ព្យុះទី ៨ ឈ្មោះ សុនកា នឹងបង្កឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនក្នុងក្របខ័ណ្ឌទូទាំងប្រទេសថ្ងៃ២៥-២៧ ខែកក្កដា

(ភ្នំពេញ) ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាព និងឥទ្ធិពលរបស់ព្យុះសុនកា។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានចេញមកថា បន្ទាប់ពីតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថាវិសម្ពាធមួយ ដែលបានកើតឡើងនៅក្នុងសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី៨ឈ្មោះសុនកា។

ព្យុះនេះនិងធ្វើដំណើរចូលទៅឈូងសមុទ្រតុងកឹងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ រួចបន្តដំណើរទៅអាមេគង្គនាថ្ងៃទី២៦ ខែកក្កដា។

តាមស្ថានភាពបែបនេះ និងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើនក្នុងក្រប់ខណ្ឌទូទាំងប្រទេស ក្នុងនោះមានតំបន់ទំនាបកណ្តាល និងតំបន់ខ្ពង់រាប ស្ថិតនៅក្នុងខេត្តស្វាយរាង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាតដំបង និងខេត្តប៉ៃលិន អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី២៥-២៧ ខែកក្កដានេះ។

នៅតាមតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៧ ខែកក្កដា និងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ផ្ទៃសមុទ្រមានរលកខ្ពស់ៗ និងមានខ្យល់បក់បោកខ្លាំង ហើយឥទ្ធិពលរបស់ព្យុះសុនកា និងធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គក្នុងប្រទេសថៃ និងប្រទេសឡាវ ការធ្លាក់ភ្លៀងនេះនឹងធ្វើទឹកទន្លេហក់ឡើងជាថ្មី៕(SN- ជុំសុធន)

 

20264803_669084386616804_6269416514073344489_n

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង