នគរបាលចាប់ខ្លួនឃាតករំលោភសម្លាប់ក្មេងស្រី នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ នគរបាលខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនជនសង្ស័យជាឃាតកវ័យក្មេង ដែលមានរំលោភ ហើយសម្លាប់ក្មេងស្រីម្នាក់ នៅតាមវាលស្រែមួយកន្លែង នាភូមិបល្ល័ង ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីរត់គេចខ្លួនមិនបានប៉ុន្មានថ្ងៃ។

លោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ជនសង្ស័យរូបនេះឈ្មោះ ជីម តាក់ អាយុ២៥ឆ្នាំ រស់នៅភូមិបល្ល័ង ឃុំតាគង់ ស្រុកម៉ាឡៃ  បានរត់គេចខ្លួនស្រុកម៉ាឡៃ ទៅលាក់ខ្លួនក្នុងក្រុងសេរីសោភណ្ឌ។

ពេលនេះសមត្ថកិច្ចកំពុងនាំខ្លួនជនសង្ស័យ យកទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំនីតិវិធីចាត់ការតាមច្បាប់។

សូមបញ្ជក់ថាកលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នារីវ័យក្មេងអាយុ១៨ឆ្នាំម្នាក់ ឈ្មោះ ឃាង ស្រីខួច ត្រូវបានជនល្មើសចាប់រំលោភរួចសម្លាប់ចោល កណ្តាលវាលស្រែ នៅក្នុងភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីករណីនេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវស្វែងរកភស្តុតាង និងតាមចាប់ជនល្មើសមកកាត់ទោសតាមច្បាប់៕ (SN- ចេស្តា)

photo_2017-07-24_09-15-09 photo_2017-07-24_09-15-15

photo_2017-07-24_10-15-01

photo_2017-07-23_15-41-11

photo_2017-07-24_09-15-32

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង