ឈាមស្រែកស្បែកហៅឃាតករំលោភរួចសម្លាប់នារីកក្រមុំត្រូវចាប់ខ្លួន

(បន្ទាយមានជ័យ) ៖ លោកឧត្តមសេនីយ៍ទោ ខាត់ ខែម ស្នងការនគរបាលបន្ទាយមានជ័យ បានប្រាប់ថា ជនសង្ស័យជាឃាតកចាប់រំលោភនារីក្រមុំម្នាក់រួចសម្លាប់ ត្រូវបានកម្លាំងសមតកថកិច្ច ចាប់ខ្លួន នៅម៉ោងជាង ៧ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នេះ។

ឃាតករំលោភសម្លាប់យ៉ាងសាហាវឃោរឃៅមានឈ្មោះ ជីម តាក់ អាយុ ២៥ឆ្នាំ ត្រូវបានចាប់ខ្លួនខណៈពេលព្យាយាមគេចខ្លួន។

សូមរឱលឹកថា អំពើឃាតកម្មរំលោភសេពសន្ថវះរួចសម្លាប់យ៉ាងព្រៃផ្សៃមួយ បានកើតឡើងកាល ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ កន្លងមកនេះ ស្ថិតចំណុចវាលស្រែ ក្នុងភូមិបលង្គ័ ឃុំតាគង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជយ័។ ក្រោយពីកើត ហេតុលោកស្នងការបានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវកំណត់បាមមុខសញ្ញាសង្ស័យ និងប្រកាសផ្តល់រង្វាន់លើកទឹលចិត្ត ១០០០ដុល្លារបើចាប់បានឃាតក។

បច្ចប្បន្ន ឃាតកត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋានខេត្តបន្ទាយមានជ័យដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូននៅកាន់តុលាការចាត់ការបន្ត។

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង