SEA GAMES 2017: កីឡាវាយកូនបាល់កម្ពុជាកាន់តែមានសង្ឃឹម បន្ទាប់ពីកីឡាករ ប៊ុន កេន្នីឡើងដល់វគ្គផ្តាច់ព្រ័ត្រ Kuala Lumpur Open 

ភ្នំពេញៈ យោងតាមហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា (Tennis Cambodia) អោយដឹងថា ពិតជាអស្ចារ្យ កីឡាវាយកូនបាល់កម្ពុជា។ កីឡាករកម្ពុជា ប៊ុន កេន្នី ឡើងដល់វគ្គផ្តាច់ព្រ័ត្រការប្រកួតវាយកូនបាល់ Kuala Lumpur Open Championship 2017 ។  
 

ប្រភពបានបញ្ជាក់បន្ថែមថា តាមរយៈសកម្មភាពនេះ កាន់តែធ្វើអោយកីឡាមួយប្រភេទនេះរបស់កម្ពុជាកាន់តែមានជំនឿខ្ពង់ក្នុងការដណ្តើមមេដាយព្រឹត្តិការណ៍ស៊ីហ្គេម។

 

សូមជម្រាបជួនដែរ ក្រុមកីឡាវាយកូនបាល់កម្ពុជា បានកំពុងបោះជំរុំហ្វឹកហាត់នៅខេត្តកែបដ៏ស្រស់ស្អាតដើម្បីត្រៀមសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍នាពេលខាងមុខនេះ។

 

សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបញ្ជួនកីឡាករ និងការិនី៨នាក់ទៅចូលរួមស៊ីហ្គេមក្នុងនោះមានកីឡាករ ប៊ុន កេន្នី ឡុង សំនៀង ម៉ម ផល្គុន និងកីឡាករឪ សារិទ្ធ ឯកីឡាការិនីមាន អាអង់ដ្រេអា ដារ៉ាវី ស៊ុម ចិន្តា ហួរ​ ស្រីពៅ និងកីឡាការិនី ហូ ស្រីណុច៕

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង