ប្រសាសន៍សំខាន់ៗរបស់សម្ដេច​តេជោហ៊ុនសែនក្នុងពិធី​សំណេះសំណាល​ជាមួយ​ប្រតិភូកីឡាSEA GAMEកម្ពុជា

៣Untitled

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយប្រតិភូកីឡាករ កីឡាការិនី រួមទាំងគ្រូបង្វឹកសរុបចំនួន ២៧៤នាក់ មុននឹងចេញទៅចូលរួមប្រកួតព្រឹត្តការណ៍កីឡា SEA Games នៅប្រទេសម៉ាឡេស៊ី។

នាឱកាសនេះ សម្តេចតេជោហ៊ុនសែន បានមានប្រសាសន៍បញ្ជាក់ថា ៖

សម្តេចតេជោ៖ ខ្ញុំថាមិនឲ្យសភាពការណ៍២០១៣វិលវិញទេ។ ត្រូវហើយគ្មានទុកទេ កុំអាងធ្វើបាតុកម្ម៕

សម្តេចតេជោ៖ អ្នកទាមទារឲ្យ ឯ.ឧ វង សូត្រ ចេញពីតំណែងនោះ ជាជនជាតិអាមេរិក ខណៈអាមេរិកកំពុងមានបញ្ហា តែកុំយកបញ្ហាមកឲ្យកម្ពុជា៕

សម្តេចតេជោ៖ ខ្ញុំមានចៅមួយមានសញ្ញាតិអាមេរិក ហើយខ្ញុំឲ្យចៅខ្ញុំដកចេញពីសញ្ជាតិនេះ ព្រោះខ្លាចគេឲ្យធ្វើជាទាហានទៅឈ្លានពានប្រទេសផ្សេង ខ្ញុំអត់ព្រមទេ៕

សម្តេចតេជោ៖ ប្រជុំបក្សខ្ញុំបាននិយាយចឹងថា មិនឲ្យមានការតវ៉ា៕

សម្តេចតេជោ៖ មិនចាំបាច់បោះឆ្នោតទេ បើគេទាមទារឲ្យមានការចុះឈ្មោះបោះឆ្នោតតាមហ្វេសបុក៕

សម្តេចតេជោ៖ បើអ្នកឯងធ្វើផ្តេសផ្តាស់ រំលាយគណបក្សមួយនោះចោល៕

សម្តេចតេជោ៖ ខ្ញុំមិនបណ្តោយឲ្យអ្នកដទៃមកបំផ្លាញជាតិយើង។ កុំឲ្យមានសង្គ្រាមតើខ្ញុំខុសដែរ?

សម្តេចតេជោ៖ សូមពួកភ្នាក់ងារបរទេស និងស៊ីលុយបរទេសទាំងឡាយ ដកខ្លួនថយព្រោះយើងក្តាប់បានអស់ហើយ៕

សម្តេចតេជោ៖ បក្សនយោបាយ បើព្រហើនបំពានច្បាប់បក្សនេះក៏រងការរំលាយដែរ៕

សម្តេចតេជោ៖ តើចង់ឲ្យកម្ពុជាដូចស៊ីរី អ៊ុយក្រែន និងតំបន់សង្គ្រាមមួយចំនួនទៀត?

សម្តេចតេជោ៖ ប្រទេសខ្លះយកយោធាគ្រប់គ្រង តែកម្ពុជាយកច្បាប់គ្រប់គ្រង ហើយច្បាប់នេះគ្មានអ្វីតឹងទេ៕

សម្តេចតេជោ៖ បន្ទាប់ពីបោះឆ្នោតព្រឹទ្ឋសភា បើមានការតវ៉ានោះអ្នកឯងនឹងរងគ្រោះហើយ៕

សម្តេចតេជោ៖ យើងព្យាករណ៍ទុកហើយ តើនឹងមានអ្វីកើតឡើង ហើយនឹងត្រៀម៕

សម្តេចតេជោ៖ អ្នកជាប់គុកនឹងមិនបានដោះទេ ព្រោះជាប់ទៅហើយ៕

សម្តេចតេជោ៖ ចង់ឲ្យមានការរៀបចំកីឡាមនុស្សចាស់ចាប់ពីអាយុ៦៥ឆ្នាំឡើងទៅ ដើម្បីមានឪកាសក្នុងការជួបជុំរវាងមនុស្សចាស់ និងមនុស្សចាស់ ជាពិសេសការរៀបចំនេះដើម្បីឲ្យមានឪកាសប្រកួតស៊ីហ្គេមនាពេលខាងមុខ។

សម្តេចតេជោ ៖ កីឡាករកម្ពុជាទាំងអស់ត្រូវប្រកួតអោយត្រឹមត្រូវតាមក្បួនខ្នាត ជៀសវាងការចង់ឈ្នះដោយបំពានលក្ខន្តិកៈ៕

សម្តេចតេជោ៖ បន្ថែមថវិការសម្រាប់ចាយវាយដល់កីឡាករម្នាក់ៗពី ៣០០ដុល្លា ដល់ ម្នាក់ ៥០០ដុល្លា៕

សម្តេចតេជោ៖ លោកដូណាល់ត្រាំ ជេរសារព័ត៌មានអាមេរិកមួយចំនួន គឺជារឿងត្រឹមត្រូវហើយ ព្រោះពួកហ្នឹងខូចណាស់៕

សម្តេចតេជោ៖ យើងមិនអាចកប់ខ្មោច ដោយសារតែពាក្្យមួយម៉ាត់ថា ដូរ ទេ៕

សម្តេចតេជោ៖ យើងតាមផ្លាស់ប្តូររួចហើយកាលពីឆ្នាំ១៩៧៩ គឺផ្លាស់ប្តូរពីសង្គ្រាម មកសន្តិភាព១០០ភាគរយ៕

 

សម្តេចតេជោបានបញ្ចប់សុន្ទរកថា នៅវេលាម៉ោង ១០ និង ១១នាទីព្រឹក៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង