អត្តពលិកយុវជនពិការកម្ពុជាដណ្ដើមបានមេដៃមាសនិងប្រាក់ជូនជាតិ

(ភ្នំពេញ)៖ នារសៀលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការអបអរសាទរ ដល់អត្តពលិកយុវជនពិការកម្ពុជាដែលដណ្ដើមបានមេដាយមាស និងមេដាយប្រាក់ ក្នុងការប្រកួតកីឡាយុវជនអាស៊ី ពានរង្វាន់២០១៧ KPL Youth Para Sports Camp នៅឯប្រទេសកូរ៉េខាងត្បូង។
តាមការបញ្ជាក់ពីក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ អត្តពលិកយុវជនពិការកម្ពុជាបានវិលត្រលប់មកដល់មាតុប្រទេស ដោយកីឡាករ យ៉ាវ វណ្ណៈ ទទួលបានមេដាយមាស១គ្រឿង លើវិញ្ញាសាកីឡាហែលទឹកសេរី៥០ម៉ែត្រ និងកីឡាករ យយ កុសល ទទួលបានមេដាយប្រាក់១គ្រឿង លើវិញ្ញាសាវាយកូនឃ្លីលើតុ ពីកម្មវិធីប្រកួតកីឡាយុវជនអាស៊ី ពានរង្វាន់២០១៧ KPL Youth Para Sports Camp នៅសាធារណរដ្ឋកូរ៉េ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ។


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង