ឯកអគ្គរាជទូតប្រចាំកូរ៉េខាងត្បូងសួរសុខពលករខ្មែរធ្វើការនៅទីនោះ

(ភ្នំពេញ)៖ ក្រុមការងារស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត និងលោកជំទាវ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ បានចុះសួរសុខទុកបងប្អូនពលករខ្មែរធ្វើការផ្នែកកសិកម្ម ចំនួន១៣នាក់ នៅក្នុងទីក្រុង Miryang ខេត្ត Gyeongsangnam-do ដើម្បីពិនិត្យស្ថានភាពរស់នៅ បញ្ហាប្រឈម លក្ខខណ្ឌការងារ សុខទុក្ខ និងសំណូមពរដោយផ្ទាល់ពីបងប្អូនពលករ។

នាឱកាសនេះលោកឯកអគ្គរាជទូតបានមានប្រសាសន៍ថា បន្ថែមពីលើការផ្ដល់សេវាសាធារណៈ និងការជួយគាំពារផ្នែកច្បាប់ ការចុះជួបផ្ទាល់ជាមួយប្រជាជនក៏ជាការងារមួយមិនអាចខ្វះបានផងដែរក្នុងនាមជាអ្នកតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជាក្នុងការមើលថែប្រជាជន។

បន្ថែមពីលើនេះលោកឯកអគ្គរាជទូតក៏បានស្នើនិយោជកកូរ៉េឱ្យមើលថែទាំ ស្រលាញ់ និងចាត់ទុកពលករកម្ពុជាឱ្យដូចជាសាច់ ជាឈាម ជាកូន ជាក្មួយ របស់ពួកគាត់។

គួរបញ្ជាក់ផងដែរថាគិតត្រឹមដើមឆមាសទី២ ឆ្នាំ២០១៦ ពលករខ្មែរដែលកំពុងបម្រើការងារផ្នែកកសិកម្មនៅសាធារណរដ្ឋកូរ៉េមានចំនួនប្រមាណ ១៦,២២៥នាក់ នារីចំនួន៧៣១៥នាក់៕

image-5.jpgimage-2.jpgimage-3.jpgimage-4.jpgimage-1.jpg

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង