រថយន្តបុកម៉ូតូពីក្រោយបណ្តាលឲ្យរបួសធ្ងន់ស្រាលបួននាក់នៅស្រុកក្រគរ

(ពោធិសាត់) ៖ រថយន្តបុកម៉ូតូពីក្រោយបណ្តាលឲ្យរបួសធ្ងន់ស្រាល បួននាក់ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទី នៅលើផ្លូវលេខ៥៤ ស្ថិតនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់។

 

 

មន្ត្រីនគរបាលចរាចរណ៍ខេត្តពោធិសាត់បានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកHIGHLANDER ពាក់ស្លាកលេខ ភ្នំពេញ2AE-1601 ពណ៌ទឹកមាស ធ្វើចរាចរណ៍ពីត្បូងទៅជើង អ្នកបើកបររត់គេចខ្លួនបាត់ ពេលមកដល់កន្លែងកើតហេតុបានបុកម៉ូតូមួយគ្រឿង ម៉ាកHONDA ពាក់ស្លាកលេខ ភ្នំពេញ 1AE-1280 ពណ៌ខ្មៅ ធ្វើចរាចរណ៍ពីត្បូងទៅជើងនឹងកងមួយគ្រឿង បណ្តាលឲ្យរបួសធ្ងន់ស្រាលបួននាក់។

 

 

ប្រភពដដែលបានឲ្យដឹងថាជនរងគ្រោះទី១-ឈ្មោះ វណ្ណ ចក់ អាយុ ៣៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ជាអ្នកបើកម៉ូតូ, ទី២-ឈ្មោះ ចែម ចិន អាយុ៣៩ឆ្នាំ ភេទស្រី ជនជាតិខ្មែរ អ្នករួមដំណើរ, ទី៣-ឈ្មោះ ស៊ិន គឹមយី អាយុ១០ឆ្នាំ ភេទស្រី ជនជាតិខ្មែរ រូមដំណើរ, និងជនរងគ្រោះ, ទី៤-ឈ្មោះ ស៊ិន គឹមម៉ិច អាយុ២ឆ្មាំ ភេទស្រី រួមដំណើរ។ អ្នកទាំងបួនអ្នករស់នៅភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់។ ក្រោយកើតហេតុអ្នករបួសត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិសាត់។

 

 

ចំណែកមធ្យោបាយពាក់ព័ន្ធត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ។ មូលហេតុបណ្តាលមកពីរថយន្តបើកលឿន៕

A AA AAA AAAA AAAAA AAAAAA

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង