ក្រុមចោរវះទូកុងតឺន័រមួយគ្រឿងលួចទំនិញនៅខេត្តព្រះសីហនុ

(ព្រះសីហនុ) ៖ រថយន្តកុងតឺន័រមួយគ្រឿង ត្រូវបានក្រុមចោរធ្វើសកម្មភាពវះលួចយកទំនិញ និងនិងបានផ្លុថចោល នៅចន្លោះគីឡូម៉េត្រ(១៩៧ •១៩៨) ស្ថិតនៅចំណុចភូមិអូរឧកញ្ញាហេង ឃុំអូរឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចប្រាប់ថា រ៊ថយន្តកុងតឺន័រដែលក្រុមចោរវះយកទំនិញរួចប្លុងចោល ម៉ាក់ Foso ពាក់ស្លាក់លេខ ភ្នំពេញ 3A-2365 ពណ៌សរ របស់ក្រុមហ៊ុនឈុនហុងគ្រុប ( ដឹកជញ្ជូន ) និងក្រុមហ៊ុន ហៃ ម៉ៅហួរ Co.LTD ( ទំនិញ ) បើកបរដោយឈ្មោះ សុះ រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ ស្រុកកំ ណើតឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ និងទីលំនៅបច្ចុប្បន្នភូមិសិរីមានជោគ ឃុំកុមារាជា ស្រុកាទី ខេត្តតាកែវ ( បានធ្វើការរត់គេចខ្លួនបាត់ ) សង្ស័យពាក់ព័ន្ធករណី លួចមានដោយស្ថាន់ទម្ងន់ទោស ( វះទូរកុងតឺន័រ )។

សមត្ថកិច្ចប្រាប់ថា កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ អ.ហខេត្ត និងគណះកម្មការធ្វើការត្រួតពិនិត្យសម្ភារះខាងក្នុងកុងតឺន័រ ឃើញថាសម្ភារះត្រូវបាត់បង់ទាំងអស់ សំលៀកបំពាក់នារី ចំនួន ៧៩៨កាតុង។

បច្ចុប្បន្ន រថយន្តកម្លាំងការិយាល័យជំនាញព្រហ្ម ទណ្ឌកងរាជអាវុធហត្ថខេត្ត បានយកទៅរក្សារទុក  ព្រោះម្ចាស់ឥវ៉ាន់បានដាក់បណ្ដឹងនៅ្ងរាជអាវុធ ហត្ថខេត្ត។

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង