ក្រសួងសាធារណៈការ និងដឹកជញ្ជូន ប្រកាសដាក់ដេញថ្លៃស្ថាបនាផ្លូវប៉េតុងកៅស៊ូ (AC)

(ភ្នំពេញ) ៖ ក្រសួងសារធារណៈការ និងដឹកជញ្ជូន បានចេញសេចក្តីជួនដំណឹងដល់បណ្តាក្រុមហ៊ុន សហគ្រាស(គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងស្រុកទាំង អញ្ជើញមកបំពេញបែបពទដាក់ពាក្យដេញថ្លៃ នៅអង្គភាពលទ្ធកម្ម នៃក្រសួងសាធារណៈការ និងដឹងជញ្ជូន ដែលមានស្រ័យដ្ឋាន អាគារមហាវិថីព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នេះ។

 

យោងតាមសេចក្តីជូនដំណឹងលេខ ០១៤ សក.អល សជណ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ កន្លងមកនេះ បានឱ្យដឹងថា ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានដាក់ឱ្យដេញថ្លៃស្ថាបនាផ្លូវប៉េតុងក្រៅស៊ូ (AC) និងសាងសង់ផ្លូវ លូ និងខឿនផ្លូវមួយចំនួនទៀត ហើយសម្រាប់ការដាក់ពាក្យចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នេះ យ៉ាងយូផុតកំណត់ត្រឹមម៉ោង ០៩និង០០នាទី ថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០១៧ ហើយការបើកសំណើរដេញថ្លៃ នឹងប្រព្រឹត្តទៅ នៅអង្គភាពលទ្ធកម្ម តាមអាស្រ័យដ្ឋានខាងលើក្នុងថ្ងៃដដែលនោះដែរ៕ (រដ្ឋា)

( សូមអានសេចក្តីជូនដំណឹងដូចភ្ជាប់ជូន)

photo_2017-06-25_07-55-08

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com