លោក នី ចរិយា បន្ទាប់ពីចេញពីពន្ធនាគារត្រូវបាន គ.ជ.ប អនុញ្ញាតឲ្យចូលបម្រើការងារ

(ភ្នំពេញ) ៖ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នី ចរិយា បានចូលបំពេញការងាររបស់ខ្លួនឡើងវិញក្នុងតំណែងជាអគ្គលេខាធិការរងដ៏ដែល បន្ទាប់ពីត្រូវបានតុលាការចេញសេចក្ដីសម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។

ពាក់ព័ន្ធនិងការចូលធ្វើការងារឡើងវិញរបស់ លោក នី ចរិយា នេះដែរ លោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានថ្លែងប្រាប់អ្នកយកព័ត៌មាន Swift News ឲ្យដឹងនូវរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ឲ្យដឹងថា ៖ «កាលអំឡុងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប នៅក្នុងពន្ធនាគារ ខាង គ.ជ.ប មិនបានលុបឈ្មោះចេញ ឬដល់ឈ្មោះចេញស្ថាប័នទេ គ.ជ.ប នោះទេ ហើយឃើញលោក នី ចរិយា មកធ្វើជាធម្មតា មិនមានអ្វីប្រែប្រួលទេ» ។

សូមរំលឹកថា ៖ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា កន្លងមក បានឲ្យSwift News ដឹងថា ចំពោះការអនុញ្ញាតឲ្យលោក នី ចរិយា ចូលធ្វើការបានវិញ ឬអត់ ត្រូវរងចាំការបញ្ជាក់ពីតុលាការឲ្យច្បាស់លាស់សិន ព្រោះការដែលតុលាការដោះលែងឲ្យលោក នី ចរិយា នៅក្រៅឃុំនេះ កាលពីពេលកន្លងទៅនោះ ដូចជាមិនមានភាពច្បាស់លាស់ ចំពោះរឿងចូលធ្វើការវិញនេះឡើយ៕(SN- ជុំសុធន)

 

adhoc-4-នី-ចរិយា-1

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង