ក្រសួងសាធារណៈ និងដឹកជញ្ជូនការសិក្សាលទ្ធភាពក្នុងការពង្រីកផ្លូវជាតិលេខ៣ឱ្យបានបួនគន្លង

(ភ្នំពេញ) ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងគណៈប្រតិភូសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដើម្បីសិក្សាលទ្ធភាពធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ ពីភ្នំពេញទៅខេត្តកំពត។

 

 

 

ក្នុងការចុះសិក្សាពីលទ្ធភាព ដើម្បីជួសជុលពង្រីកផ្លូវជាតិ៣ នេះ គឺចាប់ពីផ្លូវបំបែក ចោមចៅ ខណ្ឌពោធិសែនជ័យ ទៅកាន់បែកគុស ក្នុងទឹកខេត្តតាកែវ រហូតដល់ខេត្តកំពត គ្រោងនឹងពង្រឹកឱ្យបានបួនគន្លង ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាច និងការកកស្ទះចរចរណ៍ នៅក្រោយពេលសាងសង់រួចរាល់ កំណាត់ផ្លូវនេះនឹងជួយកាត់បន្ថយ ការកកស្ទះចរាចរណ៍ និង ជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមដងផ្លូវនេះ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់។

 

 

 

នៅរសៀលថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០១៧ នេះ សារព័ត៌មាន Swift News បានព្យាយាមទំនាក់ទំងតាមទូរស័ព្ទទៅ លោក ចាន់ តារា អគ្គនាយករង នាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ប៉ុន្តែប្រព័ន្ធទូរស័ព្ទមិនអាចភ្ជាប់បានឡើយ៕ (SN-រដ្ឋា)

19657210_724028171114859_6609452277766582565_n 19657300_724028507781492_5979383547231827653_n 19657339_724028034448206_1382024581318759807_n 19702557_724028114448198_7816031068173892552_n 19732256_724028194448190_9221290218387232059_n 19748730_724028514448158_2712554619786561806_n 19756510_724028037781539_8645558941303518190_n 19875536_724028511114825_6513743025295525950_n 19894758_724028247781518_5027449193821525037_n (1)

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង