អ្នកជិះស្គីលើបន្ទះក្តារបស់អាមេរិកលោក Neftalie Williamsមកជួយបង្ហាត់ពីបច្ចេកទេសជិះស្គីលើបន្ទះក្តារដល់កូនខ្មែរ

 

(ភ្នំពេញ) ៖ ស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញបានអោយដឹងថា អ្នកជិះស្គីលើបន្ទះក្តាដំបូងរបស់ក្រសួងការបរទេស សហរដ្ឋអាមេរិក ឈ្មោះ Neftalie Williams បានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែសីហា។

ស្ថានទូតអាមេរិកបញ្ជាក់ថា លោក Neftalie Williams កំពុងសិក្សាយកសញ្ញាប័ត្របណ្ឌិត នៅសាកលវិទ្យាល័យ Waikato នៃប្រទេសណូវែលសេឡង់ ហើយទស្សនកិច្ចនៅកម្ពុជានេពេលនេះក្នុងនាមជាបេសកជនកីឡា ដោយមានបំណងលើកកំពស់ ការយល់គ្នារវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ដោយផ្សារភ្ជាប់យុវជន កម្ពុជា តាមរយៈការបង្ហាត់បង្ហាញការ ជិះស្គីលើក្តាបន្ទះ នៅតាមអង្គការមិនមែនរដ្ឋាភិបាល វិទ្យាល័យ និងសាកលវិទ្យាល័យនានា។

 
កម្មវិធីនេះមានបំណងគាំទ្រដល់ការខិតខំរបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងការអភិវឌ្ឍកីឡាយុវជន ក៏ដូចជាការ អបអរ ការដាក់បញ្ចូលការជិះស្គីលើបន្ទះក្តាជាកីឡាអូឡាំពិកជាផ្លូវការ ដោយចាប់ផ្តើមនៅក្នុងកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ ២០២០ និងអបអរការប្រកួតជ្រើស រើសជើងឯកជិះស្គីលើបន្ទះក្តានៅអាស៊ីអាគ្នេយ៍ នៅក្នុងពេលខាងមុខ។

 
អំឡុងពេលទស្សនកិច្ចនាថ្ងៃព្រហស្បតិ៍ ទី ៣ ខែសីហា ស្អែកនេះ Neftalie Williams នឹងមានជំនួបជាមួយអគ្គនាយកកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា នៅម៉ោង ៩ ព្រឹក ហើយនៅម៉ោង ១០ ព្រឹក លោកនឹងជួបសំណេះសំណាលជាមួយសិស្ស និស្សិតស្តីពីវប្បធម៌ជិះក្តាស្គី ការជិះក្តាស្គីការទូត និងតួនាទីនៃការជិះក្តាស្គីនៅក្នុងការជំរុញការសិក្សាអប់រំនៅបរិវេណបណ្ណាល័យរបស់ស្ថានទូតអាមេរិក នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តនៃកម្ពុជា។ដោយឡែកនៅថ្ងៃសៅរ៍ ចាប់ពីម៉ោង៩ ដល់ម៉ោង ១១ ព្រឹក អ្នកជិះស្គីលើបន្ទះក្តារូបនេះនឹង សំដែងជូនសាធារណជននៅពហុកីឡាដ្ឋានជាតិអូឡាំពិក (មុខទីលានកីឡាបាល់បោះ)៕(SN-ពុទ្ធិរៈ)

 

feature-skate

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង