សមត្ថកិច្ចសៀមរាប ចាប់ខ្លួនបញ្ជូនមេឆ្នោតប្រាំនាក់ ទៅតុលាការខេត្ត

(សៀមរាប)៖ កម្លាំងការិយាល័ព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀបរាប កាលពីម្សិលមិញ បានចាប់ខ្លួន និងកសាងសំណុំរឿងមេលក់ឆ្នោតប្រាំនាក់ ទៅសាលាដំបូងខេត្ត។

ជនសង្ស័យជាមេឆ្នោតទាំងប្រាំនាក់ មានឈ្មោះទី១ ចាន់ ណា ភេទស្រី អាយុ៤៩ ឆ្នាំ  ស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ឃាត់ខ្លួននៅមុខហាងនំបុ័ងផ្សារលើ ទី២ ឈ្មោះ  អ៊ី ប៉ូឡូ ភេទប្រុស អាយុ៤៥ឆ្នាំ ឃាត់ខ្លួននៅមុខផ្សារលើ ប៉ែកខាងកើត ស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ទី៣ ឈ្មោះ លិះ ព្រួន ភេទស្រី អាយុ៥២ឆ្នាំ ឃាត់ខ្លួននៅស្ទឹងថ្មី មានទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ទី៤ ឈ្មោះ តាន់ រីវ៉ាន់ ភេទប្រុស អាយុ៥១ឆ្នាំ ឃាត់ខ្លួននៅមុខផ្សារត្រាំនាគ រស់នៅភូមិតាវៀន សង្កាត់សាលាកម្រើក ក្រុងសៀមរាប និងទី៥ឈ្មោះ សឿន សូរិយា ភេទស្រី អាយុ២៥ឆ្នាំ ឃាត់ខ្លួននៅមុខផ្សារត្រាំនាគ ស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។

ក្រោយពេលឃាត់ខ្លួន កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមានសៀវភៅសម្រាប់កត់កន្ទុយលេខ មួយចំនួនពីរក្បាល និងលុយខ្មែរ លុយដុល្លារ និងលុយបាតមួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យទាំងប្រាំនាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្ត រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕ (SN- រិទ្ធី)

អត្ថបទដែលជាប់ទាក់ទង