Paris St-Germain ត្រូវតែចំណាយទាំងស្រុង១៩៨លានផោនដើម្បីទិញកីឡាករខ្សែប្រយុទ្ធ Barcelona , Neymar

អេស្ប៉ាញៈ ក្លិបBarcelonaបានប្រាប់ Paris St-Germain ថាពូកគេត្រូវតែចំណាយទឹកប្រាក់ឯតទគ្គកម្ម​ ២២២លានអឺរ៉ូ (១៩៨លានផោន រឺ២៦៣លានដុល្លារអាមេរិក) មុនពេល Neymar ផ្ទេរទៅលេង។
 

កីឡាករជម្រើសជាតិប្រេស៊ីលរូបនេះមកដល់កន្លែងហ្វឹកហាត់ថ្ងៃពុធជាមួយឪពុក និងអ្នកតំណាង ហើយបានប្រាប់ក្លិបថាគេចង់ចាកចេញ។

 

Neymar ត្រូវបានអ្នកចាត់ការ Barca លោក Ernesto Valverde អោយសម្រាកពីការហ្វឹកហាត់ដើម្បីដោះស្រាយអនាគតរបស់ខ្លួន។

 

ការវិវត្តចុងក្រោយនេះកើតឡើងពីរថ្ងៃបន្ទាប់ពីក្លិប Barcelona ត្រៀមរួចជាស្រេចដើម្បីជម្រុញលើការស៊ើបអង្កេតសុច្ចរិតភាពហិរញ្ញវត្ថុ ប្រសិនបើ PSG ចុះហត្ថលេខាជាមួយ Neymar។
Neymar ផ្ទេរមកលេងអោយ Barcelona ពីក្លិបបាល់ទាត់ប្រេស៊ីល Santos ក្នុងឆ្នាំ២០១៣ ក្នុងតម្លៃ ៤៨.៦លានផោន ហើយបានចុះហត្ថលេខា៥ឆ្នាំថ្មីទៀតជាមួយជើងឯកអេស្ប៉ាញ២៤ដងនៅឆ្នាំ២០១៦៕


 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង