សម្តេចតេជោ បញ្ជាក់ថា កម្មករ កម្មការិនីគោរពស្រឡាញ់សម្តេច ដោយសារសច្ចភាព និងការទទួលខុសត្រូវ

(ភ្នំពេញ) ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកនាព្រឹកនេះ ការពិតដែលបងប្អូនកម្មករបានដឹង និងបានឃើញច្បាស់មកទល់សព្វថ្ងៃនេះគឺ សម្តេចតេជោ ហ៊ុន សែន បានខិតខំខ្លាំងណាស់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ។ សម្តេចបន្តថា កាលពីកម្ពុជាខ្វះខាតស្បៀងអាហារ យើង បានឃើញ សម្តេចតេជោ អញ្ជើញចុះតាមជនបទស្រុកស្រែចម្ការដោះស្រាយបញ្ហាចាំបាច់តូចធំនានា ជូនដល់បងប្អូនកសិករគ្រប់ទីកន្លែងគ្មានពេលសម្រាកឡើយ ។ ពេលនេះគឺកម្ពុជាលែងខ្វះខាតស្រូវអង្ករ ទទួលទានទៀតហើយ ប៉ុន្តែនៅសល់ស្រូវរាប់លាន តោនក្នុងមួយឆ្នាំៗ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តបញ្ជាក់ថា ទន្ទឹមនឹងរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយឧស្សាហកម្ម (២០១៥-២០២៥) គឺសម្តេច តេជោនាយករដ្ឋមន្រ្តី បានអញ្ជើញចុះសួរសុខទុក្ខដោះស្រាយបញ្ហាប្រឈម និងចាំបាច់នានាជូនបងប្អូន កម្មករនៅទូទាំងប្រទេសមិនថាថ្ងៃធ្វើការឬថ្ងៃសម្រាកឡើយ ។ ព្រោះការងារ និងជីវភាពរស់នៅរបស់បង ប្អូនកម្មករគឺសំខាន់ខ្លាំងណាស់ ។

សម្តេចតេជោ ឲ្យដឹងទៀតថា គ្រប់ទីកន្លែងដែល សម្តេចតេជោនាយករដ្ឋមន្រ្តី បានជួបបងប្អូនកម្មករកម្មការិនី គឺមានតែភាពសប្បាយរីករាយ និងក្តីរំភើបចំពោះការយកចិត្តទុកដាក់របស់សម្តេចប្រមុខដឹកនាំមកលើបងប្អូនប្រកបដោយក្តី ស្រឡាញ់ដ៏ជ្រាលជ្រៅមិនរើសអើងដែលបានផ្តល់នូវកម្លាំងចិត្ត ជំនឿទុកចិត្ត និងភាពកក់កក្តៅកាន់តែ ខ្លាំងឡើងមកលើបងប្អូនកម្មករ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ដោយសារសច្ចភាពគុណធម៌ និងការទទួលខុសត្រូវរបស់សម្តេចតេជោ ហ៊ុន សែន គឺបានធ្វើឲ្យ កម្មករកម្មការិនីមានជំនឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោតែមួយគត់ ដែលបាននាំមកនូវសុខ សន្តិភាព និងបានបង្កើតការងារគ្រប់កម្រិតដល់កម្មករ រួមជាមួយនឹងអត្ថប្រយោជន៍ជាច្រើន ដែលបងប្អូន ទទួលបាននៅពេលនេះ និងនៅពេលចូលនិវត្តន៍ (រឺត្រែត) ។ សម្តេចតេជោ ហ៊ុន សែន និយាយពិត ធ្វើពិត ហើយកម្មករបានទទួលផលប្រយោជន៍ពិត ទើបគណបក្ស ប្រជាជនទទួលជ័យជម្នះពិត ក្នុងការបោះឆ្នោតកន្លងមក ហើយនឹងឈ្នះឆ្នោតនៅឆ្នាំ ២០១៨ ខាងមុខនេះជាបន្តទៀត!» ៕ (SN-ពុទ្ធិរៈ)

21167260_1443072069074619_7482393743284112082_o

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង