សហព័ន្ធកីឡាបាល់ទាត់កម្ពុជាពិន័យក្លិបក្រសួងការពារជាតិពីបទគប់ដុំថ្មដាក់ជំនួយការអាជ្ញាកណ្តាលទី២ 

ភ្នំពេញៈ គណៈកម្មការវិន័យ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចពិន័យក្លិបក្រសួងការពារជាតិ ក្នុងទឹកប្រាក់ ១ ០០០ ០០០រៀល,នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧។
 

សេចក្តីសម្រេចបញ្ជាក់ថា ត្រូវពិន័យក្លិបបាល់ទាត់ក្រសួងការពារជាតិ ដែលបានគប់ដុំថ្មប៉ុនមេជើងមកប៉ះភ្លៅជើងឆ្វេងជំនួយការអាជ្ញាកណ្តាលទី២ ពេលដើរចូលបន្ទប់របស់គាត់។ បើយោងតាមមាត្រា ៥២ចំណុច ខ នៃក្រមសីលធម៌ និងក្រមវិន័យ ក្លិបកីឡាបាល់ទាត់ក្រសួងការពារជាតិ គឺបានប្រព្រឹត្តកំហុសដោយបៀតបៀនដល់មន្ត្រីការប្រកួត និងត្រូវពិន័យជាប្រាក់ ១ ០០០ ០០០រៀល។

 

សេចក្តីសម្រេចបន្តថា ក្លិបកីឡាបាល់ទាត់ក្រសួងការពារជាតិ មានសិទ្ធប្តឹងទៅ គណៈកម្មការឧទ្ធរណ៍ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងរយៈពេលប្រាំថ្ងៃក្រោយចេញសេចក្តីសម្រេចនេះ។ បើពុំមានប្តឹងឧទ្ធរណ៍ សេចក្តីសម្រេចនេះចូលជាធរមាន។

 

គួររម្លឹកថាការប្រកួតលីហ្គកំពូលកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ដែលព្រះខ័នរាជ ឈ្នះក្រសួងការពារជាតិ ៣ទល់នឹង២ នៅកីឡដ្ឋានខេត្តស្វាយរៀង ធ្វើអោយក្រសួងការពារជាតិមិនពេញចិត្តចំពោះការកាត់ក្តីរបស់អាជ្ញាកណ្តាល៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង