SEA GAMES 2017: សម្តេចតេជោ ហ៊ុន សែន នឹងទទួលជួបប្រតិភូ និងកីឡាករ ពាក់កណ្តាលសប្តាហ៍នេះមុនទៅម៉ាឡេស៊ី 

ភ្នំពេញៈ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអោយដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងអនុញ្ញាតអោយប្រតិភូ កីឡាករ កីឡាការិនី ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវទៅចូលរួមការប្រកួតស៊ីហ្គេម២០១៧ នៅម៉ាឡេស៊ី ក្នុងសប្តាហ៍នេះ។
 

ការប្រកួតស៊ីហ្គេមលើកនេះធ្វើប្រទេសម៉ាឡេស៊ីពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ខាងមុខ។

 

ឯកឧត្តម អគ្គលេខាធិការបានអោយដឹងបន្ថែមថា ប្រតិភូ និងកីឡាករ កីឡាការិនី ត្រូវសម្តេចតេជោទទួលជួបនៅព្រឹកថ្ងៃទី០៣ ខែសីហា នៅវិមានសន្តិភាព។ ឯកឧត្តមបន្តថា សម្តេចនឹងផ្តល់អនុសាសន៍ដល់ប្រតិភូ ថ្នាក់ដឹកនាំ កីឡាករ និងកីឡាការិនីទាំងអស់ដែលត្រូវចូលរួមស៊ីហ្គេម។ 

ដោយបន្តថា សម្តេចប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះកីឡាជាតិ ទោះបីសម្តេចមមាញឹកយ៉ាងណាក៏ដោយ។ 

កម្ពុជាបញ្ជួនកីឡា២៤ប្រភេទទៅចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី២៩ ក្នុងចំណោមកីឡា៣៩៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង