កម្ពុជាកំពុងសិក្សាសាងសង់ផ្លូវរថភ្លើងអាកាសធន់ស្រាលពីរខ្សែទៀត

(ភ្នំពេញ) ៖ កម្ពុជាកំពុងសិក្សាជាមួយ ក្រុមហ៊ុនរបស់ប្រទេសចិនមួយ ដើម្បីស្ថាបនាផ្លូវរថភ្លើងអាកាសធន់ស្រាល ចំនួនពីរខ្សែ នឹងតភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ និងពីរាជធានីភ្នំពេញ ទៅពហុកីឡាដ្ឋានជាតិអូឡាំពិក ឱ្យបានមុខឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កីឡា SEA Game ឆ្នាំ2023។

 

 

 

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយ លោក Tang Tong ប្រធានក្រុមហ៊ុនផ្លូវដែក China Sky Railway Group នៅទីស្ដីការក្រសួង។ ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានគាំទ្រាំលើចំណាប់អារម្មណ៍របស់ក្រុមហ៊ុនចិន បើអាចដាក់គម្រោងនេះមកក្រសួង នឹងពិនិត្យមើលឱ្យលឿនបំផុត។

 

 

 

ប្រភពបានឱ្យដឹងថា ក្នុងជំនួបពិភាគសារគ្នានេះ ប្រធានក្រុមហ៊ុន China Sky Railway Group មានការចាប់អារម្មណ៍ក្នុងការអភិវឌ្ឍប្រព័ន្ធរថភ្លើងអាកាសធន់ស្រាលពីរខ្សែ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងពីរាជធានីភ្នំពេញ ទៅពហុកីឡាដ្ឋានជាតិអូឡាំពិក ស្របពេលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម SEA Games នៅឆ្នាំ២០២៣ ខាងមុខ។ ប៉ុន្តែគម្រោងសាងសង់ផ្លូវរថភ្លើងអាកាសនេះ ត្រូវចំណាយថវិកាអស់ប៉ុន្មាន ហើយត្រូវចាប់ផ្ដើមសាងសង់។ ប៉ុន្តែបើតាមការលើកឡើងរបស់ឯកឧត្ដម ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្រសួងនឹងដំណើរការគម្រោងនេះឱ្យបានលឿនបំផុត។

 

 

លោក ចាន់ តារា អគ្គរង អគ្គនាយកដ្ឋានដឹកជញ្ជូន ក្រសួងសាធារណៈការ និងដឹកជញ្ជូន គ្រាប់តែឮអ្នកសារព័ត៌សាកសួរ មិនបានឆ្លើយតបទេ និងបិទទូរស័ព្ទតែម្តង។ ដោយឡែកអ្នកនាំពាក្យក្រសួងសាធារមិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅរសៀលនេះ។

 

 

 

ចំណែកលោក ច័ន្ទ សំលេង ប្រធាននាយកដ្ឋានផ្លូវ នៃក្រសួងសាធារណៈការ បានប្រាប់ Swift News នៅរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នេះថា លោកមិនទាន់ទទួលបានព័ត៌មាស ស្តីពីគម្រោងសាងសង់ផ្លូវដែកអាកាសធន់ស្រាយពីរាជធានីភ្នំពេញទៅព្រលានយន្តហោះអត្តរជាតិ និងពីរាជធានីភ្នំពេញទៅពហុកីឡាដ្ឋានអូឡាំពិកនេះឡើយ ប៉ុន្តែបើកគម្រោងផ្លូវដែកធន់ស្រាកពីស្ថានីយ៍រថរថភ្លើងភ្នំពេញទៅព្រលានយន្តហោះអត្តរជាតិភ្នំពេញ គឺកំពុងដំណើរការសាងសង់៕(SN-រដ្ឋា)

photo_2017-07-24_15-36-02 photo_2017-07-24_15-36-18 photo_2017-07-24_15-36-36

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង