យកម៉ូតូលួចបានដើរលក់មិនទាន់ដាច់ផងត្រូវនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួន

(បន្ទាយមានជ័យ) ៖ នគរបាលក្រុងប៉ោយប៉ែត ធ្វើកាឃាត់ខ្លួនជនសង្ស័យម្នាក់ជាចោរលួចម៉ូតូ កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅមូលដ្ឋានក្រុងប៉ោយប៉ែត ខណៈកំពុងដើរលក់ម៉ូតូដែលលួចបាន ។

លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយទទួលបានដំណឹងពីករណីលួចម៉ូតូនៅចំណុចផ្លូវ៥៨ជិតទីបញ្ជាការវរការពាព្រំដែន៨៩១ ស្ថិតក្នុងភូមិ អណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ខណៈម្ចាស់ម៉ូតូដើរមើលស្រែ ដោយទុកចោលនៅលើចិញ្ចើមថ្នល់ដោយមិនបានចាក់សោសុវត្តិភាពឲ្យបានត្រឹមត្រូវ កម្លាំងរបស់លោកបានស្រាវជ្រាវ រហូតរកឃើញមុខសញ្ញាលួចម៉ូតូនោះ កំពុងដើរលក់ម៉ូតូក្នុងតំលៃ៥ពាន់បាត ដោយមានការសង្ស័យកំលាំងបាននាំជនសង្យ័យនោះទៅប៉ុស្តិ៍រដ្ឋបាលដើម្បីសាកសួរ ក្រោយពីការសាកសួរជនសង្សយ័បានឆ្លើយសារភាពថា ខ្លួនបានលួចម៉ូតូដែលទុកចោលលើចិញ្ចើមថ្នល់លេខ៥៨ ពិតប្រាកដមែន ហើយ ក្រោយលួចបានខ្លួនបានដោះស្លាកលេខ និងកញ្ចក់យកទៅទុកនៅកាស៊ីណូឡាក់គី ។

ក្រោយឃាត់ខ្លួនកម្លាំងបានដកហូតម៉ូតូដែលជនសង្ស័យលួចបាន ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ 2007 ពាក់ស្លាកលេខកំពង់ចាម 1D.1863. លេខម៉ាស៊ីន 8174949 ដោយឡែកជនសង្ស័យ កំពុងត្រូវបាន កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដាក់ទោសតាមច្បាប់ ៕ (SN- ចេស្តា)

 

photo_2017-07-25_12-35-12

photo_2017-07-25_12-35-16

photo_2017-07-25_12-35-20

photo_2017-07-25_12-35-24

photo_2017-07-25_12-35-29

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង