លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំនាំគ្នាជួយស្ទូងស្រូវជូនកសិករ

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ លោក ហាក់ សុខមករា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ រួមជាមួយសកម្មជនសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជាក្នុងមូកដ្ឋាន បានចុះជួយដកស្ទូងស្រូវវស្សាជូនប្រជាកសិករនៅក្នុងស្រុកតំបែរ។

អ្នកដែលមានចូលបំពេញការងារស្ម័គ្រចិត្តនេះ មានអនុប្រធាន សមាជិកក្រុមការងារយុវជនខេត្ត ប្រធានគណៈកម្មាធិការគណបក្សស្រុកតំបែរ ក្រុមការងារយុវជនគណបក្សស្រុកតំបែរ សកម្មជនយុវជនឃុំគោកស្រុក និងលោក ប្រធានមន្ទីរកសិកម្មខេត្ត ព្រមទាំង មន្ទីរអង្គភាពនានា ប្រជាពលរដ្ឋស្ម័គ្រចិត្ដ ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា បានចុះជួយស្ទូងស្រូវ ជូនដល់ប្រជាកសិករដែលជាសមាជិកគណបក្សប្រជាជនកម្ពុជាចំនួនបីគ្រួសារ លើផ្ទៃដីចំនួនមួួហិកតា ស្ថិតនៅភូមិគោក ស្រុកឃុំគោ ស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ការរួមគ្នាធ្វើសកម្មភាពប្រកបទៅដោយសាមគ្គីភាព និងក្តីសោមនស្សរីករាយក្រៃលែង៕ (ផាន់ អាណា)

photo_2017-07-13_10-47-22 photo_2017-07-13_10-47-28 photo_2017-07-13_10-47-34 photo_2017-07-13_10-47-39 photo_2017-07-13_10-48-00 photo_2017-07-13_10-48-23 photo_2017-07-13_10-57-02 photo_2017-07-13_10-57-16

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com