ឌុបប្រពន្ធគេទៅរំលោភក្នុងព្រៃ ត្រូវនគរបាលស្រុកសូទ្រនិគមឃាត់ខ្លួន

(សៀមរាប) ៖ ជនសង្ស័យម្នាក់ ឈ្មោះ សាត សិល ហៅវណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកន្សែងក្រោម ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាបត្រូវបាននគរបាលស្រុកសូទ្រនិគមឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ។

 

 

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ក្នុងភូមិកន្សែង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។

 

 

លោកវរសេនីយ៍ត្រី ហេង សំណាង អធិការរងទទួលបន្ទុកព្រហ្មទណ្ឌស្រុកសូទ្រនិគម បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥នេះថា ជនរងគ្រោះមានឈ្មោះធ ច ធ ភេទស្រី អាយុ១៩ឆ្នាំ ទីលំនៅភូមិដូនហុង ឃុំដំដែក មុខរបរ នៅផ្ទះ។

 

 

លោកអធិការរងបន្ថែមថាកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ជនរងគ្រោះនិងជនសង្ស័យបានទំនាក់ទំនងស្គាល់គ្នាតាមទូរស័ព្ទហើយនៅថ្ងៃទី២១ ជនរងគ្រោះបានជិះម៉ូតូជាមួយប្អូនទៅលេងដល់ភូមិរបស់ជនសង្ស័យហើយបានជួបគ្នានិយាយលេងធម្មតា។ នៅថ្ងៃទី២២បានណាត់គ្នាទៅចូលរួមកម្មវិធីជប់លៀងនៅសៀមរាប ដោយការផឹកស៊ីពេលនោះស្រវឹងទាំងអស់គ្នា ជនរងគ្រោះបានទូរស័ព្ទអោយប្តីមកយកទៅផ្ទះរីឯជនសង្ស័យបានមកផ្ទះឯភូមិកន្សែងវិញ។ លុះព្រឹកឡើងថ្ងៃទី២៣ ជនរងគ្រោះព្រមទាំងប្តីបានទូរស័ព្ទឲ្យជនសង្ស័យទៅយកដោយណាត់ជួបគ្នាផ្លូវ៦០ម៉ែត្រ ពេលជួបគ្នាហើយប្តីក៏ទៅធ្វើការបាត់។ ឯជនសង្ស័យបានឌុបទៅផ្លូវអង្គរហើយជិះចូលផ្លូវព្រៃស្ងាត់និងបានធ្វើសកម្មភាពចាប់រំលោភបានសម្រេចតែម្តងរួចទើបនាំគ្នាជិះមកដល់ផ្ទះរៀងខ្លួន។

 

 

ក្រោយពេលព័ត៌មាននេះដឹងដល់ឪពុកម្តាយសាម៉ីខ្លួនបានដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី នៅថ្ងៃទី២៤ វេលាម៉ោង៧ព្រឹក ឈានដល់ការឃាត់ខ្លួន ។ ជនរងគ្រោះនិងជនសង្ស័យបានឆ្លើយបំភ្លឺហើយចម្លើយស៊ីសង្វាក់គ្នាអំពីសកម្មភាពសមត្ថកិច្ចក៏បានសុំគោលការឃាត់ខ្លួនបញ្ជូនតាមនីតិវិធីច្បាប់តែម្តង៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង