លោក​ អ៊ិត​ សំហេង អនុញ្ញាតឲ្យបងប្អូនកម្មករនយោជិត ដែលជាស្ត្រីខ្មែរឥស្លាម អាចប្រើប្រាស់សម្លៀកបំពាក់រតាមបែបប្រពៃណីឥស្លាមមកបំពេញការងារជាធម្មតា

(ភ្នំពេញ) ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងទៅដល់ម្ចាស់រោងចក្រ និងសហគ្រាស គ្រិះទាំងអស់ ដែលស្ថិតនៅនៅក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារ ដែលយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងយោងបទបប្បញ្ញតិជាធរមាននានាស្តីពីការមិនរើសអើង ម្ចាស់និងនាយករោងចក្រ សហគ្រាស គ្រិះស្ថានទាំងអស់ ត្រូវអនុញ្ញាតឲ្យបងប្អូនកម្មករនយោជិត ដែលជាស្ត្រីខ្មែរឥស្លាម អាចប្រើប្រាស់សម្លៀកបំពាក់រតាមបែបប្រពៃណីឥស្លាមមកបំពេញការងារ វៀរលែងតែប៉ះពាល់ដល់សុវត្ថិភាពការងាររបស់កម្មករនិយោជិតដែលជាស្ត្រីខ្មែរឥស្លាម៕(SN- ជុំសុធន)

(សូមចូលអានលិខិតខាងក្រោម)

photo_2017-09-27_01-46-49

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com