង្កស្ដេច» ។ ឱទាហរណ៍ បច្ចាមិត្ត កាត់ព្រះកេសក្សត្រ ហើយប្លនយកម្កុដពី ក្សត្រមកពាក់ភ្លាមៗ ហើយឡើងលើបល្ល័ង្កស្ដេច គ្រងរាជតែម្តង ។ សក់លើកបួងអស់ គឺត្រឹមត្រូវ គេហៅថា ស្តេចគ្រងរាជ ! ចឹងសូមរៀនឆ្វេងយល់ ! មុននឹងដំឡើង គួរសិក្សារពី សាសនា ម៉ូតសក់មនុស្សសម័យនោះ ឱបានច្បាស់លាស់ ព្រោះ សិល្បៈខ្លះ វាធ្វើឱ្យសង្គមយើងធ្លាក់ចុះ និងមនុស្សជំនាន់ក្រោយកាន់តែភាន់ច្រឡំកាន់តែច្រើន ក្នុងនាមខ្ញុំជាអ្នកធ្វើការខាងហ្នឹងដែរ ខ្ញុំក៏មិនចង់ឲ្យ មានការចំណាខុសដដែលជាដដែលទៀតទេ ! រាល់សំណេរដែលខ្ញុំបានសរសេរគ្រាន់តែចង់ជួយកែប្រែសង្គមយើងនឹងកាន់តែល្អតែប៉ុណ្ណោះ ហើយសង្ឃឹមថាអ្វីដែលខ្ញុំបានបង្ហាញទៅជាចំណេះដឹងនិងជាបទពិសោធថ្មីមួយសម្រាប់ប្រជាជនក៏ដូចជាបងប្អូនដូចគ្នាដែរ !»៕

ជាប្រវត្តិសាស្រ្ត! MPI បានបង្កើតឲ្យមានការភ្ញាក់ផ្អើលស្ទើរទូទាំងពិភពលោក ខណៈម្ចាស់ម្ដុដមានដល់ទៅពីរនាក់ក្នុងពេលតែមួយ!
ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤

(កម្សាន្ត)៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលជាខ្លាំងសម្រាប់បណ្ដាអ្នកគាំទ្រលើវិស័យបវរកញ្ញា ខណៈកន្លងមករាល់កម្មវិធីប្រកួតសម្រស់នីមួយៗគេតែងតែរកឃើញម្ចាស់ជ័យលាភី ឬអ្នកឈ្នះតែម្នាក់ប៉ុណ្នោះ ប៉ុន្តែកាលពីនាត្រីថ្ងៃទី ២៧ ខែវិច្ជកា កន្លងទៅនេះ ស្ថាប័ន្ត បវរកញ្ញាភពភែនដីអន្តរជាតិ បានបង្ករឱ្យមានភាពភ្ញាក់ផ្អើលទូទាំងពិភពលោក ដោយហេតុថាបានរកឃើញម្ចាស់ម្គុដក៏ដូចជាអ្នកឈ្នះ មិនមែនតែមួយរូបនោះឡើយ គឺដល់ទៅពីររូបឯណោះ ពោលម្ចាស់ជ័យលាភីបវរកញ្ញាភពភែនដីអន្តរជាតិក្នុងឆ្នាំ ២០២៤នេះគឺមានដល់ទៅចំនួនពីរនាក់។យ៉ាងណាមិញ នេះជាប្រវត្តិសាស្រ្តថ្មីទៀតហើយសម្រាប់កម្មវិធីប្រកួតសម្រស់មួយនេះ ដែលបានរកឃើញម្ចាស់ជ័យលាភី សុទ្ធតែជាជើងខ្លាំងដូចគ្នាបែបនេះ។ ដោយម្ចាស់ជ័យលាភីបវរកញ្ញាភពផែនដីអន្តរជាតិក្នុងឆ្នាំ ២០២៤នេះ មានពីររូប នោះគឺ បវរកញ្ញា អារ៉ាប់រួម និង បវរកញ្ញា ឥណ្ឌូនេស៊ី។ ដោយដំបូងឡើងនោះក្នុងវគ្គផ្ដាច់ព្រាត់គឺកម្មវិធី បានប្រកាសរកឃើញអ្នកឈ្នះចំនួនម្នាក់ ដូចសព្វដង នោះគឺ បវរកញ្ញា អារ៉ាប់រួម ប៉ុន្តែក្រោយពីប្រកាសបានមិនទាន់ប៉ុន្មាន ខាងកម្មវិធីក៏បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀតគឺបញ្ចូល បវរកញ្ញា ឥណ្ឌូនេស៊ី ឱ្យក្លាយជាអ្នកឈ្នះម្នាក់ទៀត។ ទន្ទឹមនឹងនេះបើទោះបីជាកម្មវិធីបានរកឃើញម្ចាស់ជ័យលាភីចំនួនពីររូបមែនពិត ប៉ុន្តែក្នុងនោះគឺពួកគេត្រូវបានខាងស្ថាប័ន្តផ្ដល់ Tittle ឬងារ ឱ្យពីរផ្សេងគ្នា ដោយបវរកញ្ញា អារ៉ាប់រួម គឺទទួលបាននូវ Tittle ជា Miss planet international 2024 រីឯ បវរកញ្ញា ឥណ្ឌូនេស៊ី វិញនោះទទួលបាន Tittle ជា Miss Angel planet international 2024។ដោយឡែក សង្គេតឃើញថាក្រោយពីការប្រកួតវគ្គផ្ដាច់ព្រាត់បានកន្លងទៅ ឃើញមានលេចឡើងនូវមតិចម្រូងចម្រាសជាច្រើន ក្នុងនោះឃើញមានបណ្ដាអ្នកគាំទ្រជាច្រើនក៏បានរិះគន់ ចំពោះការរៀបចំនូវកម្មវិធីមួយនេះផងដែរ ដោយពួកគេយល់ថា លទ្ធផលហាក់នូវមានកម្រិត ហើយហាក់មានភាពមិនច្បាស់លាស់ រហូតអ្នកខ្លះបានឱ្យរហ័សនាមថាជា Cooking show ឬ joking show ទៀតផង។សូមបញ្ជាក់ផងដែរថា Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិ ដែលបង្កើតឡើងដោយកូនខ្មែរផ្ទាល់៕

អូស្ត្រាលី នឹងហាមឃាត់ក្មេងអាយុក្រោម ១៦ ឆ្នាំ មិនឱ្យប្រើបណ្តាញសង្គម
ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤

(អន្តរជាតិ)៖ សមាជិកសភាអូស្ត្រាលី បានបោះជំហានខិតទៅជិតការហាមឃាត់ក្មេងអាយុក្រោម 16 ឆ្នាំ មិនឱ្យប្រើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយគំរាមកំហែងក្រុមហ៊ុនដែលមិនគោរពតាម នឹងផាកពិន័យ រាប់លានដុល្លារ។ ច្បាប់​សំខាន់​មួយ​នេះ ​បាន​ឆ្លង​ផុត​សភា​ជាន់​ទាប​នៅ​ថ្ងៃ​ពុធ ហើយ​ឥឡូវ​ត្រូវ​បាន​គេ​កំណត់​ឱ្យ​ពិភាក្សា​ដោយ​ព្រឹទ្ធសភា។ ច្បាប់ថ្មីនេះមានន័យថា អ្នកដែលចូលចិត្ត Facebook, Instagram, TikTok និង Snapchat ត្រូវតែចាត់វិធានការសមហេតុផល ដើម្បីការពារក្មេងជំទង់ មិនឱ្យមានគណនី។ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអាចប្រឈមនឹងការផាកពិន័យរហូតដល់ 50 លានដុល្លារ អូស្ត្រាលី (32.5 លានដុល្លារអាមេរិក) ចំពោះការខកខានមិនបានដាក់បម្រាមនោះ បានពិពណ៌នា ច្បាប់នេះថា "មិនច្បាស់លាស់" "បញ្ហា" និង "ប្រញាប់ប្រញាល់" ។នាយករដ្ឋមន្ត្រីឆ្វេងនិយមកណ្តាល លោក Anthony Albanese ដែលសម្លឹងមើលការបោះឆ្នោត នៅដើម ឆ្នាំក្រោយ បានឈ្នះការហាមឃាត់យ៉ាងក្លៀវក្លា និងបានប្រមូលផ្តុំឪពុកម្តាយ ឱ្យនៅពីក្រោយច្បាប់នេះ។លោក​បាន​និយាយ​ថា យុវជន​អូស្ត្រាលី "បិទ​ទូរស័ព្ទ ហើយ​ចូល​ទៅ​ទីលាន​វាយ​កូនបាល់ និង​កីឡា​គ្រីឃីត ទីលានវាយកូនបាល់ និង​បាល់​ទាត់​ក្នុង​អាង​ហែល​ទឹក"។នៅលើក្រដាស ការហាមប្រាមគឺជាផ្នែកមួយនៃការតឹងរ៉ឹងបំផុតនៅក្នុងពិភពលោក។ទោះជាយ៉ាងណាក៏ដោយ ច្បាប់នាពេលបច្ចុប្បន្ននេះ ស្ទើរតែមិនមានព័ត៌មានលម្អិតអំពីរ បៀបដែលច្បាប់ នឹងត្រូវអនុវត្តនោះទេ។ច្បាប់នេះ នឹងមានយ៉ាងហោចណាស់ 12 ខែមុនពេលព័ត៌មានលម្អិតត្រូវបានដោះស្រាយដោយនិយតករ ហើយការហាមឃាត់ចូលជាធរមាន។អ្នកជំនាញជាច្រើនមានការងឿងឆ្ងល់ថា ការហាមប្រាមនេះអាចត្រូវបានអនុវត្តតាមមធ្យោបាយ ដ៏មានអត្ថន័យ ដោយចង្អុលបង្ហាញថាការរឹតបន្តឹងអាយុជាច្រើនអាចជៀសបានយ៉ាងងាយ។វិសោធនកម្មយឺតយ៉ាវរារាំងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងច្បាស់លាស់ពីការតម្រូវឱ្យអ្នកប្រើប្រាស់ថ្មីបង្ហាញអត្តសញ្ញាណប័ណ្ណដែលចេញ ដោយរដ្ឋាភិបាលដើម្បីបញ្ជាក់ពីអាយុរបស់ពួកគេ។ការ​ហាមប្រាម​នេះ​អាច​នឹង​ត្រូវ​បាន​ជំទាស់​នៅ​ក្នុង​តុលាការ៕

គ្រួសាររាជវង្សមួយ មានទ្រព្យសម្បតិ្តច្រើនជាង Elon Musk និង Bill Gates បូកបញ្ចូលគ្នាដល់ទៅ៤ដង
ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤

(អន្តរជាតិ)៖ គ្រួសាររាជវង្សដែលមានជាងគេបំផុតនៅលើពិភពលោកមានទ្រព្យសម្បត្តិច្រើនជាង ៤ដង នៃទ្រព្យសម្បត្តិ Elon Musk និង Bill Gates បូកបញ្ចូលគ្នា។ស្ថាបនិកក្រុមហ៊ុន Microsoft ដែលបច្ចុប្បន្នជាសប្បុរសជនមានតម្លៃ 119.6 ពាន់លានដុល្លារ (93 ពាន់លានដុល្លារ) ហើយម្ចាស់ក្រុមហ៊ុន Tesla និង X បច្ចុប្បន្នមានតម្លៃ 251.3 ពាន់លានដុល្លារ (£191 ពាន់លានដុល្លារ) ដូចដែលបានប៉ាន់ស្មានដោយទស្សនាវដ្តី Forbes ។គ្រួសាររាជ្យ របស់ប្រទេសអារ៉ាប៊ីសាអូឌីត គឺ House of Saud គឺជារាជវង្សដ៏មានអំណាច និងអ្នកមាន បំផុតមួយនៅក្នុងពិភពលោក។ House of Saud ដែលទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានគឺ 1.4 ទ្រីលានដុល្លារ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើអនាគតនៃឧបទ្វីបអារ៉ាប់ និងបរិស្ថានថាមពលរបស់ពិភពលោក។ទ្រព្យសម្បត្តិ និងហិរញ្ញវត្ថុរបស់រាជវង្សអង់គ្លេស ជារឿយៗស្ថិតនៅក្រោមការត្រួតពិនិត្យ របស់ប្រព័ន្ធ ផ្សព្វផ្សាយ និងសាធារណជន។ ក្រុមហ៊ុនប្រឹក្សាធុរកិច្ច Brand Finance បានវាយតម្លៃថា ទ្រព្យសម្បត្តិ រាជ្យវង្សអង់គ្លេស ឥឡូវនេះត្រូវបានដឹកនាំដោយស្តេច Charles III ថាមានទ្រព្យសម្បត្តិសុទ្ធចំនួន 88 ពាន់លានដុល្លារ (69 ពាន់លានដុល្លារ)។នេះមានន័យថាអ្នកគ្រប់គ្រងនៃប្រទេសអារ៉ាប៊ីសាអូឌីតមានទ្រព្យសម្បត្តិសុទ្ធ ដែលត្រូវបានប៉ាន់ស្មានថា ច្រើនជាងគ្រួសាររបស់ស្តេច Charles ជិត 16 ដង។គ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត រួមមានកូនចៅរបស់ Muhammad bin Saud ដែលជាស្ថាបនិកនៃសតវត្សទី 18 នៃ Emirate of Diriyah ដែលត្រូវបានគេស្គាល់ថាជាព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតទីមួយ។ គ្រួសារនេះមានសមាជិកជាង 15000 នាក់ ទោះជាយ៉ាងណាក៏ដោយ ទ្រព្យសម្បត្តិភាគច្រើនត្រូវបាន គ្រប់គ្រងដោយសាច់ញាតិប្រហែល 2000 នាក់។ អ្នកកាន់អំណាចនៃគ្រួសារនេះ គឺមកពីកូនចៅ របស់ស្ថាបនិកសម័យទំនើបរបស់ប្រទេសអារ៉ាប៊ីសាអូឌីត គឺលោក Abdulaziz bin Abdul Rahman ។ស្តេច Salman bin Abdulaziz Al Saud ដែលគ្រប់គ្រងប្រទេសរបស់ព្រះអង្គតាំងពីឆ្នាំ 2015 គឺជាប្រមុខ គ្រួសារបច្ចុប្បន្ន។Mohammed bin Salman គឺជាកូនប្រុសដ៏ល្បីល្បាញបំផុតរបស់គាត់ និងជាអ្នកស្នងមរតក។ រាជទាយាទ​ដែល​គេ​ស្គាល់​ថា MBS ជា​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​របស់​អារ៉ាប៊ីសាអូឌីត ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​យ៉ាង​ទូលំទូលាយ​ថា​ជា​ អ្នក​គ្រប់​គ្រង​ជាក់ស្តែង​របស់​ប្រទេស។កំណប់ប្រេងដ៏ធំដែលបានរកឃើញនៅក្នុងនគរកាលពីប្រាំពីរទសវត្សរ៍មុន ក្នុងសម័យស្តេច Abdulaziz ibn Saud ត្រូវបានគេគិតថាជាប្រភពនៃទ្រព្យសម្បត្តិរបស់គ្រួសារនេះ។ខណៈពេលដែលរាជវង្សអារ៉ាប៊ីសាអូឌីតរក្សាទិន្នន័យហិរញ្ញវត្ថុលាក់ទុក របៀបរស់នៅដ៏ប្រណិតរបស់ ពួកគេ និងការចំណាយច្រើនទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន៕

១០០ឆ្នាំមានម្តង! ព្រិលធ្លាក់ខ្លាំងបំផុតនៅកូរ៉េខាងត្បូង បណ្តាលឱ្យបិទផ្លូវ លុបជើងហោះហើរ និងមានអ្នកបាត់បង់ជីវិត
ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ទីភ្នាក់ងារអាកាសធាតុបាននិយាយថា រដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានគ្រប ដណ្ដប់ដោយព្រិលធ្លាក់ខ្លាំងបំផុតក្នុងខែវិច្ឆិកា ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមជាងមួយ សតវត្សមុនមក។រដ្ឋបាលឧតុនិយមកូរ៉េបាននិយាយថា ព្រិល 16.5 សង់ទីម៉ែត្រ បានធ្លាក់ចុះនៅម៉ោង7:00 ព្រឹកថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បើប្រៀប ធៀបទៅនឹងកំណត់ត្រាមុនរបស់ទីក្រុងសេអ៊ូលដែលមាន 12.4 សង់ទីម៉ែត្រ កាលពីឆ្នាំ 1907 ។ព្រិលដំបូងនៃរដូវត្រជាក់ក្នុងទីក្រុងសេអ៊ូល ការធ្លាក់ព្រិលខ្លាំងបំផុតនៅក្នុងខែវិច្ឆិកា ចាប់តាំងពីទី ភ្នាក់ងារនេះបានបង្កើតប៉ុស្តិ៍សង្កេតការណ៍ទូទាំងប្រទេសក្នុងឆ្នាំ 1907 ។ការ​ព្រមាន​អំពី​ព្រិល​ធ្លាក់​ខ្លាំង​បាន​ជំរុញ​ឱ្យ​អ្នក​ស្រុក​«​ចៀសវាងការធ្វើដំណើរ និង​ចូលរួម​សកម្មភាព​ខាងក្រៅ​» និង​«​ប្រយ័ត្ន​ដើមឈើ​រលំ​»​។ការព្រមានបែបនេះត្រូវបានចេញនៅពេលដែលព្រិលកកកុញដល់ 20 សង់ទីម៉ែត្រឬច្រើនជាងនេះ ក្នុងរយៈពេល 24 ម៉ោង។ដោយសារព្រិលធ្លាក់ខ្លាំងទូទាំងប្រទេស គ្រោះថ្នាក់ជាច្រើនបានកើតឡើង ដោយសារតែរថយន្ត រអិលលើផ្លូវទឹកកក ទោះបីជាមិនមានអ្នករងរបួសធ្ងន់ធ្ងរក៏ដោយ។ ការដួលរលំដើមឈើបាន បណ្តាលឱ្យ ដាច់ចរន្តអគ្គិសនីដែលប៉ះពាល់ដល់ផ្ទះជាង 150 នៅជុំវិញទីក្រុងសេអ៊ូល ។យោងតាមក្រសួងដឹកជញ្ជូនបានឱ្យដឹងថា ផ្លូវសំខាន់ៗត្រូវបានបិទសម្រាប់ការថែទាំ ដែលនាំឱ្យមានការ កកស្ទះចរាចរណ៍ធ្ងន់ធ្ងរ ខណៈដែលជើងហោះហើរក្នុងស្រុកយ៉ាងហោចណាស់ចំនួន 22 ត្រូវបាន លុបចោល និងមួយចំនួនផ្សេងទៀតត្រូវបានពន្យារពេល។ប្រធាន Yoon Suk Yeol បានអំពាវនាវដល់មន្ត្រីឱ្យ "កាត់បន្ថយការខូចខាតដែលអាចកើតមាន និងការ រអាក់រអួលសាធារណៈដែលបណ្តាលមកពីព្រិល" ខណៈដែលព្រិលធ្លាក់ខ្លាំងត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ ហើយព្រិលបានបន្តធ្លាក់នៅថ្ងៃពីរថ្ងៃនៅថ្ងៃព្រហស្បតិ៍ (28 ខែវិច្ឆិកា) ដោយជើងហោះ ហើររាប់សិបជើងត្រូវបានលុបចោល ប្រតិបត្តិការសាឡាងត្រូវបានផ្អាក ហើយយ៉ាងហោចណាស់មនុស្ស 4 នាក់ត្រូវបានរាយការណ៍ថាបានស្លាប់នៅក្នុងរដូវរងាដ៏ជូរចត់មួយ បើទោះបីជាលក្ខខណ្ឌបង្ហាញ សញ្ញានៃការធូរស្រាលក៏ដោយ។ព្រិលជាង 40 សង់ទីម៉ែត្របានប្រមូលផ្តុំគ្នានៅផ្នែកខ្លះនៃទីក្រុងសេអ៊ូលនៅម៉ោង 8 ព្រឹក ដោយបង្ខំឱ្យ លុបចោលជើងហោះហើរជាង 140៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ដើមហេតុធំបំផុតនៃបញ្ហាវិវាទដីធ្លីនៅកម្ពុជា គឺភាពមិនច្បាស់លាស់ក្នុងការកំណត់កម្មសិទ្ធិដីធ្លី
ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៖ ដើមហេតុធំបំផុតនៃបញ្ហាវិវាទដីធ្លីនៅកម្ពុជា គឺភាពមិនច្បាស់លាស់ក្នុងការកំណត់កម្មសិទ្ធិដីធ្លី។ សម្ដេចធិបតី បានមានប្រសាសន៍បែបនេះ នៅក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។សម្ដេចធិបតី បានមានប្រសាសន៍សង្កត់បន្ថែមថា “ក្នុងគោលដៅកាត់បន្ថយនិងឈានទៅលុបបំបាត់នូវបញ្ហាវិវាទដីធ្លីនៅថ្ងៃអនាគត រាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ខ្លាំងក្នុងការវាស់វែង ចុះបញ្ជីក្បាលដី និងចេញប័ណ្ណកម្មសិទ្ធិដីធីជូនប្រជាពលរដ្ឋ។ សម្ដេចធិបតី ក៏បានបញ្ជាក់ទៀតថា “ក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលបានសម្រេចបង្កើនកញ្ចប់ថវិកាដើម្បីជំរុញកិច្ចការនេះ និងគ្រោងថវិកា ១០០ លានដុល្លារអាមេរិក ដើម្បីជំរុញការរៀបចំចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យបានចប់នៅក្នុងអាណត្តិទី៧ នេះ”៕

វៀតណាមអនុម័តថ្ងៃឈប់សំរាករយៈពេល៩ថ្ងៃ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល!
ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤

(អន្តរជាតិ)៖ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអនុម័តថ្ងៃឈប់ សម្រាករយៈពេលប្រាំបួនថ្ងៃសម្រាប់ពិធីបុណ្យ Tet (បុណ្យចូលឆ្នាំថ្មី) ដែលនឹងមកដល់គឺចាប់ពីថ្ងៃទី 25 ខែមករាដល់ថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2025។ ការិយាល័យរដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃអង្គារថា នាយករដ្ឋមន្ត្រីបានយល់ព្រមលើសំណើរបស់ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ទាក់ទងនឹងផែនការថ្ងៃឈប់សម្រាក។ ថ្ងៃសម្រាកដំបូងត្រូវនឹងថ្ងៃទី 26 នៃខែតាមច័ន្ទគតិ ខណៈថ្ងៃចុងក្រោយត្រូវនឹងថ្ងៃទី 5 នៃខែទី 1 នៃឆ្នាំថ្មី។ ការសម្រាកមានរយៈពេលបួនថ្ងៃចុងសប្តាហ៍ និងប្រាំថ្ងៃធ្វើការ។ថ្ងៃឈប់សម្រាកនេះគឺជាការចាប់ផ្តើមដំបូងបើប្រៀបធៀបទៅនឹងកាលពី 10 ឆ្នាំមុន នៅពេល ដែលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីបានចាប់ផ្តើមត្រឹមតែមួយឬពីរថ្ងៃមុនថ្ងៃចូលឆ្នាំសកល។ ជាមួយនឹងការចាប់ផ្តើមដំបូង បួនថ្ងៃមុនឆ្នាំថ្មី មនុស្សអាចរៀបចំកាលវិភាគរបស់ពួកគេ បានប្រសើរជាងមុនក្នុងការធ្វើដំណើរទៅផ្ទះ ទិញទំនិញ សម្រួលចរាចរណ៍នៅថ្ងៃចុងក្រោយនៃឆ្នាំ។ថ្ងៃឈប់សម្រាកសាធារណៈផ្សេងទៀតនៅឆ្នាំ 2025 រួមមានថ្ងៃចូលឆ្នាំថ្មីនៅថ្ងៃទី 1 ខែមករា ពិធីបុណ្យ Hung Kings ថ្ងៃទី 5-7 ខែមេសា ថ្ងៃឈប់សម្រាកនៃទិវាបង្រួបបង្រួម - ទិវាពលកម្មចាប់ពីថ្ងៃទី 30 ខែមេសាដល់ថ្ងៃទី 4 ខែឧសភា និងថ្ងៃឈប់សម្រាកបុណ្យជាតិចាប់ពីថ្ងៃទី 30 ខែសីហាដល់ខែកញ្ញា។ នាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងការងារ ជូនដំណឹងដល់អង្គភាពមិនមែនអាជីវកម្មសាធារណៈ អង្គការនយោបាយ អង្គការសង្គម-នយោបាយ អាជីវករ និងកម្មករនិយោជិត អំពីថ្ងៃឈប់សម្រាក នាពេលខាងមុខ។ ច្បាប់ការងារឆ្នាំ 2019 ចែងថា ដោយផ្អែកលើលក្ខខណ្ឌជាក់ស្តែងជារៀងរាល់ឆ្នាំ នាយករដ្ឋមន្ត្រី នឹងកំណត់ថ្ងៃសម្រាកជាក់លាក់សម្រាប់បុណ្យចូលឆ្នាំថ្មី និងបុណ្យជាតិ។ ប្រសិនបើថ្ងៃឈប់ សម្រាកផ្លូវការធ្លាក់នៅថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍ ការកែសម្រួលថ្ងៃធ្វើការ ឬការផ្លាស់ប្តូរ នឹងត្រូវបានធ្វើឡើងដើម្បីបន្តរយៈពេលថ្ងៃឈប់សម្រាក៕

ឈប់បាន ឈប់ទៅ! ល្បែងស៊ីសងតាមអនឡាញ និង ហ្គេមអនឡាញ ហាក់កំពុងតែក្លាយជាមហារីកក្នុងសង្គមកម្ពុជា ខណៈនាពេលចុងក្រោយនេះ ឃើញថាមានពលរដ្ឋកម្ពុជាបានបាត់បង់ជីវិត ក៏ដោយសារតែល្បែងស៊ីសងនេះផងដែរ
ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤

ដូចដែលមហាជនបានដឹងស្រាប់ហើយ នារយៈពេលចុងក្រោយនេះ ករណីបាត់បង់អាយុជីវិតរបស់ពលរដ្ឋខ្មែរ ក្រោមរូបភាពផ្សេងៗគ្នា ប៉ុន្តែមូលហេតុន័យការបាត់បង់ក្រោមហេតុផលតែ១នោះ គឺដោយសារតែជំពាក់បំណុលគេវ័ន្តក ព្រោះតែល្បែងស៊ីសងតាមអនឡាញ រួមទាំងកម្ចីតាមអនឡាញ កំពុងតែក្លាយជាមហារីក នៅក្នុងសង្គមកម្ពុជា ដែលករណីនេះ រាជរដ្ឋាភិបាល ស្ថាប័នដែលពាក់ព័ន្ធទាំងឡាយ គួរតែ បន្តរឹតបន្តឹង និង ចាត់វិធានការជាបន្ទាន់ផងដែរ ។ជាការពិតនាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថានៅលើបណ្តាញសង្គម ដូចជា Facebook , TikTok និង Telegram ជាដើម មានការផ្សព្វផ្សាយយ៉ាងទូលំទូលាយដែល ភាគច្រើនពាក់ព័ន្ធនឹងល្បែងស៊ីសងតាមអនឡាញ ភ្នាល់ចម្រុះ រួមទាំងកីឡា ការភ្នាល់កីឡាផ្សាយផ្ទាល់ ហ្គេមកាស៊ីអនឡាញ និងកម្ចីតាមអនឡាញ ជាដើម ទោះបីជាដឹងហើយថា ល្បែងស៊ីសងជាទង្វើខុសច្បាប់សម្រាប់ប្រជាពលរដ្ឋកម្ពុជាក៏ដោយ ក៏គេហទំព័រភ្នាល់តាមអនឡាញជាច្រើនប្រភេទ ហាក់ដំណើរការដោយសេរី និង ទូលំទូលាយខ្លាំង ។អ្វីដែលជាការកត់សំគាល់ ការផ្សព្វផ្សាយ ល្បែងស៊ីសងតាមអនឡាញ និង កម្ចីតាមអនឡាញ ភាគច្រើនធ្វើឡើងតាមគ្រប់រូបភាព ជាក់ស្តែងល្បែងទាំងនេះ តែងតែមាន តំណភ្ជាប់ ឬលីង ដើម្បីឱ្យបងប្អូន ងាយស្រួល ចូលទៅកាន់គេហទំព័របានយ៉ាងស្រួលតែម្តង។ ជាងនេះទៅទៀត អ្វីដែលប្រជាពលរដ្ឋ មើលឃើញជាក់ស្តែង ថាល្បែងស៊ីសងតាមអនឡាញ និង កម្ចីតាមអនឡាញ ពិតជាទូលំទូលាយ រីកដូចផ្សិតនោះ គឺមួយចំណែករីកឡើងតែច្រើន តាមរយៈការប្រម៉ូតពីសំណាក់ តារាខ្មែរ ល្បីៗ បុគ្គលដែលមានប្រជាប្រិយភាពក្នុងសង្គមជាដើម ដែលជាហេតុកាន់បង្កើនការអូសទាញឱ្យប្រជាពលរដ្ឋ ប្រព្រឹត្តនូវល្បែងស៊ីសងទាំងអស់នេះ ។ទោះជាយ៉ាងណាដោយ ក្រោយការសង្កេតឃើញថាពលរដ្ឋកម្ពុជាមួយចំនួនបានបាត់បង់ជីវិត ដោយសារតែល្បែងស៊ីសង ហើយក្នុងនោះប្រាកដណាស់ ប្រជាពលរដ្ឋខ្មែរមួយចំនួនក្នុងកំពុងផុងខ្លួន ជាប់អន្ទាក់ នឹងល្បែងស៊ីសង សូមបញ្ឈប់ និង ដកខ្លួនចេញជាបន្ទាន់ បើមិនចង់មានវិប្បដិសារី។ ដូចព្រះអង្គ គូ សុភាព មានសង្ឈដីការនៅផេកហ្វេសប៊ុកថា៖ បងប្អូនគួរឈប់ផ្សាយឱ្យខ្មែរយើងលេងល្បែង online ក្ដី offline ក្ដី។ ល្បែងនាំឱ្យអន្តរាយនិងមានសោកនាដកម្មក្នុងគ្រួសារ។ ចូរគ្រប់គ្នាចងចាំថា «ល្បែងតែងវិនាស» ។ លេងល្បែងបង្កឲ្យមានក្តីវិនាសនៅក្នុងគ្រួសារ និងបង្កើតជាអន្តិសុខសង្គម ជាពិសេសបង្ហាញពី គំរូមិនល្អសម្រាប់សង្គមជាតិ និងជះឥទ្ធិពលដល់ក្មេងជំនាន់ក្រោយ។ ក្រៅពីធ្វើឲ្យពលរដ្ឋខាតបង់ថវិកា ខាតពេលវេលា ល្បែងស៊ីសងជាប្រភេទនៃជម្លោះជាប្រភពនៃអំពើហិ.ង្សាក្នុងគ្រួសារប៉ះពាល់សន្តិសុខសណ្តាប់ធ្លាប់សង្គម និងអាចបង្កើតជាអំពើចោរកម្ម អំពើប្លន់ទៀតផង។ក្នុងន័យនេះដែរ មហាជនជាច្រើនក៏បាន បន្តអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ក្រសួង ស្ថាប័ន ដែលពាក់ព័ន្ធ បន្តពង្រឹង ស៊ើបអង្កេត ស្រាវជ្រាវ តាមដាន ក៏ដូចជាប្រមូលនូវព័ត៌មានផ្សេងៗដើម្បីបង្ការ ទប់ស្កាត់ការផ្សព្វ្សាយ កុំឱ្យមានការបើកទូលាយ ឬ ដោយសេរីខ្លាំងពេក បើមិនដូច្នេះទេ ពលរដ្ឋកម្ពុជានៅតែមិនអាចជៀសផុត និង បន្តផុងខ្លួនជាមួយល្បែងស៊ីសងនេះបន្តទៀតជាក់ជាមិនខាន។សូមរំលឹកផងដែរថា កាលពី២១ ខែមិនា ឆ្នាំ ២០២៤កន្លងទៅ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ក៏បានធ្វើការបង្ហោះនៅលើផេកផ្លូវការ ដោយបានបង្ហាញថា មានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក គេហទំព័រ និងប្រព័ន្ធតេលេក្រាម ចំនួន ២៥ទំព័រ ជាសកម្មភាពល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង។ ខណៈ ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងតាមដានស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់ នេះផងដែរ៕

ឱ្យអួយ! ប្រាសាទកោះកេរ ត្រូវបានទស្សនាវដ្ដីទេសចរណ៍អាមេរិកចុះផ្សាយថាជាគោលដៅតែមួយគត់ត្រូវតែទៅក្នុងឆ្នាំ២០២៥
ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤

(ព័ត៌មានជាតិ)៖ កោះកេរ ដែលជាប្រាសាទដាច់ស្រយាលមួយក្នុងប្រទេសកម្ពុជា បានក្លាយជាតំបន់តំណាងអាស៊ីអាគ្នេយ៍តែមួយគត់នៅក្នុងបញ្ជីគោលដៅទេសចរណ៍ចំនួន 25 ដែលត្រូវទៅទស្សនាសម្រាប់ឆ្នាំ 2025 របស់ Fodor's Travel ។ទស្សនាវដ្ដីទេសចរណ៍អាមេរិកបានសរសេរថា "ចង់ចៀសវាងពីភ្ញៀវទេសចរកកកុញ ដែលសម្រុកទៅចូលកម្សាន្តនៅប្រាសាទអង្គរវត្ត លោកអ្នកងាចពិចារណាលើប្រាសាទកោះកេរ ដែលជាកន្លែងបុរាណវត្ថុ ដ៏ធំទូលាយដែលផ្តល់នូវការយល់ដឹងដ៏គួរឱ្យចាប់អារម្មណ៍នៃអាណាចក្រខ្មែរ"។ប្រាសាទកោះកេរ ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ប្រាសាទកោះកេរស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរមានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងប្រមាណ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រាសាទកោះកេរ បានកសាងឡើងក្នុងរជ្ជកាល ព្រះបាទជ័យវ័រ្មនទី៤ ក្នុងសតវត្សទី ១០ (៩២៨-៩៤២) ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទកោះកេរ មានរូបរាងជាពីរ៉ាមីត ដោយមាន៧ជាន់ និងមានកម្ពស់៣៥ម៉ែត្រ លាក់ខ្លួនជាច្រើននៅក្នុងព្រៃក្រាស់ ប្រជុំប្រាសាទកោះកេរ មានផ្ទៃក្រឡា 81គម២ និងមានប្រាសាទសរុប 184 ប្រាសាទ ។បញ្ជីដំណើរទៅកាន់ឆ្នាំ 2025 របស់ Fodor's Travel រួមមាន 25 អាស៊ីត្រូវបានតំណាង ដោយគោលដៅចំនួនបីគឺកោះកេរក្នុងប្រទេសកម្ពុជា មេហ្គាឡាយ៉ានៅប្រទេសឥណ្ឌា និងទីក្រុងនីកូក្នុងប្រទេសជប៉ុន។ ទ្វីបអឺរ៉ុបមានធាតុចំនួនប្រាំក្នុងបញ្ជី៖ Camargue នៅប្រទេសបារាំង ទីក្រុង Helsinki ក្នុងប្រទេសហ្វាំងឡង់ Meteora នៅប្រទេសក្រិច ស្រុក Masurian Lake ក្នុងប្រទេសប៉ូឡូញ និង Vestmannaeyjar នៅអ៊ីស្លង់។សហរដ្ឋអាមេរិកក៏មានតំណាងប្រាំនាក់ផងដែរ៖ ឧទ្យានជាតិ Badlands នៅ South Dakota, Houston ក្នុងរដ្ឋ Texas, Las Vegas ក្នុងរដ្ឋ Nevada, Los Olivos ក្នុងរដ្ឋកាលីហ្វ័រញ៉ា និងទីក្រុងឆ្នេរ Michigan៕

បណ្តាញសង្គម