(មានវីដេអូ) ៖ ក្រុមសន្តិសុខឯកជនប្រឹងសង្គ្រោះស្រាបៀរចេញពីកង់អេស្កាវ៉ាទ័រ ដែលកំពុងវិលកិនកម្ទេចចោល

(ភ្នំពេញ) ៖ ខណៈដែលអេស្កាវ៉ាទ័រ បាននឹងកំពុងកិនផលិតផលស្រាបៀរ ដែលត្រូវបានរឹបអូសដោយសារករណីរំលោភកម្មសិទ្ធិបញ្ញា ក្រុមសន្តិសុខនៅជិតនោះ បាននាំគ្នាជញ្ជូនស្រាបៀរទាំងកេសៗ ឆ្វេកឆ្វាច ចេញពីខាងមុខកង់អេស្កាវ៉ាទ័រ ដើម្បីយកចេញទុកសម្រាប់ទទួលទានអបអរសាទរនៃការកម្ទេចបានសម្រេចនេះ។

ផលិតផលស្រាបៀរ ដែលមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃកិនចោលនាព្រឹកនេះ នៅឯទីលានចាក់សំរាម ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានដូចជាផលិតផលស្រាបៀអាមេរិកាំងម៉ាក Budweiser និងម៉ាក Corona របស់ម៉ិកស៊ីកូ។

មូលហេតុនៃការកិនកម្ទេចនេះ ដោយសារអ្នកនាំចូលផលិតផល បានរំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Attwood ដែលជាក្រុមហ៊ុនទទួលសិទ្ធិនាំចូលផ្តាច់មុខ នៅកម្ពុជា៕ (Swift News)

photo_2017-07-26_11-34-53 photo_2017-07-26_11-34-59 photo_2017-07-26_11-35-04 photo_2017-07-26_11-35-10 photo_2017-07-26_11-35-16 photo_2017-07-26_11-35-30

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង