ផ្ទុះអាវុធប្រមាណប្រាំគ្រាប់ដើម្បីឃាត់ខ្លួនតៃកុងរថយន្តបែនដឹកខ្សាច់ចូលក្រុងបង្កគ្រោះថ្នាក់ចរាចរណ៍

(រាជភ្នំពេញ) ៖ កម្លាំងសមត្ថកិច្ចបានផ្ទុះអាវុធប្រមាណប្រាំគ្រាប់ ដើម្បីបង្ក្រាប និងឃាត់ខ្លួនតៃកុងរថយន្តបែនដឹកខ្សាច់ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ បើកបុករថយន្តបាឡែនមួយគ្រឿងយ៉ាងពេញទំហឹង រួចក្រឡាប់ផ្ងារជើងចាក់ខ្សាច់ពេញផ្លូវ។

 

 

 

 

ករណីផ្ទុះអាវុធផ្ទុះអាវុធច្រើនគ្រាប់ ក្នុងការតាមចាប់អ្នកបើកបររថយន្តបែនដឹកខ្សាច់បង្កគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង វេលាម៉ោង ១៦និង១០នាទីល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ ៥៩ ៨ (ហៅផ្លូវជាសុផារ៉ា) ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

 

 

 

 

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា មុខដំបូងមានជនរងគ្រោះម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា C125  ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DF-1512 ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតទៅបុករបាំងពុះចែកទ្រូងផ្លូវបណ្តាលឲ្យស្លាប់នៅកន្លែង។ ជនរងគ្រោះមានឈ្មោះ ភា សំបូរ អាយុ៣៦ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ស្រុកកំណើត នៅភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

 

 

 

លោកអនុសេនីយ៍ឯក ទីន វ៉ាន់ស៊ី ប្រធានផែកវាស់វែង ការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ បានប្រាប់ Swift News នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នេះថា ខណៈពេលមន្ត្រីជំនាញកំពុងធ្វើការវាស់វែង ករណីម៉ូតូបុករបាំងថ្ម និងបង្គោលភ្លើង ស្រាប់តែមានរថយន្តដឹកខ្សាច់មួយគ្រឿង ម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-0183 បើកបុករថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q-3750 ធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យរថយន្តដឹកខ្សាច់ក្រឡាប់ចាក់ខ្សាចពេញផ្លូវតែម្តង។ លោកបានបន្តថា បន្ទាប់បង្កគ្រោះថ្នាក់ចរាចរណ៍ អ្នកបើកបរ រថយន្ត បានព្យាយាមរត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ចបានធ្វើការដេញតាមពីក្រោយ ទើបសមត្ថកិច្ចចម្រុះផ្ទុះអាវុធដើម្បីឃាត់ខ្លួនជនបង្កខាងលើ។

 

 

 

សូមបញ្ជាក់ថា ទោះបីលោក ឃួង ស្រង អភិបាលរាធានីភ្នំពេញ បានដាក់វិធានការដើម្បីឱ្យអាជ្ញាធរ  និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ខណ្ឌរឹតបណ្តឹង និងត្រួតពិនិត្យរថយន្តដឹកប៉េតុង រថយន្តដឹកដី ខ្សាច់ដែលចូលក្រុង ប៉ុន្តែវិធានការនេះហាក់គ្មានប្រសិទ្ធភាពទាល់តែសោះ។

 

 

 

លោកបញ្ជាក់ថា អ្នកបើកបររថយន្តបែនដឹកខ្សាច់ មានឈ្មោះ ឃីន ជំនោ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិត្រពាំងស្សា ឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានឃាត់ខ្លួន និងដោះស្រាយគ្នាតាមនិតិវិធី ព្រោះករណីនេះ មិនបង្កឱ្យមានមនុស្សរបួស ឬស្លាប់ឡើយគ្រាន់តែខួចខាតរថយន្តប៉ុណ្ណោះ។

 

 

 

សមត្ថកិច្ចចរាចរណ៍បានធ្វើការវាសវែងយករថយន្តបង្ក និងរថយន្តរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា៕ (SN-រដ្ឋា)

photo_2017-07-24_11-25-50 photo_2017-07-24_11-32-37 photo_2017-07-24_11-26-19

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង