លោក ហេង សួរ ៖ តួលេខណ្តោះអាសន្នប្រាក់ឈ្នួលអប្បបរមាភាគីនិយោជិកចាប់ផ្តើមតួរលេខតំបូង គឺកើន១៥ភាគរយស្មើរនិង១៧៦ដុល្លារ ភាគីនិយោជកគឺ កើន៥.៣ភាគរយដែលស្មើនិង១៦១មួយដុល្លា

(ភ្នំពេញ) ៖ ការធ្វើសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៥ ខេកញ្ញា ឆ្នាំ២០១៧ ដែលរៀបចំដោយអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ស្តីពីប្រាក់ឈ្នួលអប្បបរមា របស់កម្មកររោងចក្រ លោក ហេង សួរ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ៖ «នៅថ្ងៃនេះក្រុមបច្ចេកទេសភាគី ដែលទទួលបានការចាត់តាំងពីក្រុមប្រឹក្សានៃគណៈកម្មការងារងារ បានបើកកិច្ចប្រជុំលើកទីមួយរបស់ខ្លួន ដែលមានតំណាងភាគីកម្មករនិយោជិកចំនួន១៦រូប ពីភាគីនិយោជកចំនួន១៦រូប និងភាគីរបស់រដ្ឋាភិបាលចំនួន១៦ ហើយនៅក្នុងកិច្ចប្រជុំលើកទីមួយនេះគឺប្រកបដោយបរិយាកាសដោយល្អប្រសើជាងឆ្នាំមុន ដោយសារតែភាគីនិមួយៗបានចាប់ផ្តើមជាមួយនិងព័ត៌មានវិជ្ជមានច្រើនពាក់ព័ន្ធវិស័យការងារកាត់ដេរ ការផលិតស្បែកជើង ជាពិសេសបរិយាកាសវិនិយោគតែម្តង់ ដោយសារផ្អែកទៅលើតួរលេខនៃការនាំចេញ តូរលេខអ្នកដែលមានការងារធ្វើនៅក្នុងវិស័យការងារកាត់ដេរ និងស្បែកជើងគឺមានបន្តនៅមានកំណើន ហើយបរិយាកាសនៃការវិនិយោគ នៃទីផ្សារការងារនៅតែមានច្រើនជាបន្តបន្ទាប់»។

លោក ហេង សួរ បានបន្តថា ៖ ជាក់ស្តែងនៅក្នុងឆ្នាំនេះគឺភាគីនិយោជិកបានចាប់ផ្តើមតួរលេខតំបូង គឺបានកំណើនចំនួន១៥ភាគរយស្មើរនិង១៧៦ដុល្លារ ហើយភាគីនិយោជកគឺផ្តើមជាមួយនិងកំណើន៥.៣ភាគរយដែលស្មើនិង១៦១មួយដុល្លា ហើយប្រធៀបជាមួយនិងឆ្នាំទៅគឺយើងឃើញថាការដាក់ទៅតួរលេខទី១របស់ភាគីនិមួយៗនេះ គឺអនុលោមតាមលក្ខណៈវិនិឆ័យទាំងប្រាំពីរ ដោយមានស្ថិតិយោងច្បាស់លាស់ ហើយជាពិសេសគឺកម្មករនិយោជិករបស់យើងពួកគាត់បានទទួលនៅការបណ្តុះបណ្តាល់បច្ចេកទេសពីសំណាក់អង្គការជាតិ និងអន្តរជាតិពីខាងក្រៅ៕(SN- ជុំសុធន)

(សូមចូលទស្សនាវីដេអូខាងក្រោម)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com