សារព័ត៌មានបារាំងៈ Neymar ធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ជំនួសទីក្រុងដូហា ប្រទេសកាតា

បារាំងៈ យោងតាមសារព័ត៌មានបារាំងបានអោយដឹងថាកីឡាករ Neymar អាចនឹងហោះទៅកាន់ទីក្រុងប៉ារីស ជំនួសទីក្រុងដូហា ប្រទេសកាតា ថ្ងៃនេះដើម្បីពិនិត្យសុខភាព មុនផ្ទេរពី Barcelona ក្នុងតម្លៃ១៩៦លានផោន (ជិត ២៥៩លានដុល្លារ)។
 

សារព័ត៌មាន Le Parisien បានរាយការណ៍កាលពីថ្ងៃច័ន្ទថា Neymar ត្រូវចេញពីចិនទៅបារាំង ជំនួសការទៅកាន់មជ្ឈឹមបូព៌ាជាទីដែលម្ចាស់ក្លិប PSG ស្ថិតនៅ។ ប្រភពដ៏ដែលបានបញ្ជាក់ថាកីឡាករប្រេស៊ីលរូបនេះនឹងផ្ទេរទៅកាន់ក្លិប Paris Saint Germaine ក្នុងតម្លៃខ្លួនឯតទគ្គកម្មពិភពលោក ចុងសប្តាហ៍នេះ។

 

កីឡាករអាយុ២៥ឆ្នាំរូបនេះនឹងចុះកិច្ចសន្យារយៈពេល៦ឆ្នាំ ជាមួយក្លិបបារាំង ហើយនឹងទទួលបានប្រាក់ឈ្នួល ៥០០​០០០ផោន (ជាង៦៦ម៉ឺនដុល្លារ) ក្នុងមួយសប្តាហ៍៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង