Cristiano Ronaldo: ខ្ញុំមិនដែលលាក់បាំងការប្រកាសពន្ធទេ

អេស្ប៉ាញៈ Cristiano Ronaldo នៅតែរក្សាជំហរថាគេមិនដែលគេចវេសពីការបង់ពន្ធនោះទេ បន្ទាប់ពីបង្ហាញខ្លួនក្នុងតុលាការទីក្រុង Madrid។
 

កំពូលតារាបាល់ទាត់ Real Madrid រូបនេះត្រូវចោទពីបទមិនបង់ពន្ធទំហំទឹកប្រាក់ ជាង១៧លានផោនតាំងពីឆ្នាំ២០១១០។

 

អយ្យការអេស្ប៉ាញ បានចោទប្រកាន់ Ronaldo ពីបទលាក់ចំណូលសិទ្ធពាណិជ្ជកម្មបុគ្គល ពីអាជ្ញាធរពន្ធដារ។

 

កីឡាកររូបនេះបាននិយាយក្នុងតុលាការប្រមាណ៩០នាទី ប៉ុន្តែមិននិយាយទៅកាន់អ្នកសារព័ត៌មានដែលរង់ចាំខាងក្រៅ។
សេចក្តីថ្លែងការណ៍មួយត្រូវបានចេញក្នុងនាម Ronaldo ដោយបានបញ្ជាក់ថា ” ខ្ញុំមិនដែលលាក់បាំងការប្រកាសពន្ធ ហើយមិនដែលចង់គេចវេសពីការបង់ពន្ធនោះទេ។ ”
សេចក្តីថ្លែងការណ៍បន្តថា ” ស្ថាប័នហិរញ្ញវត្ថុអេស្ប៉ាញដឹងចំណូលខ្ញុំទាំងអស់៕


 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង