អាជ្ញាធរថៃបញ្ជាក់ថា មានពលករខ្មែរជាង២០ម៉ឺននាក់ ជាពលករមិនស្របច្បាប់

 

(ភ្នំពេញ)៖ គណកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុង ស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានប្រកាសអោយ ដឹងថា យោងតាមរបាយការណ៏ដែលទទួលបានពីក្រសួងការងាររបស់ថៃបង្ហាញថា ចន្លោះពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៧ ក្រសួងការងារថៃបានទទួលលិខិតស្វ័យប្រកាសពីនិយោជកថៃសរុប ១៩៥,២៦៧និយោជក ។

 

 

តាមរយៈនិយោជកថៃទាំងជាង ១៩ម៉ឺននាក់នេះ ក្រសួងការងារថៃ បានស្រង់ទិន្នន័យពលករបរទេស ដែលមិនទាន់ស្របច្បាប់ សរុបចំនួន ៦៩៤,៦២៩នាក់ ដែលមានពលករខ្មែរ ពលករឡាវ និងពលករកម្ពុជា ។ ក្នុងចំណោមពលករបរទេសជាង ៦៩ម៉ឺននាក់នេះ មានពលករកម្ពុជាមិនស្របច្បាប់ចំនួន ២០៣,៧៣២នាក់ ដែលចំនួននេះ ទាបជាងការប៉ាន់ប្រមាណរបស់ភាគីថៃ កាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ដែលមានរហូតទៅដល់ជាង ៣០ម៉ឺននាក់។

 
គណកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុង ស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានបញ្ជាក់បន្ថែមថា ចាប់ពីថ្ងៃទី០៨ ខែសីហា ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ គឺជាដំណាក់កាលមួយ សម្រាប់ពលករកម្ពុជា ដែលមិនទាន់ស្របច្បាប់ ត្រូវទៅបង្ហាញខ្លួននៅការិយាល័យទាំង៩៧កន្លែង របស់ភាគីថៃ ដើម្បីទទួលបានលិខិតបញ្ជាក់ពីក្រសួងការងារថៃ៕(SN-ពុទ្ធិរៈ)

Khmer Labour

 

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង