ក្រសួងការងារបើកវេទិកាថ្នាក់ជាតិស្តីពីការ​អប់រំ​បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវ:

(ភ្នំពេញ) ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ រៀបចំវេទិកាជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅអគារពិពណ៌ពាណិជ្ជកម្មកោះពេជ្រ រយៈពេលមួយថ្ងៃ ។

ការរៀបចំវេទិកានោះ ក្នុងគោលបំណងឱ្យសិស្សានុសិស្ស ដែលកំពុងតែត្រៀមខ្លួនចូលធ្វើការផ្សេងៗនាពេលខាងមុខ ដើម្បីទទួលបាននូវព័ត៌មានពីតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការសម្រេចចិត្តជ្រើសរើសជំនាញឱ្យចំគោលដៅ។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល់វិជ្ជាជីវៈ និងមានការចូលរួមពីមន្ត្រីរាជការ កម្មករ សហជីព ប្រមាណ៣០០នាក់៕(SN- ជុំសុធន)

 

19400305_794771430697683_2892612938581965745_o

 

អ៊ិត សំហេង

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com