Browsing Category

សន្តិសុខសង្គម

សន្តិសុខសង្គម

សូម្បីតែឪពុករបស់ខ្លួនឯង ក៏ហ៊ានសម្លាប់ដែរ ពិតជាសហាវណាស់

(សៀមរាប) ៖ កូនប្រុសចិត្តតិរច្ឆានម្នាក់បានលើកដៃប្រហារឪពុកខ្លួនឯង បណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាម ព្រោះខឹងឪពុករឿងស្តីបន្ទោសនិងសុំលុយមិនបានក៏ដាច់ចិត្តទាញកាំបិតខ្វែវ ទៅកាប់ឪពុកមួយកាំបិត ដាច់បំពង់ក ខណៈសម្រាកលង់លក់។ …

អគ្គិសនីកម្ពុជា និងផ្តាច់ចរន្តអគ្គិសនីចំនួន ពីរសង្កាត់នៅក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ) ៖ យោងតាមផេកហ្វេសប៊ុក របស់អគ្គិសនីកម្ពុជា បានឲ្យដឹងថានៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នៅវេលាម៉ោង៨និង ៤៧នាទីព្រឹកអគ្គិសនីកម្ពុជា ធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្នពីអនុស្ថានីយទី១(GS1-F3A)។ …

ជនជាតិចិនបើករថយន្តបុកម៉ូតូ របួសធ្ងន់ពីរនាក់ នៅក្រុងព្រះសីហនុ

(ព្រះសីហនុ) ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តHighlander បុកជាមួយម៉ូតូបណ្តាលឲ្យមនុស្ស ពីរនាក់រងរបួសធ្ងន់ កាលពីថ្ងៃទី៣១​ ខែ​កក្កដា​ ឆ្នាំ​២០១៧ វេលាម៉ោង​២១និង៤៥នាទី​ លើ​ផ្លូវ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​២១៥-២១៦​​ ​នៅ​ចំណោទ​អូរត្រាវ​…

លោក ហ៊ុន ម៉ានី ជម្រុញឱ្យមន្ត្រីសុខាភិបាលយកចិត្តទុកដាក់ជួយព្យាបាលអ្នកជំងឺ

(កំពង់ស្ពឺ) ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ស្ពឺ បានជម្រុញដល់មន្ត្រីសុខាភិបាលទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋគ្រប់ៗគ្នា កុំមានការរើសអើងឱ្យសោះ ដើម្បីលើកម្ពស់សុខមានភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។…

ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់ជាមួយថ្នាំញៀន ៤២កញ្ចប់

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលបង្ក្រាបជាក់ស្ដែង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ២០និង៣០នាទី នៅចំណុចប្លុក រោងចក្រឆ្នាំងក្រុមទី១០៨ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ បាន សុខគឿន ភេទប្រុស…

រថយន្ត RANGE ROVER បេីកលឿនជ្រុលបុករបាំងពុះទ្រូងផ្លូវ

(ភ្នំពេញ) : រថយន្ត RANGE ROVER មួយគ្រឿងបានបុករបាំងថ្មពុះចែកទ្រូងផ្លូវបែកកង់ទៅមុខលេងរួច ស្ថិតត្រង់ចំណុច មុខក្លោងទ្វាចូលវត្តសន្សំកុសល ផ្លូវលេខ២៧១ សង្កាផ្សារដេីមថ្កូវ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហេតុការណ៍រថយន្តបុកខឿនពុះទ្រូងផ្លូវនេះ កេីត…

វេជ្ជបណ្ឌិតបកស្រាយថា គ្រលៀនក្មេងមិនអាចយកទៅប្តូរបានទេ 

(ភ្នំពេញ)៖ គ្រូពេទ្យជើងចាស់ម្នាក់ ដែលមានបទពិសោធ និងជំនាញឯកទេសខាងវះកាត់ នៅថ្ងៃនេះ បានបកស្រាយថា ករណីវះយកសរីរាង្គណាមួយពីក្មេងៗ ដូចដែលព័ត៌មានផ្សាយលើបណ្ដាញទំនាក់ទំនងសង្គម គឺជាករណីមិនអាចទៅរួច…

​​រថភ្លើង​បុករថយន្តកូរ៉េមួយគ្រឿងសំណាងល្អគ្មានអ្នកគ្រោះថ្នាក់

(ព្រះសីហនុ) ៖ រថយន្តកូរ៉េមួយគ្រឿង ត្រូវរថភ្លើងបុក នៅវេលាម៉ោង ១៤រសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នេះ ស្ថិតត្រង់ចំណុច លើផ្លូវដែក តំបន់ទំនប់រលកចាស់ មុខក្រុមហ៊ុន DCMC ក្នុងក្រុម៦ ភូមិ៣សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ…

សំណង់អគារខុនដូដ៏ស្កឹមស្កៃសង់រំលោភលើចិញ្ចើមផ្លូវអាជ្ញាធមិនហ៊ានហាមឃាត់

(ភ្នំពេញ) ៖ សំណង់អគារខុនដូដ៏ស្កឹមស្កៃមួយកន្លែងជារបស់ថៅកែក្លឹបកម្សាន្ត X2 បានសាងសង់រំលោភយកចិញ្ចើមផ្លូវទាំងបំពានច្បាប់ ប៉ុន្តែអាជ្ញាធរខណ្ឌដូនពេញ និងមន្ត្រីជំនាញសុរិយោដីរាជធានីភ្នំពេញ មិនយកភ្នែកមើលទាល់តែសោះ ធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំង។…

មន្ត្រី​យោធា​លេខ​៥០២​ ប្រតិកម្ម​រឿង​កាត់​ប្រាក់បៀវត្ស​រាប់​ម៉ឺន​រាល់​ខែ​

(បាត់ដំបង) ៖ ប្រាក់បៀវត្សដែលជាកម្លាំងញើសឈាមរបស់មន្ត្រីយោធា ក្នុងអង្គភាពបញ្ជាការកងការពារព្រំដែនលេខ៥០២ ដែលមានទីតាំងនៅចំណុចភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវបានលោកមេបញ្ជាការដាក់កំហិតអោយកាត់ប្រចាំខែដែលក្នុងម្នាក់ៗអស់រាប់ម៉ឺនរៀល…

ស្ពានស្វាយអាង៉ោងរងការស្រុតបាក់មហាជនរិះគន់មន្ត្រីជំនាញធ្វើគ្មានគុណភាព

(ព្រៃវែង) ៖ មហាជនអ្នកធ្វើដំណើរបានរិះគន់កប់ៗមាត់ដល់ក្រុមមន្ត្រីជំនាញ ដែលសាងសង់ស្ពានមួយកន្លែង បានរងនូវការខូចខាត ប្រេះស្រាំ និងបាក់ស្រុតធ្ងន់ធ្ងរ ខណៈពេលធ្វើរួចរាល់ប្រមាណជាងមួយឆ្នាំប៉ុណ្ណោះ។ ប្រជាពលរដ្ឋនិយាយថា…

ប្រធានសហភាពសហពន័្ធអ្នកសារព័ត៌មាន អំពាវនាវឲ្យឈប់ផ្សាយព័ត៌មានបំពុលសង្គម

(ភ្នំពេញ)៖ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃនេះ បានអំពាវនាវដល់អ្នកលេងហ្វេសប៊ុក និងប្រពន្ធផ្សាព្វផ្សាយឲ្យបញ្ឈប់ការផ្សាយព័ត៌មានមិនពិត ដែលកំពុងបំពុលបរិយាកាសសង្គមកម្ពុជា។ លោកបានអំពាវនាវបែបនេះ…

ឃាត់ខ្លួនជនបរទេស និងខ្មែរបួននាក់ពាក់ព័ន្ធករណីចរាចរប្រាក់ដុល្លារក្លែងក្លាយ

(បន្ទាយមានជ័យ) ៖ ជនជាតិបរទេសស្បែកខ្មៅ និងខ្មែរចំនួនបួននាក់ បានរៀបចំគម្រោងការចរាចរលុយដុល្លារក្លែងក្លាយ ត្រូវបានកម្លាំងសមត្ថកិច្ច ក្រុងប៉ោយប៉ែត ឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នេះ។…

ស្រវឹងបើករថយន្តបុករះ ម៉ូតូបីគ្រឿងរបួសធ្ងន់ស្រាល ប្រាំនាក់នៅស្រុកអន្លង់វែង

(ឧត្តរមានជ័យ) ៖ រថយន្តមួយគ្រឿងបុករះម៉ូតូចំនួន បីគ្រឿងបណ្តាលឲ្យរបួសធ្ងន់ស្រាលចំនួនប្រាំនាក់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២១និង២០នាទី លើកំណាត់ផ្លូវជាតិលេខ៦៧ ចំណុចផ្លូវបំបែកទៅខេត្តឧត្តរមានជ័យ ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង…

អាជ្ញាធរខេត្តកណ្ដាលអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការបាក់ច្រាំងទន្លេ

(កណ្តាល)៖ បន្ទាប់ពីមានការបាក់ច្រាំងបន្ថែមនៅតាមដងទន្លេបាសាក់ ក្នុងឃុំរកាខ្ពស់ ស្រុកស្អាង រដ្ឋបាលស្រុកអំពាវនាវឱ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ហើយបញ្ជាឱ្យមេឃុំឃ្លាំមើលជាប្រចាំ។ កាលពីល្ងាចថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៧ កន្លងទៅនេះ…

ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ត្រូវសមត្ថកិច្ចបង្ក្រាប

(ភ្នំពេញ) ៖ ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់មួយកន្លែង(ហ្គេមបាញ់ត្រី) ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានទួលគោកធ្វើការបង្ក្រាប នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៥និង៣០នាទី នៅចំណុចផ្ទះលេខ១៧៦…

រថយន្តសាមុយ បុកជាមួយបែនដឹកដីបណ្តាលឲ្យរបួសធ្ងន់ស្រាលប្រាំមួយនាក់

(ភ្នំពេញ) ៖ យ៉ាងហោយណាស់មនុស្សប្រាំមួយនាក់ បានរងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដីបុកជាមួយរថយន្តសង្គ្រោះបន្ទាន់។ ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ករណីជនចាប់ក្មេងនៅស្រុកបារាយណ៍ គ្រាន់តែជាករណីសង្ស័យតែប៉ុណ្ណោះ

កំពង់ធំ ៖ លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះសារនៅលើហ្វេសបុករបស់ខ្លួន ដោយបង្ហាញ របាយការណ៏មួយ ដែលខ្លួនទទួលបានពីសមត្ថកិច្ចជំនាញនៃខេត្តកំពង់ធំជុំវិញករណីសង្ស័យចាប់ក្មេង នៅក្នុង ស្រុកបារាយណ៍។ …