
(រាជធានីភ្នំពេញ)៖ ថ្លែងក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល ប.ស.ស. ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល បានលើកឡើងថា ប្រព័ន្ធ ប.ស.ស. បាននិងកំពុងពង្រីកខ្លួនពីសមាជិកតិចជាង៥០ម៉ឺននាក់ រហូតដល់សមាជិកសរុបជាង ៣,៥លាននាក់ (ស្រី ជិត ២លាននាក់) គិតត្រឹមឆ្នាំ២០២៥ ប.ស.ស. មានក្រសួង ស្ថាប័ន សហគ្រាស និងគ្រឹះស្ថាន ជិត ៣ម៉ឺនបានចុះបញ្ជី។ សមាជិក ប.ស.ស បានប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាល សរុបជាង ៨លានដង។ឯកឧត្ដមក៏បានគូសបញ្ជាក់ថា ប.ស.ស. បានក្លាយជាក្តីសង្ឃឹមរបស់មន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវការពិនិត្យសុខភាពច្រើនជាងមុន ដែលធ្វើឱ្យពួកគាត់មានសុខភាពកាន់តែល្អប្រសើរ ហើយរួមចំណែកក្នុងយន្តការពង្រឹងមូលធនមនុស្ស ដែលជាចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាពិសេសគោលដៅគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា។ជាក់ស្ដែង សេវា ប.ស.ស. កំពុងវិវត្តខ្លួនយ៉ាងលឿនប្រកបដោយភាពល្អប្រសើរ ដែលផ្តល់នូវភាពងាយស្រួល និងអត្ថប្រយោជន៍លើសពីការរំពឹងទុកដល់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន (១) ភាពងាយស្រួលក្នុងការទទួលបានសេវា ដោយមានបណ្តាញមូលដ្ឋានសុខាភិបាលដៃគូ សរុបចំនួន ១ ៦១៧ ក្នុងនោះ វិស័យសាធារណៈមានចំនួន ១ ៤៤២ និងវិស័យឯកជនមានចំនួន ១៧៥, (២) ការកាត់បន្ថយបន្ទុកហិរញ្ញវត្ថុភ្លាមៗ, (៣) ភាពទំនើបនៃប្រព័ន្ធរដ្ឋបាល ប.ស.ស. បានអភិវឌ្ឍ និងបង្កើនប្រសិទ្ធភាពប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយបង្កើតមុខងារបង់ភាគទានជាជម្រើសច្រើន សម្រាប់សម្រួលដល់សហគ្រាស ក្នុងការបំពេញកាតព្វកិច្ចបង់ភាគទាន តាមរយៈប្រព័ន្ធអនឡាញ (កម្មវិធីគេហទំព័រ NSSF Enterprise Web App, កម្មវិធីទូរសព្ទដៃ NSSF Enterprise Mobile App) ឬ ការបង់ដោយផ្ទាល់នៅធនាគារដៃគូ។ ប័ណ្ណសមាជិក ប.ស.ស. តែមួយ អាចប្រើបានទាំងផ្នែកថែទាំសុខភាព ហានិភ័យការងារ និងសោធន, (៤)ការយកចិត្តទុកដាក់លើមាតា និងទារក និង (៥) សន្តិសុខស្មារតីនៅវ័យជរា។ នាឱកាសនោះ ឯកឧត្តមក៏បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលការងារដែលខិតខំសម្រេចបានក្នុងឆ្នាំ២០២៥ ដែលបានចូលរួមចំណែកក្នុងស្មារតីប្រកបដោយការទទួលខុសត្រូវ និងបុរេសកម្មរហូតសម្រេចបានលទ្ធផលគួរជាទីមោទនសម្រាប់ឆ្នាំ២០២៥ ពីសំណាក់ក្រុមប្រឹក្សាភិបាល ប.ស.ស ក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក ប.ស.ស. និយោជក សហជីព អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ មូលដ្ឋានសុខាភិបាលសាធារណៈ និងមូលដ្ឋានសុខាភិបាលឯកជនជាដៃគូ ប.ស.ស. បានរួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការពង្រីកវិសាលភាពសេវា ប.ស.ស. ការឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងការធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត។ ជាចុងក្រោយ ឯកឧត្តមបានផ្តល់ការណែនាំឱ្យ អង្គសន្និបាតទាំងមូល ឱ្យចូលរួមពិភាក្សាឱ្យបានផុលផុស និងផ្តល់ជាធាតុចូលសំខាន់ៗ ដើម្បីបូកសរុប និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល ១ឆ្នាំកន្លងមក ក៏ដូចជាកំណត់បញ្ហាប្រឈមចម្បងៗ និងរកដំណោះស្រាយ សំដៅពង្រីកវិសាលភាពគ្របដណ្តប់ឱ្យកាន់តែទូលំទូលាយ និងពង្រឹងសមត្ថភាពមន្រ្តី ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងនិងផ្តល់សេវាកាន់តែល្អប្រសើរជូនសមាជិក ប.ស.ស ព្រមទាំងធានាបាននូវនិរន្តភាព និងភាពរីកច្រើន៕

(អន្តរជាតិ)៖ អាជ្ញាធរម៉ាឡេស៊ីបានចាប់ខ្លួនប៉ូលីស១២នាក់ រួមទាំងមន្ត្រីបួននាក់មកពីនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មពាណិជ្ជកម្មសហព័ន្ធ ពីបទប្លន់ក្រុមចោរប្លន់រូបិយប័ណ្ណគ្រីបតូប្រមាណ ២០ម៉ឺនរីងហ្គីត (៥១០០០ ដុល្លារអាមេរិក) បន្ទាប់ពីការឆ្មក់ចូលផ្ទះវីឡាមួយ។ការចាប់ខ្លួនទាំងនេះបានកើតឡើងបន្ទាប់ពីជនជាតិចិនអាយុ ៣១ ឆ្នាំម្នាក់ដែលអះអាងថាជាអ្នកស្ទង់មតិទីផ្សារបានដាក់របាយការណ៍ប៉ូលីស។ អ្នករស់នៅក្នុងផ្ទះទាំងអស់គឺជាជនជាតិចិន ដែលបាននៅប្រទេសម៉ាឡេស៊ី តាមការអញ្ជើញរបស់ក្រុមហ៊ុនក្នុងស្រុកសម្រាប់កិច្ចពិភាក្សាអាជីវកម្ម។ ពួកគេបានចូលប្រទេសម៉ាឡេស៊ីរវាងថ្ងៃទី ២៧ និង ៣០ ខែមករា ហើយភាគច្រើនស្ថិតនៅក្នុងប្រទេសនេះជាលើក ដំបូង។ មន្ត្រីដែលត្រូវបានចាប់ខ្លួនរួមមានអនុប្រធានប៉ូលីសម្នាក់ អធិការម្នាក់ ពលបាលម្នាក់ ពលបាលឯក ៦ នាក់ ពលបាលឯកពីរនាក់ និងមន្ត្រីប៉ូលីសម្នាក់ នេះបើយោងតាមការចុះផ្សាយរបស់ NST ពួកគេមានអាយុចន្លោះពី ២៤ ទៅ ៤៧ ឆ្នាំ។យោងតាមប្រភពព័ត៌មានរបស់ NST ដែលស្គាល់បញ្ហានេះ មន្ត្រីមកពីអង្គភាពឧក្រិដ្ឋកម្មពាណិជ្ជកម្មនៃស្រុកបានឆ្មក់ចូលផ្ទះវីឡាពីរជាន់នៅម៉ោងប្រហែល ១១ យប់ ថ្ងៃទី ៥ ខែកុម្ភៈ។មន្ត្រីទាំងនោះបានប្រាប់អ្នកស្នាក់នៅថា ពួកគេកំពុងធ្វើប្រតិបត្តិការប្រឆាំងការឆបោកដែលមានឈ្មោះកូដថា "Op Taring" ហើយសង្ស័យថាអ្នកស្នាក់នៅទាំងនោះពាក់ព័ន្ធនឹងសកម្មភាពក្លែងបន្លំតាមអ៊ីនធឺណិតដែលជាប់ទាក់ទងនឹងក្រុមឆបោកកម្ពុជា។យោងតាមប្រភពដដែល ក្រុមនេះបានប្រាប់មន្ត្រីថា ពួកគេជាអ្នកស្ទង់មតិទីផ្សារដែលជួលដោយក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅប្រទេសចិន ប៉ុន្តែត្រូវបានគេគំរាមកំហែងចាប់ខ្លួន និងចាត់វិធានការអន្តោប្រវេសន៍ លុះត្រាតែពួកគេបានបង់ប្រាក់ចំនួន ៤០ម៉ឺនរីងហ្គីតដល់មន្ត្រី។ដោយខ្លាចសុវត្ថិភាពរបស់ពួកគេ ជនរងគ្រោះម្នាក់បានទាក់ទងនិយោជករបស់គាត់នៅប្រទេសចិន។ ជនសង្ស័យត្រូវបានចោទប្រកាន់ថាបានយល់ព្រមបង់ប្រាក់ប្រហែល ៥០,០០០ ដុល្លារអាមេរិកជារូបិយប័ណ្ណឌីជីថល Tether ដែលត្រូវបានផ្ទេរទៅកាបូបរូបិយប័ណ្ណឌីជីថលដែលផ្តល់ដោយជនសង្ស័យ។មុនពេលចាកចេញ ជនសង្ស័យត្រូវបានចោទប្រកាន់ថាបានព្រមានក្រុមនេះឱ្យចាកចេញពីផ្ទះក្នុងរយៈពេលពីរថ្ងៃ ឬប្រឈមមុខនឹងសកម្មភាពបន្ថែមទៀត។ ការស៊ើបអង្កេតដំបូងបាននាំឱ្យមានការចាប់ខ្លួនប៉ូលីសចំនួនប្រាំពីរនាក់មកពីនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ស្រុក។ប៉ូលីសចំនួនបួននាក់ទៀតនៅក្នុងអង្គភាពកោសល្យវិច្ច័យតាមអ៊ីនធឺណិត និងឌីជីថលនៃនាយកដ្ឋានដូចគ្នាត្រូវបានឃុំខ្លួនជាបន្តបន្ទាប់។ ជនសង្ស័យបានបម្រើការងារអស់រយៈពេលពីពីរទៅ ២៧ ឆ្នាំ។ពួកគេត្រូវបានឃុំខ្លួននៅថ្ងៃទី ៨ ខែកុម្ភៈ បន្ទាប់ពីការចាប់ខ្លួនជាបន្តបន្ទាប់ដោយក្រុមពិសេសមួយមកពីទីស្នាក់ការកណ្តាលប៉ូលីសស្រុកក្នុងរយៈពេលពីរថ្ងៃ៕

( ភ្នំពេញ)៖ ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយគ្រឿងចក្រធុនធ្ងន់ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីសម្ពោធជាផ្លូវការនូវផលិតផលជប៉ុនម៉ាកយីហោ YOKODA ដោយជោគជ័យ នៅភោជនីយដ្ឋាន ដឹ ព្រេមៀរ ផាលេស រាជធានីភ្នំពេញ ក្រោមបរិយាកាសដ៏អធិកអធម និងមានវត្តមានភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ាជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ខេ អិន អិន គ្រុប ដោយមានការចូលរួមពីម្ចាស់ក្រុមហ៊ុនសំណង់ អ្នកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ ម្ចាស់អាជីវកម្មក្នុងវិស័យរ៉ែ ដៃគូអាជីវកម្ម អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងគណៈគ្រប់គ្រងក្រុមហ៊ុន។ ក្នុងកម្មវិធីនេះ ក៏មានការដាក់តាំងបង្ហាញគ្រឿងចក្រ និងប្រេងរំអិល YOKODA ផ្ទាល់ សម្រាប់អតិថិជនទស្សនា សាកសួរព័ត៌មាន និងស្វែងយល់អំពីបច្ចេកវិទ្យា និងសមត្ថភាពប្រតិបត្តិការផងដែរ។ក្នុងឱកាសនោះ អ្នកឧកញ៉ា ជាម ឃុនណាត បានមានប្រសាសន៍ថា៖“គ្រឿងចក្រជប៉ុនម៉ាកយីហោ YOKODA មានផលិតផលដូចជា អេស្កាវ៉ាទ័រ, សាស័រ, រ៉ូឡូ, អាប៊ុល, នីវ៉ាឡឺ, គ្រឿងចក្រលើកដាក់ទំនិញ និងគ្រឿងចក្រជាច្រើនប្រភេទទៀត។ គ្រឿងចក្រម៉ាកយីហោ YOKODA ត្រូវបានអភិវឌ្ឍ និងផលិតដោយផ្តោតលើ គុណភាព សមត្ថភាព ភាពជាប់ធន់បានយូរ បច្ចេកវិទ្យាទំនើប សន្សំសំចៃប្រេងខ្ពស់បំផុត ដែលចំណេញរហូតដល់ទៅ៤០% បើប្រៀបធៀបទៅគ្រឿងចក្រម៉ាកផ្សេងទៀត។ទន្ទឹមគ្នានេះដែរ ប្រេងរំអិលជប៉ុនម៉ាកយីហោ YOKODA ជាប្រភេទប្រេងកម្រិតPremium ទទួលបានការវាយតម្លៃ និងទទួលស្គាល់ពីស្ថាប័នកំណត់ស្តង់ដារប្រេងអន្តរជាតិចំនួន 63 ក្នុងនោះរួមមានស្ថាប័នធំៗចំនួន 3 គឺ ISO9001, ស្ថាប័នប្រេងរំអិលស្តង់ដារអាមេរិច ហៅកាត់ថា API, និង ស្ថាប័នអន្តរជាតិផ្នែកឧស្សាហកម្មរថយន្ត ហៅកាត់ថា IATF ទៅលើកំហាប់ប្រេងខ្ពស់ជាងគេ អាចជួយបង្កើនប្រសិទ្ធភាពការងាររបស់ម៉ាស៊ីន ការពារភាពសឹករិចរិល និងកាត់បន្ថយចំណាយថ្លៃជួសជុល និងថែទាំ។ ប្រេងរំអិល YOKODA មានគ្រប់ប្រភេទសម្រាប់គ្រឿងចក្រដូចជា ប្រេងម៉ាស៊ីន 15W40 20W50 ប្រេងបូម VG68 ប្រេងប៉ុង 80W90 និងខ្លាញ់គោ ហើយក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុននឹងមាននាំចូល ប្រេងរំអិលគ្រប់ប្រភេទសម្រាប់រថយន្ត និងម៉ូតូទៀតផង។”សូមបញ្ជាក់ផងដែរថា YOKODA មានដើមកំណើតនៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៦០ ដោយចាប់ផ្តើមពីការផលិតអេស្កាវ៉ាទ័រ ដែលរចនាឡើងសម្រាប់ការងារធុនធ្ងន់។ ឆ្លងកាត់បទពិសោធន៍ជាង ៦ទសវត្សរ៍ នៃការអភិវឌ្ឍបច្ចេកវិទ្យា បានធ្វើឱ្យ YOKODA ក្លាយជាម៉ាកសញ្ញាដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយក្នុងវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសជប៉ុន។ ចាប់តាំងពីឆ្នាំ ១៩៩៩ YOKODA ក៏បានពង្រីកទៅវិស័យប្រេងរំអិល ដែលទទួលបានវិញ្ញាបនបត្រអន្តរជាតិជាច្រើន។ការនាំចូល YOKODA មកកាន់ទីផ្សារកម្ពុជា គឺជាជំហានយុទ្ធសាស្ត្រសំខាន់ក្នុងគាំទ្រការអភិវឌ្ឍវិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់ ប្រព័ន្ធធារាសាស្ត្រ កំពង់ផែ និងឧស្សាហកម្មរ៉ែនៅកម្ពុជា។YOKODA នាំចូលដោយក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានផ្តល់ជូនការធានាគុណភាពរយៈពេលវែងដល់ទៅ ២ ឆ្នាំ ឬ ៤០០០ ម៉ោង កម្មវិធីផ្តល់សេវាថែទាំដោយឥតគិតថ្លៃ ការផ្គត់ផ្គង់គ្រឿងបន្លាស់គ្រប់គ្រាន់ និងសេវាកម្មរហ័សទាន់ចិត្ត។ក្នុងឱកាសសម្ពោធនេះ ក្រុមហ៊ុនបានដាក់ចេញនូវ កម្មវិធីប្រម៉ូសិនពិសេស ដូចខាងក្រោម៖·បញ្ជាទិញអេស្កាវ៉ាទ័រ YOKODA គ្រប់ម៉ូឌែល នឹងទទួលបានការបញ្ជុះតម្លៃ ៥០០០ ដុល្លារ និងថែមប្រេងរំអិលចំនួន ៦០០ លីត្រ·បញ្ជាទិញរូឡ៉ូ YOKODA គ្រប់ម៉ូឌែល នឹងទទួលបានការបញ្ជុះតម្លៃ ១៥០០ ដុល្លារ និងថែមប្រេងរំអិលចំនួន ៤០០ លីត្រ·រាល់ការបញ្ជាទិញសាស័រ YOKODA គ្រប់ម៉ូឌែល នឹងទទួលបានការបញ្ជុះតម្លៃ ១៥០០ ដុល្លារ និងថែមប្រេងរំអិលចំនួន ៤០០ លីត្រកម្មវិធីប្រម៉ូសិននេះ មានសុពលភាពរហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទូរស័ព្ទ៖ 086 888 585



















































#6, Street 272, 120409, Phnom Penh, Cambodia.
(+855) 89 383 888
info@swiftnewsdaily.com | info.swiftnews@gmail.com 
