នគរបាលសេដ្ឋកិច្ចចុះបង្រ្កាបថ្នាំបំប៉នផ្លូវភេទបុរស បានជាង៥០០ដប

(ភ្នំពេញ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីនាយកដ្ឋានឱសថ​ ចំណីអាហារ​ បរិក្ខាពេទ្យ​ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល នារសៀលថ្ងៃនេះ​​ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសេដ្ឋកិច្ច បានចុះចាប់ថ្នាំសម្រាប់បំប៉នផ្លូវភេទបុរសម៉ាក​ Sexual MAN​ ដែលបានចែកចាយតាមប្រព័ន្ធអនឡាញ និងហ្វេសប៊ុក ខុសច្បាប់ចំនួន៥២០ដប​។

វត្ថុតាង និងជនសង្ស័យម្នាក់ ត្រូវបានប្រគល់ជូនទៅក្រសួងសុខាភិបាល ដើម្បីបន្ដនីតិវិធី។

លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង បានឲ្យដឹងថា ការចុះបង្ក្រាបអ្នកលក់ និងចែកចាយថ្នាំសម្រាប់បំប៉នផ្លូវភេទបុរសនោះ គឺធ្វើនៅភូមិដំណាក់ធំ១​ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកបន្តថា ការបង្ក្រាបនេះគឺធ្វើឡើងតាមបទល្មើសជាក់ស្តែង មានន័យថា កម្លាំងសមត្តច្ចជំនាញរបស់នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានស្រាវជ្រាវ និងតាមចាប់នៅពេលជនសង្ស័យកំពុងលក់ជាក់ស្តែង នូវផលិតផលគ្មានច្បាប់អនុញាតពីក្រសួងសុខាភិបាល៕ (SN- តុលា)





អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com