រថភ្លើង​ពីរគ្រឿង​បុក​គ្នា​នៅ​ជិត​រោងចក្រ​ប្រេង​កាត​ ​ស្ទឹង​ហាវ​

(ព្រះសីហនុ) ៖ សេចក្តី​រាយការណ៍​ពី​ស្រុក​ស្ទឹង​ហាវ​បាន​ឲ្យ​ Swift News ដឹង​ថា​ យប់​រំលង​អធ្រាត្រ​ឈានចូល​ ថ្ងៃទី២៥ ខែកក្កដា​ ឆ្នាំ​ ២០១៧​ នេះ​ មានរថភ្លើង​​ពីគ្រឿង បាន​បុកប៉ះគ្នា​បណ្តាលឧ្យក្រឡាប់ធ្លាក់ផ្លូវ។

សេចក្តីរាយការណ៍ឧ្យដឹងទៀតថា រថភ្លើងមួយគ្រឿងដឹកទូកុងតឺនរ័មកពីកំពុងសោម ៤៣ទូ​ បុកប៉ះជាមួយរថភ្លើងបូមប្រេងតេលា បណ្តាលអោយក្បាលរថភ្លើងបូមប្រេងក្រឡាប់ធ្លាក់ពីផ្លូវម្ខាងចំណែកក្បាលរថភ្លើងដឹកទូកុងតឺន័រធ្លាក់មកខាងផ្ទះប្រជាពលរដ្ឋឈ្មោះ ឃៀម វណ្ណះ ភេទប្រុស អាយុ៤២ឆ្នាំ​ បណ្ដាលឧ្យបុកបែកធុងស្តុកទឹកចំណុះ ២៥០០លីត្រ និងផ្ទះមួយខ្នងទៀតម្ចាស់​ ឈ្មោះ នាង ម៉ៃ​ ភេទប្រុស អាយុ៥៤ឆ្នាំ បណ្ដាលអោយខូចខាតផ្ទះបាយ។ ប៉ុន្តែ​ មិនមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទេ។

ករណីរថយន្តភ្លើងពីរគ្រឿងបុកគ្នានេះចំពោះការខួចខាតមិនទាន់ដឹងនៅឡើយទេ។ 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង