អគ្គិសនីកម្ពុជាបានឲ្យដឹងថា សង្កាត់ចំនួន៣និងត្រូវផ្តាច់ភ្លើង នៅល្ងាចនេះ

(ភ្នំពេញ) ៖ អគ្គិសនីកម្ពុជាសូមជម្រាបជូនថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅវេលាម៉ោង១៨និង០៣នាទីល្ងាច អគ្គិសនីកម្ពុជានិងផ្តាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣(GS3-F9A) មូលហេតុបណ្តាលមកពីមានករណីឆេះខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ ទី១-ផ្លូវមុន្នីរ៉េត សង្កាត់ផ្សារដើមគរ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក, ទី២-សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន, និងទី៣-សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

 

 

 

ប្រភពដដែលបានឲ្យដឹងថាក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។

 

 

 

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្ត អគ្គិសនីនេះដោយអនុគ្រោះ ៕

AAAAAAAAAAAAAA AAAAAAAAAAAAAAA AAAAAAAAAAAAAAAA AAAAAAAAAAAAAAAAA

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង