SEA GAMES 2017: មន្ត្រីទ្រីយ៉ាត្លុងបញ្ជាក់ថា ក្តី​រំពឹង​ឈ្នះ​មេដាយ​ហាក់ដូចជា​ឆ្ងាយ ប៉ុន្តែ​ទ្រី​យ៉ា​ត្លុង​រំពឹង​បំបែកកំណត់ត្រាចាស់ 

ភ្នំពេញៈ សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​នឹង​បញ្ជូន​កីឡាករ​ពីររូប​ឲ្យ​ចូលរួម​ប្រកួតប្រជែង​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ខែសីហា ខាងមុខនេះ​។
 

លោក ងិន សុ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​រំពឹងថា អត្ត​ព​លិ​ក​កម្ពុជា​នឹង​អាច​បំបែក​កំណត់​ត្រាចាស់​នៅ​ស៊ី​ហ្គេម​លើក​ទី​២៨​នៅ​សិង្ហ​បុរី​ឆ្នាំ​២០១៥​។ ការរំពឹង​បែបនេះ បន្ទាប់ពី​កីឡាករ​ទាំងនេះ​បាន​ហ្វឹកហាត់​ត្រៀម​យ៉ាង​យកចិត្តទុកដាក់​អស់​រយៈពេល​ច្រើន​ខែ និង​តាមរយៈ​ការធ្វើ​តេស្ត​សាកល្បង​សមត្ថភាព​នៅ​ខេត្ត​កែប​កន្លងមកនេះ​។​

 

លោកអគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​បាន​បញ្ជាក់ថា លោក​មានសង្ឃឹម​យ៉ាង​មុខមាំ​ថា កីឡាករ​ទ្រី​យ៉ា​ត្លុង​កម្ពុជា​នឹង​អាចបង្កើត​កំណត់ត្រា​ថ្មី​របស់ខ្លួន​នា​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​៣១ ខែសីហា​។
​កីឡាករ​ទ្រី​យ៉ា​ត្លុង​កម្ពុជា​ទាំងពីររូបរួមមាន ​កីឡាករ នាង ពេជ្រ​ពិសិដ្ឋ និង​កីឡាករ ឈុន ប៊ុនថន ។ ពួកគេ​ទាំងពីរ​នឹង​ប្រកួត​លើ​វិញ្ញាសា​ហែល​ទឹក​១.៥​គីឡូម៉ែត្រ ជិះ​កង់​៤០​គីឡូម៉ែត្រ និង​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​។ ការប្រកួត​នេះ​មាន​៧​ប្រទេស​ចូលរួម​ក្នុងនោះ​មាន ម៉ាឡេស៊ី កម្ពុជា ថៃ សិង្ហ​បុរី ហ្វីលីពីន ឥណ្ឌូនេស៊ី និង​មី​យ៉ាន់​ម៉ា ខណៈ​ឆ្នាំមុន​មានតែ​៦​ប្រទេស​ចូលរួម​តែប៉ុណ្ណោះ ដោយ​កាលណោះ កម្ពុជា ឈរ​លេខ​រៀង​ទី​៥​លើ​មី​យ៉ាន់​ម៉ា ខណៈ​ឆ្នាំនេះ​ថ្នាក់ដឹកនាំ​សហព័ន្ធ​រំពឹង​ឈានដល់​លេខ​៣​ឬ​លេខ​៤​ក្នុងចំណោម​៧​ប្រទេស​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង