លោកប្រាក់ សុខុន ៖ កម្ពុជានឹងនៅតែបន្តពួតដៃគ្នាជាមួយសមាជិកអាស៊ានដើម្បីសន្តិភាពនិងវិបុលភាពតំបន់និងពិភពលោក

14718863_1211706912236271_6923653016080738319_n

(ភ្នំពេញ) ៖ ទេសរដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហាញពី
កំណត់សំគាល់របស់លោកផ្ទាល់ ក្រោមចំណងជើង <<ខួបទី៥០ របស់អាស៊ាន និងដំណើររួមជាមួយកម្ពុជា >>

 

អំពីខួបទី ៥០ឆ្នាំរបស់អាស៊ាន លោកប្រាក់សុខុន បានអោយដឹងថា កម្ពុជាទទួលអំណរសាទររួមគ្នាជាមួយនឹងប្រទេសសមាជិកទាំង១០របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ដែលបានបង្កើតឡើងកាលពីឆ្នាំ១៩៦៧ ។ក្នុងរយៈពេល ៥០ឆ្នាំមកនេះ បន្ទាប់ពីឆ្លងកាត់បញ្ហាប្រឈម និងការវិវត្តន៍ច្រើនដំណាក់កាល អាស៊ាន បានបង្ហាញអោយឃើញថា សមាហរណកម្មតំបន់គឺអាចសម្រេចបាន ទោះបីជាមានភាពខុសគ្នារវាងប្រទេសសមាជិកលើកត្តាសាវតា វប្បធ៌ម និងកម្រិតនៃកាអភិវឌ្ឍ ក៏ដោយ។

196841_10150164115178854_7652555_n

 

ដោយឡែក និយាយអំពីដំណើររួមរបស់កម្ពុជា លោកប្រាក់សុខុនបានរំលឹកថា កម្ពុជាបានចូលជាសមាជិកអាស៊ាន កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៩៩ ក្នុងនាមជាសមាជិកចុងក្រោយគេ ។វត្តមានរបស់បេក្ខភាពកម្ពុជា បានធ្វើអោយអាស៊ានមានភាពទាក់ទាញ ដោយសារតែការប្តេជ្ញាចិត្តរួមគ្នា និងការទទួលខុសត្រូវរួមដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព ដោយផ្អែកលើគោលការណ៏គោរពឯករាជ្យភាព អធិបតេយ្យភាព មិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេង និងការប្រាស្រ័យទាក់ទងគ្នាដោយស្មើភាពគ្នាដោយគ្មានដាក់កម្រិត ទោះបីជាប្រទេសមាន ឫក្រ ធំ ឫតូច គឺមានសម្លេងតែមួយស្នើគ្នា។

 

 

តាមរយៈគោលការណ៏ខាងលើ កម្ពុជាបានទទួលផលប្រយោជន៍ច្រើនពីសមគមន៍នេះ ដូចជា សមាហរណកម្មសេដ្ឋកិច្ច ការកើនឡើងនូវភ្ញៀវទេសចរណ៍ លំហូរវិនិយោគ ទីផ្សារផលិតផលនៅក្នុងតំបន់អាស៊ាននេះ ហើយកម្ពុជាបានផ្តល់អោយអាស៊ានវិញនូវការរួមចំណែកបង្កើនទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូខាងក្រៅក្នុងការថែរក្សាសន្តិភាពក្នុងតំបន់។
ក្រៅពីចំនុចទាំងនេះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានអះអាងថា កម្ពុជានឹងនៅតែបន្តពួតដៃគ្នាជាមួយសមាជិកអាស៊ានដ៏ទៃទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីពង្រឹងសហគមន៍អាស៊ាន អោយមានកម្រិតសមាហរណកម្មខ្ពស់ មានភាពធន់ ប្រកបដោយបរិយាប័ន្ន មានការយកចិត្តទុកដាក់ចំពោះប្រជាជន និងការយកប្រជាជនជាស្នូល ដើម្បីជាគុណប្រយោជន៍សន្តិភាពនិងវិបុលភាពរបស់តំបន់ ក៏ដូចជាពិភពលោក។

ប្រមុខការទូតកម្ពុជាបញ្ជាក់ជាចុងក្រោយថា” ចូរយើងនាំគ្នាអភិវឌ្ឍប្រកបដោយស្មារតីខ្ពស់ជាមួយនឹងអាស៊ានដែលបង្កើតឡើងដោយយើងទាំងអស់គ្នា ហើយដើម្បីយើងទាំងអស់គ្នា”។

 

សូមជំរាបថា ត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ១៩៦៧ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយផ្តួចផ្តើមពីប្រទេស បួន រួមមាន ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបូរី។ ពីធីអបអរជាផ្លូវការខួបលើកទី ៥០ឆ្នាំនេះ នឹងប្រារព្ធធ្វើនៅថ្ងៃទី ១១ ខែ សីហា នាលេខាធិការដ្ឋាន អចិន្ត្រៃយ៍អាស៊ាននៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមប្រធានបទ “Celebrating a People’s Community”៕(SN-ពុទ្ធិរៈ)

20525427_10155636160593854_8734747914417491580_n

20375905_10155633576503854_9008869535589483137_n

20479670_1407891519266114_3712895777742278140_n

20479556_1407891522599447_2266718963739239712_n

20525385_1407891525932780_2345441971762988371_n

20622091_1407891569266109_7748295065692310308_n

 

 

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង