ជនមិនស្គាល់មុខបើករថយន្តមកចាប់ក្មេងក្នុងភូមិទាំងថ្ងៃនៅស្រុកស្វាយអន្ទរ

(ព្រៃវែង) ៖ ក្មេងស្រីម្នាក់ត្រូវបានជនមិនស្គាល់មុខចាប់ដាក់រថយន្តកាមរី ពណ៌ស គ្មានស្លាកលេខ  នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៨និង១០នាទី នៅភូមិត្រោក ឃុំសំរោងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

មន្រ្តីនគរបាលស្រុកស្វាយអន្ទរបានឲ្យដឹងថាក្មេងស្រីរងគ្រោះមានឈ្មោះ ហយ ស្រីរ័ត្ន អាយុ ១០ឆ្មាំ រស់នៅភូមិខាងលើ។

ប្រភពដដែលបានបន្តថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងបានបើកចូលក្នុងភូមិហើយបានទាញដៃក្មេងស្រីចូលក្នុងរថយន្ត ពេលនោះមានអ្នក នៅក្បែរឃើញ ក៏ស្រែក ពួកវាបានប្រលែងក្មេងមកវិញ។ រហូតដល់វេលាម៉ោង១៥និង១០នាទី ក៏បានមាន ព័ត៌មានរាយការណ៍ជូនមកដល សមត្ថកិច្ចយើង។

ក្រោយពីបានទទួលព័ត៌មាននេះកម្លាំងជំនាញបានចុះទៅស្រាវជ្រាវ ដល់កន្លែងកើតហេតុ ហើយបញ្ជាក់ ថារឿង នេះបានចាប់ក្មេងពិតមែន ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង