រដ្ឋមន្ត្រី សាយ សំអាល់ គាំទ្រឱ្យមានការកែច្នៃឫស្សីសម្រាប់នាំចេញទៅក្រៅប្រទេស

(ភ្នំពេញ) ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ នៅថ្ងៃទី២៨ ខែមិថុនានេះ បានអនុញ្ញាតឱ្យលោកស្រី ឌីឡែន វៀកស៍ នាយករងផ្នែកអភិវឌ្ឍន៍សង្គម នៃក្រុមហ៊ុន Bambusa Global Ventures ចូលជួបសំដែងការគួសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការកែច្នៃឬស្សីសម្រាប់ការនាំចេញទៅបរទេស។

លោកស្រី ឌីឡែន វៀកស៍ បានថ្លែងទៅកាន់លោករដ្ឋមន្ត្រី សាយ សំអាល់ អំពីផលិតផលកែច្នៃដែលក្រុមហ៊ុនបាននិងកំពុងផលិតដើម្បីលក់ក្នុងស្រុកដូចជាកែវឬស្សី តុ កៅអី និងសាឡុងឬស្សីដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុក ហើយបច្ចុប្បន្នក្រុមហ៊ុនមានគោលបំណងចង់នាំឬស្សីកែច្នៃទៅកាន់បរទេសខណៈដែលតម្រូវការវត្ថុឬស្សីកែច្នៃនៅបរទេសជាពិសេសប្រទេសអូស្ត្រាលី។

ក្នុងឱកាសនោះ រដ្ឋមន្ត្រី សាយ សំអាល់ ត្រី បានស្វាគមន៍ចំពោះបំណងនេះព្រោះថាវានឹងបង្កើតឱកាសការងារ និងប្រាក់ចំណូលបន្ថែមឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ បន្ថែមពីនេះឯកឧត្តម បានស្នើឱ្យក្រុមហ៊ុនត្រូវធានាពីនិរន្តរភាពទីផ្សារ និងគិតគូរពីវិសមភាពនៃផលចំណេញផងដែរ។

ដើម្បីសម្រួលដល់ការនាំចេញ រដ្ឋមន្ត្រីសាយ សំអាល់ បានអនុញ្ញាតឱ្យក្រុមហ៊ុនBambusa Global Ventures បន្តធ្វើការជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួង៕

 

19429934_913127488826373_6304184576180517251_n 19437369_913127542159701_2306683447239162030_n 19511125_913127495493039_4210866824885711317_n 19553882_913127492159706_8926606057510934495_n

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com