ប្រមុខដឹកនាំកម្ពុជាលើកទឹកចិត្តនិងផ្តល់អនុសាសន៍ដល់ប្រតិភូកីឡាករកីឡាការិនី មុនចេញទៅSEA Games

 

(ភ្នំពេញ) ៖ តាមហ្វេសបុកសម្តេច នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០១៧នេះ អោយដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយប្រតិភូកីឡាករ កីឡាការិនី រួមទាំងគ្រូបង្វឹកសរុបចំនួន ២៧៤នាក់ មុននឹងចេញទៅចូលរួមប្រកួតព្រឹត្តការណ៏កីឡា SEA Games នៅប្រទេសម៉ាឡេស៊ី។

 

សម្រាប់ព្រឹត្តិការណ៍កីឡា ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ដែលមានរយៈពេល២ឆ្នាំម្តងនេះ គឺកម្ពុជាបាន សម្រេចបញ្ជូនកីឡា ២៤ប្រភេទ ទៅចូលរួមក្នុងងចំណោមកីឡា ៣៨កី ប្រភេទ ក្នុង SEA Games លើកទី២៩ ឆ្នាំ២០១៧ នៅទីក្រុង Kuala Lumpur, នៅប្រទេសម៉ាឡេស៊ី ។

 

កម្មវិធីប្រកួតផ្លូវការនឹងចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ក្នុងពេលដែលវិញ្ញាសារបាល់ទាត់ ផ្នែកបុរសអាយុក្រោម២២ឆ្នាំនឹងប្រកួតនៅថ្ងៃទី១៤ សីហា៕ (SN-ពុទ្ធិរៈ)

c01e54eb-92d0-4c0b-8a57-df77032a86e1

68f9dd22-b283-482b-95db-31a46481c4ae

b94e3f06-148f-48e2-857c-85af6c6cb7aa

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង