វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
ហាមមិនស្តាប់ ប្រើធម៌ក្តៅ! ថៃផ្តល់រង្វាន់ដល់អ្នកណាដែលរាយការណ៍អំពីអ្នកលក់ និងអ្នកប្រើប្រាស់ បារីអេឡិចត្រូនិច ជិត១០០ដុល្លារ
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥

(អន្តរជាតិ)៖ ដើម្បីបង្រ្កាបការប្រើប្រាស់បារីអេឡិចត្រូនិច រដ្ឋាភិបាលថៃបានដាក់ចេញ នូវគំនិតផ្តួច ផ្តើមថ្មីមួយដែលអនុញ្ញាតឱ្យសាធារណជន រាយការណ៍ពីអ្នកលក់ និងអ្នកប្រើប្រាស់ បារីអេឡិចត្រូនិច តាមរយៈកម្មវិធីទូរស័ព្ទ។ គ្រោងការណ៍នេះផ្តល់រង្វាន់ដ៏ច្រើនសម្រាប់អ្នកផ្តល់ព័ត៌មាន ដោយមានអ្នកផ្តល់ព័ត៌មានទទួលប្រាក់ 60% ពីការផាកពិន័យដែលដាក់លើជនសង្ស័យ។អ្នកដែលផ្តល់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន អាចទទួលបានចំណែកយ៉ាងច្រើនពីការផាកពិន័យ។ឧទាហរណ៍ អ្នកដែលចាប់បានកាន់ ឬជក់បារីអេឡិកត្រូនិកនៅទីសាធារណៈប្រឈមនឹងការផាកពិន័យចំនួន ៥០០០ បាតស្មើនឹងជាង៥០ម៉ឺន ដែលមានន័យថា អ្នកផ្តល់ព័ត៌មានអាចដាក់ទទួលបានប្រាក់រហូតដល់៣០០០បាត ស្មើនឹងជាង៣០ម៉ឺនរៀល។ លើសពីនេះ មន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធក៏នឹងទទួលបានការលើកទឹកចិត្តសម្រាប់តួនាទីរបស់ខ្លួនក្នុងការបង្ក្រាបផងដែរ។ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីកាត់បន្ថយការប្រើប្រាស់បារីអេឡិចត្រូនិច ជាពិសេសក្នុងចំណោមអនីតិជន។អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយថា៖ «យើងមានគោលបំណងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃប្រជាប្រិយភាពនៃបារីអេឡិចត្រូនិកក្នុងចំណោមយុវវ័យ»។ ការបង្រ្កាបនេះធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភថា បារីអេឡិកត្រូនិកត្រូវបានលក់ និងប្រើប្រាស់ ដោយខុសច្បាប់នៅទូទាំងប្រទេស ជាពិសេសក្នុងចំណោមអ្នកមិនទាន់គ្រប់អាយុ។ចំពោះអ្នកដែលចាប់បានលក់ ឬមានបារីអេឡិចត្រូនិកដោយចេតនាលក់ ត្រូវផ្តន្ទាទោសធ្ងន់ធ្ងរ។ ជនល្មើសអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំឆ្នាំ រួមជាមួយនឹងការផាកពិន័យរហូតដល់ 4 ដងនៃតម្លៃនៃផលិតផលដែលមាននៅក្នុងកម្មសិទ្ធិរបស់ពួកគេ។កាសែត The Nation បានរាយការណ៍ថា អ្នករត់ពន្ធដែលចាប់បានដឹកជញ្ជូនបារីអេឡិចត្រូនិច ដោយខុសច្បាប់ ប្រឈមមុខនឹងការពិន័យកាន់តែធ្ងន់ធ្ងរ ដោយមានការផ្តន្ទាទោសដាក់ពន្ធនាគារ រហូតដល់ 10 ឆ្នាំ និងពិន័យជាប្រាក់ដល់ទៅ 5 ដងនៃតម្លៃនៃផលិតផលរត់ពន្ធ៕

លោក ពូទីន ប្រកាស «បទឈប់បាញ់» ប៉ុន្តែអ៊ុយក្រែននិយាយថា ខ្លួននៅតែស្ថិតក្រោមការវាយប្រហារ
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥

(អន្តរជាតិ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសបទឈប់បាញ់បុណ្យ Easter ខ្លីមួយនៅក្នុងសង្រ្គាមរបស់លោកជាមួយអ៊ុយក្រែន ដែលជាសេចក្តីប្រកាសមួយបានជួបនឹងការសង្ស័យនៅក្នុងទីក្រុងគៀវ ខណៈដែលសង្រ្គាមឈានចូលដល់ដំណាក់កាលសំខាន់ និងការចរចារដែលដឹកនាំដោយសហរដ្ឋអាមេរិកជាប់គាំង។លោកពូទីនបាននិយាយថា "អរិភាពទាំងអស់" នឹងបញ្ឈប់នៅចន្លោះម៉ោង 6 ល្ងាចម៉ោងនៅទីក្រុងម៉ូស្គូនៅថ្ងៃសៅរ៍ទី២០​ខែមេសា និងពាក់កណ្តាលអធ្រាត្រនៅថ្ងៃច័ន្ទ ទី 5 ល្ងាចថ្ងៃអាទិត្យ។លោកបាននិយាយថា "យើងសន្មត់ថាភាគីអ៊ុយក្រែននឹងធ្វើតាមគំរូរបស់យើង" លោកបានបន្ថែមថាបទឈប់បាញ់នឹងជួយរុស្ស៊ីកំណត់ថាតើទីក្រុង Kyiv មានភាពស្មោះត្រង់យ៉ាងណាចំពោះការចង់ឈានដល់បទឈប់បាញ់។យ៉ាង​ណា​មិញ ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ប្រកាស​នេះ មន្ត្រី​អ៊ុយក្រែន​បាន​ចោទ​កង​កម្លាំង​រុស្ស៊ី​ថា​បន្ត​ប្រយុទ្ធ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីយប់ថ្ងៃសៅរ៍ថា "យោងតាមរបាយការណ៍របស់អគ្គមេបញ្ជាការ ប្រតិបត្តិការវាយលុករបស់រុស្ស៊ីនៅតែបន្តនៅក្នុងផ្នែកខ្លះនៃជួរមុខ ហើយកាំភ្លើងធំរុស្ស៊ីនៅតែបន្តបាញ់" ។ទីក្រុង Kyiv បានឆ្លើយតបទៅនឹងការប្រកាសបទឈប់បាញ់ដោយភាពមន្ទិលសង្ស័យ ដោយ Zelensky បានចង្អុលបង្ហាញថាលោក Putin នៅតែមិនទាន់បានយល់ព្រមចំពោះសំណើដែលដឹកនាំដោយសហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់រយៈពេល 30 ថ្ងៃ។លោក Zelensky បាននិយាយថា "ប្រសិនបើភ្លាមៗនោះរុស្ស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមយ៉ាងពិតប្រាកដនូវទម្រង់នៃភាពស្ងៀមស្ងាត់ពេញលេញ និងដោយគ្មានលក្ខខណ្ឌ ។ លោក Zelensky បាននិយាយដោយអំពាវនាវឱ្យបទឈប់បាញ់បុណ្យ Easter បន្តដល់ 30 ថ្ងៃ៕

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមិថុនា
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥

(អន្តរជាតិ)៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចចិត្តជាផ្លូវការរៀបចំការបោះឆ្នោត ជ្រើសរើស ប្រធានាធិបតីរបស់ប្រទេសនេះនៅថ្ងៃទី 3 ខែមិថុនា បន្ទាប់ពីការដកអតីតប្រធានាធិបតី Yoon Suk-yeol ចេញពីតំណែង។កាលបរិច្ឆេទត្រូវបានកំណត់ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បន្ទាប់ពីតុលាការធម្មនុញ្ញ បានតម្កល់ ការចោទប្រកាន់របស់លោក Yoon ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក នៅក្នុងខែ ធ្នូ។ការបោះឆ្នោតប្រធានាធិបតីត្រូវបានគ្រោងទុកដំបូង សម្រាប់ខែមីនា ឆ្នាំ 2027។ ការជ្រើសរើសបេក្ខជនដោយគណបក្សនយោបាយឥឡូវនេះនឹងឈានចូលពេញសិទ្ធិ។មេដឹកនាំគណបក្សប្រជាធិបតេយ្យលោក Lee Jae-myung ត្រូវបានគេរំពឹងថានឹងឈរឈ្មោះសម្រាប់ គណបក្សប្រឆាំងដ៏ធំបំផុត។ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង និយាយថា លោក Lee ទំនងជានឹងប្រកាសជាផ្លូវការ នូវបេក្ខភាពរបស់លោក បន្ទាប់ពីបានលាឈប់ពីមុខតំណែងកំពូលរបស់គណបក្ស។គណបក្សអំណាចប្រជាជនកំពុងតែរៀបចំជ្រើសរើសបេក្ខជន។ គណបក្សនេះបានបើកដំណើរការគណៈកម្មាធិការគ្រប់គ្រងការបោះឆ្នោត៕

គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញដល់ទីក្រុង Almaty សាធារណរដ្ឋកាហ្សាក់ស្ថានប្រកបដោយសុខសុវត្ថិភាព
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥

(Almaty)៖ នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញដល់ទីក្រុង Almaty សាធារណរដ្ឋកាហ្សាក់ស្ថាន ប្រកបដោយសុខសុវត្ថិភាព និងដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Daubay Production ក្នុងឱកាសមកចូលរួមពិធីសម្ភោធខ្សែភាពយន្តទេសចរណ៍ដែលបានថតនៅកម្ពុជា របស់ក្រុមហ៊ុន Daubay។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកជាមួយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡានៃសាធារណរដ្ឋកាហ្សាក់ស្ថាន ដើម្បីផ្លាស់ប្តូរបទពិសោធ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរផងដែរ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមរំលែកទុក្ខ និងចូលបច្ច័យចំនួន១ម៉ឺនដុល្លារដល់គ្រួសារសពលោក ផល្លា រតនា ដែលបានទទួលមរណភាពដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសថៃ
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥

(ប្រទេសថៃ)៖ នាល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ, តំណាងក្រុមការងារ ESEA, និងតំណាងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន ១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារនៃសពពលករខ្មែរលោក ផល្លា រតនា ដែលកំពុងធ្វើបុណ្យសពនៅក្នុងប្រទេសថៃ។លោក ផល្លា រតនា អាយុ ២៤ឆ្នាំជាពលករខ្មែរដែលធ្វើការ និងរស់នៅក្នុងប្រទេសថៃបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។នៅក្នុងពិធីបូជាសពដែលបានរៀបចំធ្វើនៅវត្តបាភ្លីយ៉ៃក្លាង ឃុំបាងភ្លីយ៉ៃ ស្រុកបាភ្លី ខេត្តសាមុទ្រប្រាកាន ប្រទេសថៃ ឯកឧត្តម សេង សក្តា បានសម្តែងនូវសមានទុក្ខក្តុកក្តួលរន្ធត់ចិត្ត និងសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត និងសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំ ជូនចំពោះលោក សៅ ផល្លា និងលោកស្រី ឆាយ សោភ័ណ្ឌ ជាឪពុកម្តាយនៃសព ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់កូនជាទីស្រឡាញ់ ដែលបានលាចាកលោក និងលាចាកពីក្រុមគ្រួសារ។ជាមួយគ្នានេះ ឯកឧត្តម សេង សក្តាដែលជាតំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ផល្លា រតនា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អបអរសាទរ! កូនប្រុសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសផ្នែកគណិតវិទ្យាកម្រិតពិភពលោកចំនួនមួយគ្រឿងទៀតហើយ
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥

(ភ្នំពេញ)៖ កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ កូនប្រុសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានមេដាយមាសផ្នែកគណិតវិទ្យាកម្រិតពិភពលោកចំនួនមួយគ្រឿងទៀតហើយ នេះបើយោងតាមការបង្ហោះលើទំព័រហ្វេសប៊ុករបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាថ្ងៃទី ១៩​ ខែមេសា ឆ្នាំ២០២៥នេះ។ យ៉ាងណាមិញ ក្នុងនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអបអរសាទរទៅកាន់កូនប្រុស និងបានបញ្ជាក់ឱ្យដឹងថាការប្រលងនេះគឺធ្វើឡើងនៅប្រទេសអូស្រ្តាលី ហើយមានបេក្ខភាពមកពីប្រទេសចំនួន១៥ប្រទេសទៀតបានចូលរួមប្រលង៕

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន និងសាធារណរដ្ឋតួកគីយ៉េ
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន និងសាធារណរដ្ឋតួកគីយ៉េ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA Annual Summit 2025) និងកិច្ចប្រជុំពាក់ព័ន្ធ និងពិធីសម្ពោធភាពយន្តទេសចរណ៍ថតនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុង Almaty សាធារណរដ្ឋកាហ្សាក់ស្ថាន និងទីក្រុង Istanbul សាធារណរដ្ឋតួកគីយ៉េ។នាឱកាសចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគម PATA ដែលរៀបចំនៅសាធារណរដ្ឋតួកគីយ៉េ ឯកឧត្តមរដ្ឋមន្រ្តី នឹងចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០២៥ របស់សមាគម សន្និសីទស្តីពីគោលនយោបាយរាជរដ្ឋាភិបាលជាសមាជិករបស់សមាគម និងកិច្ចប្រជុំសំខាន់ពាក់ព័ន្ធមួយចំនួនទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏មានជំនួបទ្វេភាគីជាមួយឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំទេសចរណ៍នៃសាធារណរដ្ឋកាហ្សាក់ស្ថាន សាធារណរដ្ឋតួកគីយ៉េ និងប្រធានស្ថាប័នដៃគូរសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញទេសចរអន្តរជាតិមកកាន់កម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមកម្មវិធីសម្ពោធភាពយន្តទេសចរណ៍នៅទីក្រុង Altay សាធារណរដ្ឋកាហ្សាក់ស្ថាន និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនផលិតកម្ម Daubay Production និងក្រុមផលិតករផ្សេងៗ ដើម្បីជំរុញបន្តថតភាពយន្តទេសចរណ៍បន្ថែមទៀត នៅតាមគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា៕

ក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីងពីន
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីងពីន ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥។ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា និងដោយមានការឯកភាពរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងការកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍ កម្ពុជា ចិន» កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន២គឺ៖ ទី១) រវាងក្រសួងទេសចរណ៍កម្ពុជា ជាមួយក្រសួងវប្បធម៌និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតចិន និងទី២) រវាងក្រសួងទេសចរណ៍កម្ពុជាជាមួយអគ្គស្ថានីយវិទ្យុមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងរួមគ្នាអភិវឌ្ឍវិថីទេសចរណ៍ លើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុវត្ថិភាពទេសចរណ៍ សំដៅទាក់ទាញនិងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យធ្វើដំណើររវាងប្រទេសទាំងពីរកាន់តែច្រើនឡើងបន្ថែមទៀត៕

ឯកឧត្តម ហ៊ុន ម៉ានី៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ ២០២៥ បានបិទបញ្ចប់ដោយជោគជ័យ និងពោរពេញដោយស្នាមញញឹមពីសំណាក់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់មជ្ឃដ្ឋាន
ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥

(ភ្នំពេញ)៖ នាថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ ២០២៥ បានប្រកាសពីការបិទបញ្ចប់ព្រឹត្តិការណ៍ដ៏ធំនេះដោយជោគជ័យ និងពោរពេញដោយស្នាមញញឹមពីសំណាក់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់មជ្ឃដ្ឋាន។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រុមការងារ យុវជនស្ម័គ្រចិត្ត និងសមាជិកនៃចង្កោមការងារទាំង ៩ នៃគណៈកម្មការរៀបចំ។ ឯកឧត្តមបានកោតសរសើរចំពោះការលះបង់កម្លាំងកាយ ចិត្ត និងពេលវេលា ដែលបានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះទទួលបានលទ្ធផលដ៏គួរជាទីមោទនៈ។ឯកឧត្តមបានថ្លែងអំណរគុណដល់៖-ចង្កោមទី១: ដឹកនាំដោយឯកឧត្តមផ្ទាល់ ផ្តោតលើរដ្ឋបាល ហិរញ្ញវត្ថុ ឧបត្ថមគាំទ្រ ផ្សព្វផ្សាយ ទំនាក់ទំនងសាធារណៈ រូបភាព វីដេអូ និងពិធីសាសនា។-ចង្កោមទី២: ដឹកនាំដោយឯកឧត្តម សាយ សំអាល់ ទទួលបន្ទុកកម្មវិធីតន្ត្រីសួស្តីឆ្នាំថ្មី ការផ្សាយផ្ទាល់ ការសម្របសម្រួលតារា សិល្បករបុរាណ កម្មវិធីសួនមុនីហទ័យ និងការប្រណាំងរទេះគោ ក្របី។-ចង្កោមទី៣: ដឹកនាំដោយឯកឧត្តម ស សុខា ទទួលខុសត្រូវលើកម្មវិធីយុទ្ធគុនចម្រុះខ្មែរបុរាណ របាំបុរាណ ប្រពៃណី ប្រជាប្រិយ និងការបណ្តែតគោមបួងសួង។-ចង្កោមទី៤: ដឹកនាំដោយឯកឧត្តម ទៀ សីហា គ្រប់គ្រងការផ្គត់ផ្គង់ទឹក អនាម័យ បរិស្ថាន សម្របសម្រួលយុវជន និងភេសជ្ជៈ កម្មវិធីសួនញញឹមអង្គរ ល្បែងប្រជាប្រិយ ទាញព្រ័ត្រ លេងទឹក ភូមិត្នោត ភូមិរចនា សួនកុមារ ផ្សារស្ទឹងសៀមរាប និងកម្មវិធីនៅតាមតំបន់ផ្សេងៗ។-ចង្កោមទី៥: ដឹកនាំដោយឯកឧត្តម កើត រិទ្ធិ ទទួលបន្ទុកក្បួនដង្ហែអង្គរសង្ក្រាន្ត។-ចង្កោមទី៦: ដឹកនាំដោយឯកឧត្តម គីម រិទ្ធី ទទួលខុសត្រូវលើការដឹកជញ្ជូន ផលិតផល ស.ស.យ.ក. និងកម្មវិធីភូមិខ្ញុំ។-ចង្កោមទី៧: ដឹកនាំដោយឯកឧត្តម សាយ សំអាល់ លើកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍ បង្ការអគ្គីភ័យ សង្គ្រោះបឋម និងខ្លឹមសារប្រតិកម្មរហ័ស។-ចង្កោមទី៨: ដឹកនាំដោយលោកជំទាវ ដាំ ដារីនី ទទួលបន្ទុកពិធីការ ពិធីបើកព្រឹត្តិការណ៍ និងការប្រកួតអុកចត្រង្គ។-ចង្កោមទី៩: ដឹកនាំដោយឯកឧត្តម សុះ មុះសិន ទទួលខុសត្រូវលើកម្មវិធីពិព័រណ៌ពាណិជ្ជកម្ម។ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា អង្គរសង្ក្រាន្តបានបន្សល់ទុកនូវអនុស្សាវរីយ៍ និងស្នាមញញឹមដែលមិនអាចបំភ្លេចបានសម្រាប់អ្នកចូលរួមទាំងអស់។ ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកទឹកចិត្តដល់ក្រុមការងារបន្តបេសកកម្មជួយសង្គម និងការងារស្ម័គ្រចិត្ត ដោយចាត់ទុកការងារនេះជាសាលារៀនដ៏សំខាន់សម្រាប់ការបណ្តុះស្មារតីស្រឡាញ់ជាតិ និងការងារជាប្រយោជន៍រួម៕

ប្រវត្តិសាស្រ្តដំបូងគេ Boostrong ធ្វើសង្រ្កាន្តប៉ោយប៉ែតធំហើយសប្បាយដាច់គេ
ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥

ពិតជាអស្ចារ្យមែន ប៊ូសស្រ្តង ជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងដំបូងគេ ដែលរៀបចំមហាសង្រ្កាន្តខ្មែរដ៏ធំនៅក្រុងប៉ោយប៉ែត ធ្វើឱ្យបងប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ សប្បាយខ្លាំង 3ថ្ងៃពេញ។ Boostrong សង្រ្កាន្តប៉ោយប៉ែត មានទាំងការប្រគំតន្រ្តីជួបកំពូល Idol ល្បីៗជាច្រើនរូប ការបាញ់ទឹក និងការចាក់ DJ តាំងពីថ្ងៃរហូតដល់យប់ ជាពិសេសរសជាតិប៊ូសស្រ្តង និយាយពីថា ឆ្ងាញ់ខ្លាំងជាងគេ ផឹក1កំប៉ុង មានកម្លាំងរាំលេងសប្បាយរហូតដល់ចប់កម្មវិធី។ ដូច្នេះឆ្នាំក្រោយបងប្អូនចង់ឱ្យ Boostrong ធ្វើសង្រ្កាន្តនៅខេត្តណា កុំភ្លេចគាំទ្រប៊ូសស្រ្តងឱ្យបានគ្រប់គ្នា។ ​បងប្អូនទិញប៊ូសស្រ្តង ផឹកប៊ូសស្រ្តង គឺមានចំណែកបង្កើតមហាសង្រ្កាន្តប៊ូសស្រ្តងក្នុងស្រុកខេត្តបងប្អូន។​ ប៊ូសស្រ្តង រង្វាន់ច្រើន ឆ្ងាញ់ជាងគេ!

ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ តែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលឆ្នាំ២០២៥នេះ គឺជាខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ឯកឧត្ដមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរាជទូត បានសម្ដែងនូវការពេញចិត្តលើចំណងមិត្តភាព និងរំពឹងយ៉ាងមុតមាំថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ ជាពិសេសវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យកាន់តែរីកចម្រើនថែមទៀត ទាំងក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល វិស័យឯកជន និងវិស័យឯកជន ក៏ដូចជាការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជនផងដែរ។ទន្ទឹមនេះ ឯកឧត្តម ហេង សួរ ក៏បានសម្តែងការអបអរសាទរចំពោះ ឯកឧត្តម Tull TRAISORAT ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃឡង់ដ៏ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធលើវិស័យការងារដោយការយកចិត្តទុកដាក់ខ្ពស់ លើការសម្របសម្រួលដល់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃ ជាពិសេសការលើកលែងការយកកម្រៃសេវាចេញ-ចូល (Re-Entry Fee) ពីបងប្អូនពលករខ្មែរដែលត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាឆ្នាំនេះ។ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានទិសដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងពង្រីកឱកាសដល់យុវជនកម្ពុជាឱ្យទទួលបានការបណ្ដុះបណ្ដាលកាន់តែច្រើន៕

លោកអ្នកឧកញ៉ា លី ហួរ ផ្ញើលិខិតជូនពរឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហាវិសេសវិសាលប្រពៃថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ខែមេសា ឆ្នាំ២០២៥ ខ្ញុំបាទ លោកអ្នក ឧកញ៉ា លី ហួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍ លំនៅឋាន កម្ពុជាទាំងអស់ សូម គោរពជូនចំពោះ ឯកឧត្តម សូមឲ្យមានសុខភាពល្អ កម្លាំងមាំមួន បញ្ញាញាណវាងវៃ អាយុយឺនយូរ ជៀស ផុតពីរោគាព្យាធិ ដើម្បីបន្តដឹកនាំឆ្ពោះទៅរក ការអភិវឌ្ឍសម្បូរសប្បាយ ប្រកបដោយចីរភាពដ៏ត្រចះត្រចង់។យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសេចក្ដីកោតសរសើរដ៏ស្មោះ ចំពោះ ឯកឧត្តម ដែលបានចូលរួម ចំណែកយ៉ាងសកម្មបម្រើប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា។ ការលះបង់ នេះ គឺធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមានជំនឿជឿជាក់ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើន និងកម្ពុជាក្លាយជា ចំណុចស្នូលនៃអ្នកវិនិយោគ។ជាថ្មីក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមគោរពជូនពរ ឯកឧត្តម និង លោកជំទាវ ព្រមទាំង ក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

លោកអ្នកឧកញ៉ា លី ហួរ ផ្ញើលិខិតជូនពរឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ
ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហាវិសេសវិសាលប្រពៃថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ខែមេសា ឆ្នាំ២០២៥ ខ្ញុំបាទ លោកអ្នក ឧកញ៉ា លី ហួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍ លំនៅឋាន កម្ពុជាទាំងអស់ សូម គោរពជូនចំពោះ ឯកឧត្តម សូមឲ្យមានសុខភាពល្អ កម្លាំងមាំមួន បញ្ញាញាណវាងវៃ អាយុយឺនយូរ ជៀស ផុតពីរោគាព្យាធិ ដើម្បីបន្តដឹកនាំឆ្ពោះទៅរក ការអភិវឌ្ឍសម្បូរសប្បាយ ប្រកបដោយចីរភាពដ៏ត្រចះត្រចង់។យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសេចក្ដីកោតសរសើរដ៏ស្មោះ ចំពោះ ឯកឧត្តម ដែលបានចូលរួម ចំណែកយ៉ាងសកម្មបម្រើប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា។ ការលះបង់ នេះ គឺធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមានជំនឿជឿជាក់ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើន និងកម្ពុជាក្លាយជា ចំណុចស្នូលនៃអ្នកវិនិយោគ។ជាថ្មីក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមគោរពជូនពរ ឯកឧត្តម និង លោកជំទាវ ព្រមទាំង ក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

លោកអ្នកឧកញ៉ា លី ហួរ ផ្ញើលិខិតជូនពរឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហាវិសេសវិសាលប្រពៃថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ខែមេសា ឆ្នាំ២០២៥ ខ្ញុំបាទ លោកអ្នក ឧកញ៉ា លី ហួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍ លំនៅឋាន កម្ពុជាទាំងអស់ សូម គោរពជូនចំពោះ ឯកឧត្តម សូមឲ្យមានសុខភាពល្អ កម្លាំងមាំមួន បញ្ញាញាណវាងវៃ អាយុយឺនយូរ ជៀស ផុតពីរោគាព្យាធិ ដើម្បីបន្តដឹកនាំឆ្ពោះទៅរក ការអភិវឌ្ឍសម្បូរសប្បាយ ប្រកបដោយចីរភាពដ៏ត្រចះត្រចង់។យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសេចក្ដីកោតសរសើរដ៏ស្មោះ ចំពោះ ឯកឧត្តម ដែលបានចូលរួម ចំណែកយ៉ាងសកម្មបម្រើប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា។ ការលះបង់ នេះ គឺធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមានជំនឿជឿជាក់ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើន និងកម្ពុជាក្លាយជា ចំណុចស្នូលនៃអ្នកវិនិយោគ។ជាថ្មីក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមគោរពជូនពរ ឯកឧត្តម និង លោកជំទាវ ព្រមទាំង ក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

លោកអ្នកឧកញ៉ា លី ហួរ ផ្ញើលិខិតជូនពរឯកឧត្តម ប៊ូ ថារិន អគ្គនាយក និយ័តករគណនេយ្យនិងសវនកម្ម ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

បណ្តាញសង្គម