កីឡាករអត្តពលកម្ម Usain Bolt រង់ចាំការហៅរបស់លោក Mourinho អោយមកលេងMan United 

អង់គ្លេសៈ កីឡាកររត់ប្រណាំង Usain Bolt កំពុងតែរង់ចាំការហៅពីលោក Jose Mourinho អោយចូលលេងក្លិបសំណព្វរបស់គេ Manchester United មុនពេលទ្វារដោះដូបិទ។
 

Bolt កំពុងរៀបចំជីវិត បន្ទាប់ពីកីឡាអត្តពលកម្មដែលគេត្រៀមសម្រាប់ការប្រកួតចុងក្រោយ IAAF World Championships នៅទីក្រុងLondon។ ហើយកីឡាករហ្សាម៉ៃកា អាយុ៣០ឆ្នាំ ម្ចាស់មេដាយមាសអូឡាំពិក៨ដង និងជាអ្នកគាំទ្រ United ដ៏ងប់ងល់ កំពុងសុបិន្តថាលោក Mourinho និងហៅទៅលេងនៅ Old Traffordជាកីឡាករបាល់ទាត់។

 

Bolt និយាយថា “ម្នាក់ៗដឹងថាខ្ញុំតែងតែនិយាយពីការលេងបាល់, ខ្ញុំកំពុងរង់ចាំ Mourinho,”

 

សូមបញ្ជាក់ថា ការប្រកួតអត្តពលកម្មជើងឯកពិភពលោកនឹងដំណើរការក្នុងពហុកីឡដ្ឋានអូឡាំពិកទីក្រុងឡុងដ៍ថ្ងៃសុក្រ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង