ក្រសួងបរិស្ថាន និងIUCN ចុះហត្ថលេខារួមគ្នាលើអនុស្សរណៈយោគយល់ដើម្បីការអភិរក្សធនធានធម្មជាតិនៅកម្ពុជា

(ភ្នំពេញ) ៖ ក្រសួងបរិស្ថាន និងអង្គការសហភាពអន្តរជាតិ(IUCN) បានព្រមព្រៀងគ្នា ពិធីចុះហត្ថលេខារួមគ្នាលើអនុស្សរណៈយោគយល់គ្នា សហប្រតិបត្តិការជាមួយគ្នាដើម្បីអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា។ បានប្រព្រឹត្តទៅ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នាទីស្តីការក្រសួងបរិស្ថាន ដោយលោកស្រី Aban Marker Kabraji នាយកអង្គការ IUCN ប្រចំាតំបន់អាស៊ី និងឯកឧត្តម សូ ខនប្ញទ្ឋីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្រោមអធិបតិភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

ក្នុងពិធីចុះអនុស្សារណៈព្រមព្រៀងគ្នានេះដែរ គឺផ្តោតជាសំខាន់លើការអនុវត្តបីចំណុចរួមមាន៖ ១-ការអភិរក្សតំបន់តំបន់ដីសើមទឹកសាបសមុទ្រ ២-អភិបាលកិច្ចតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ៣-ការបន្សាំដោយផ្អែកលើប្រព័ន្ឋអេកូឡូស៊ី ការកាត់បន្ថយ និងភាពធន់នឹងការប្រែប្រួលអាកាលធាតុ ៤-កិច្ចសហប្រតិបត្តិការឆ្លងដែនស្តីពីការអភិរក្សសត្វព្រៃ និងរុក្ខជាតិ និងការគ្រប់គ្រងទន្លេរ ៥-ការរៀបចំអនុវត្តគោលនយោបាយ យុទ្ឋសាស្រ្តនៃការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ៦-ការសិក្សាស្រាវជ្រាវ សត្វព្រៃ និងប្រភេទជីវៈចម្រុះដទៃទៀត។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបានស្នើរសុំអោយអង្គការ (IUCN) ជួយពង្រឹងសម្ថភាពមន្រ្តីរាជការលើផ្នែកវិទ្យាសាស្រ្ត ហើយក្រសួងគ្រោងនិងបង្កើតសារមន្ទីរធម្មជាតិជីវៈចម្រុះនៅរាជធានីភ្នំពេញផងដែរ។
សូមបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងអង្គការIUCN មានរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ ដើម្បីសម្រេចកសាងភាពធន់របស់សហគមន៍ នឹងការប្រែប្រួលអាកាសធាតុនៅតំបន់រ៉ាមសារចំនួន៣ និងជួយក្រសួងបរិស្ថាន ក្នុងការកំណត់ និងបង្កើតតំបន់រ៉ាមសារ និងតំបន់ការពារធម្មជាតិដីកោគថ្មីបន្ថែមទៀត ពិសេសកិច្ចសហការជួយគាំទ្រដល់នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប ក្នុងការរៀបចំបង្កើតតំបន់ភ្នំថ្មកំបោរ ជាតំបន់ការពាធម្មជាតិផងដែរ៕(SN- ជុំសុធន)

20953991_474540686260278_7827712231173660328_n 20994352_474540689593611_4425235749663660405_n 21032398_474540692926944_3806252298617528504_n 21032844_474540722926941_990248922585828683_n

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង