(ខេត្តកំពង់ស្ពឺ)៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ សូមជម្រាបជូនដំណឹងដល់សាធារណជន ពិសេសភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ មេត្តាជ្រាបថា កន្លងមកមានភ្ញៀវទេសចរដែលចូលចិត្តធ្វើដំណើរកំសាន្ត បែបលក្ខណៈផ្សងព្រេង ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញ ដែលមានតំបន់ទេសចរណ៍ដូចជា ភ្នំខ្នងផ្សារ ខ្នងស្រូវ ខ្នងវាល ជាដើម។រដ្ឋបាលស្រុកឱរ៉ាល់ បានឱ្យដឹងថា ដើម្បីធានាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងការពារបាននូវបរិស្ថាន ធនធានធម្មជាតិ ព្រមទាំងបង្ការគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ រដ្ឋបាលស្រុកឱរ៉ាល់ មិនអនុញ្ញាតឲ្យភ្ញៀវទេសចរបើកបរយានយន្តគ្រប់ប្រភេទឡើងលើភ្នំខ្នងផ្សារឡើយ ព្រោះផ្លូវដែលមាននាពេលបច្ចុប្បន្ននេះ មិនមែនជាផ្លូវដែលអាចចរាចរណ៍បាន និងមិនមានស្លាកសញ្ញាចរាចរណ៍ត្រឹមត្រូវ អាចបង្កគ្រោះថ្នាក់ជាយថាហេតុ ពោលគឺជាផ្លូវសម្រាប់តែដំណើរការ ការដ្ឋានសាងសង់បង្គោលភ្លើងអគ្គិសនីតែប៉ុណ្ណោះ។រដ្ឋបាលស្រុកឱរ៉ាល់ បានបន្ថែមថា ភ្ញៀវទេសចរទាំងអស់ដែលមានបំណងចង់ឡើងទៅកំសាន្តនៅតំបន់ភ្នំខ្នងផ្សារ សូមធ្វើការចុះឈ្មោះ នៅការិយាល័យឧទ្យានជាតិជួរភ្នំក្រវ៉ាញ ស្ថិតនៅក្នុងភូមិកោះ ឃុំតាសាល ស្រុកឱរ៉ាល់ ហើយអាចទំនាក់ទំនងរក ប្រជាសហគមន៍ ស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាលដែលមានបម្រើសេវាដូចជា អ្នកនាំផ្លូវ ដឹកជញ្ជូនសម្ភារ រៀបចំ ម្ហូបអាហារ និងកន្លែងស្នាក់នៅ។ រាល់មធ្យោបាយធ្វើដំណើរត្រូវរក្សាទុកនៅការិយាល័យឧទ្យានជាតិជួរភ្នំក្រវ៉ាញ ឬនៅតាមផ្ទះប្រជាសហគមន៍។រដ្ឋបាលស្រុកឱរ៉ាល់ សង្ឃឹមយ៉ាងមុតមាំថាបងប្អូនភ្ញៀវទេសចរទាំងអស់នឹងចូលរួមអនុវត្តសេចក្តីជូន ដំណឹងខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕
(អន្តរជាតិ)៖ ប្រទេសស៊ែប៊ី បានបើកកម្រាលព្រំក្រហមសម្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងដំណាក់កាលទីពីរនៃដំណើរទស្សនកិច្ចនៅអឺរ៉ុប សំដៅពង្រឹងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច ឱ្យកាន់តែស៊ីជម្រៅ បើទោះបីជាមានភាពតានតឹងជុំវិញសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ។លោក Xi បានទៅដល់រដ្ឋធានីស៊ែប៊ីកាលពីល្ងាចថ្ងៃអង្គារ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅ កាន់ប្រទេសបារាំង ដែលពេលខ្លះបានឃើញការផ្លាស់ប្តូរដ៏រឹងមាំជាមួយប្រធានាធិបតី Emmanuel Macron ស្តីពីពាណិជ្ជកម្ម និងទំនាក់ទំនងជិតស្និទ្ធរបស់ចិនជាមួយរុស្ស៊ី ទោះបីជាមានសង្រ្គាមអ៊ុយក្រែនក៏ដោយ។ប៉ុន្តែប្រទេសពីរផ្សេងទៀតដែលបានជ្រើសរើសសម្រាប់ការធ្វើដំណើរលើកដំបូងរបស់លោក Xi ទៅកាន់អឺរ៉ុបចាប់តាំងពីឆ្នាំ 2019 ដោយមានប្រទេសហុងគ្រីជាកន្លែងឈប់ចុងក្រោយ បន្ទាប់ពីប្រទេស ស៊ែប៊ី។ប្រទេសចិនបានចំណាយប្រាក់រាប់ពាន់លានចូលទៅក្នុងប្រទេសស៊ែប៊ី និងប្រទេសជិតខាងនៅ តំបន់ បាល់កង់ ជាពិសេសចូលទៅក្នុងការជីកយករ៉ែ និងការផលិត ហើយកាលពីឆ្នាំមុនទីក្រុងប៉េកាំង និង ទីក្រុងបែលក្រាដបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ។ប្រធានាធិបតីនៃប្រទេសស៊ែប៊ី លោក Aleksandar Vucic បានស្វាគមន៍លោក Xi និងភរិយារបស់លោក គឺលោកស្រី Peng Liyuan នៅលើកម្រាលព្រំក្រហមនៅខាងក្រៅការិយាល័យរដ្ឋាភិបាល សំខាន់ៗក្នុងទីក្រុង Belgrade ៕
(ភ្នំពេញ)៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកស្រីប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រី ប្រធាន និងអនុប្រធានមន្ទីរ សាខាក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។ កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖ ១. បទបង្ហាញស្តីពីការត្រៀមចូលរួមកិច្ចប្រជុំការពិនិត្យឡើងវិញជាសកលលើកទី៧ ស្តីពីជំនួយសម្រាប់ពាណិជ្ជកម្ម និងការត្រៀមរៀបចំព្រឹត្តិការណ៍ «អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក»២. របាយការណ៍វឌ្ឍនភាពការងាររបស់អនុគណៈកម្មាធិការពាណិជ្ជកម្មនិងវិនិយោគ និងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប៣. របាយការណ៍វឌ្ឍនភាពការងារនៃការអនុវត្តអនុស្សរណៈយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba៤. ពិនិត្យវាយតម្លៃ និងផ្តល់មតិណែនាំលើការអនុវត្តការងារអន្តរក្រសួង ដើម្បីសិក្សាអំពីលទ្ធភាពបង្កើតច្រកទ្វារអ៊ីនធើណែតតែ១ (National Internet Gateway) និងការងារបច្ចេកទេសជំរុញនិងការគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល ៥. បញ្ហាផ្សេងៗ៕