សម្តេចតេជោ ហ៊ុន សែន ៖ សូមកុំប្រើសារធាតុលើកកម្លាំង ព្រោះចង់បានមេដាយមាស

(ភ្នំពេញ) ៖ នាវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ផ្តែផ្តាំទៅកាន់កីឡាករទាំងអស់ដែលនឹងចូលរួមប្រកួតកីឡា SEA Games នៅប្រទេសម៉ាឡេស៊ី ថា កុំចាញ់ច្រាបគេ បើទោះភាគី ដៃគូរបស់ខ្លួនមកពីប្រទេសធំក៏ដោយ។ 

សម្តេចបានផ្តល់ជាកម្លាំងចិត្តដូច្នេះថា ទោះបីប្រទេសយើងតូច តែមិនប្រាកដថាកីឡាយើងតូចនោះទេ។ ទោះបីប្រទេសយើងតូច តែទង់ជាតិរបស់យើង គង់ត្រូវបានលើកស្មើនឹងប្រទេសធំ។ ដូច្នេះភាពស្មើមុខគ្នានៃជាតិសាសន៍ក្នុងការប្រគួត នៃបណ្តាប្រទេសជាច្រើននោះ ត្រូវបានធ្វើឡើងដោយតមណាងជាតិមួយៗ តំណាងប្រទេសមួយៗ មិនថាប្រទេសតូច ឬធំឡើយ។ 

សម្តេចតេជោ បានផ្តែផ្តាំដូច្នេះទៀតថា «ហាមធ្វើម៉េចក៏ដោយចៀសវាងឲ្យខានតែបាននូវសារធាតុលើកកម្លាំង(សារធាតុញៀន) កុំប្រព្រឹត្តឲ្យសោះ បើទោះជាមិនទទួលបានមេដាយមានក៏ដោយ។ កុំភ្លេចថាទៅនេះ មោនមែនទៅផ្ទាល់ខ្លួនទេ តែទៅតំណាងជាតិសាស្រ្តមួយ ដែលមានប្រវត្តិយូរយាមកហើយ។ គ្មានអ្នកណាអាចគ្រប់គ្រងខ្លួនយើង ជាងខ្លួនយើងនោះទេ»។ 

សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាស ជួបចូលជួបសំណេះសំណាល ជាមួយប្រតិភូដឹកនាំ មន្រ្តីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ប្រមាណជិត៣០០នាក់ មុនចេញទៅប្រកួតកីឡា SEA Games នៅប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧នេះ៕

20637941_1414390258609467_8585072520761341063_n 20620868_1414390265276133_6287092682150507729_n 20620836_1414390205276139_1492487359569809742_n 20604437_1414390215276138_5705933101019196917_n 20526170_1414390251942801_8202573646847372283_n 20525546_1414390541942772_1732476027616867783_n 20525246_1414390221942804_5688887469974814759_n c01e54eb-92d0-4c0b-8a57-df77032a86e1 68f9dd22-b283-482b-95db-31a46481c4ae 52200140-74f8-4e84-b329-546594be704d 20476610_1414369661944860_4072553980168763219_n

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង