ក្រុមជំនាញបច្ចេកទេសផ្លូវដែកនៃក្រសួងសាធារណៈការ និងដឹកជញ្ជូនកំពុងជួសជុល​ឡើងវិញ

(ភ្នំពេញ) ៖ ក្រុមការងារនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន កំពុងតែបន្តការជួសជុលផ្លូវដែករងការ ខួចខាត ដើម្បីជំរុញឱ្យមានការដំណើរការឡើងវិញ ក្នុងការធ្វើចរាចរណ៍ ដឹកជញ្ជូនអ្នកដំណើរ ដឹកជញ្ជូនទំនិញផ្សេងៗ ព្រោះប្រព័ន្ធផ្លូវដែលបានសារសំខាន់ណាស់ ដូចការបន្ថយការចំណាយ ការកើតមានគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍ជាដើម។

 

 

យោងតាមរបាយការរបស់ក្រុមការងារនាយកដ្ឋានផ្លូវដែកកម្ពុជា នៃក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថា បច្ចុប្បន្ន ក្រុមជំនាញផ្លូវដែកកំពុងធ្វើសកម្មភាពត្រួតពិនិត្យការងារលាបថ្នាំឱ្យត្រូវតាមបច្ចេកទេស ត្រួតពិនិត្យ ការរៀបចំកំណល់ ដើម្បីតម្លើងដែករ៉ៃលើស្ពាន ចាប់ពីជណ្តើរស្វា ដល់ជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រង់ចំណុច (PK២៩៨+១៧១.១៦ ដល់ PK៣០៦+១០០)។

 

 

សម្រាប់ការងាររៀបចំតម្រង់ផ្លូវដែក បង្ហាប់គ្រឹះផ្លូវ ពង្រាយថ្ម ពីអូរតាគី ដល់ជណ្តើរស្វា (PK២៩៦+៣០០) និង ការងារត្រួតពិនិត្យបច្ចេកទេស តម្លើងកំណល់បេតុងរៀបចំដាក់ដែករ៉ៃ ពីកូបនិមិត្ត ស្រុកអូរជ្រៅ ដល់សាលាសំរោង ក្រុងបោយប៉ែត ( PK៣៦០+៥០០ ដល់ PK៣៦១+៨៤០ ) ដែលអនុវត្តដោយនាយកដ្ឋានផ្លូវដែក គិតត្រឹមខែមិថុនា ឆ្នាំ២០១៧នេះ។

 

 

លោក ច័ន្ទ សំលេង ប្រធាននាយកដ្ឋាន បានប្រាប់ Swift News ឱ្យដឹងថា ក្រុមការងារបច្ចេកទេសកំពុងខិតខំប្រឹងប្រែងធ្វើមែន ប៉ុន្តែនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នេះ ក្រុមការងារបានសម្រាក សម្រាប់ព័ត៌មានលម្អិតលោកនឹងផ្តល់តាមអ៊ីម៉ែល ព្រោះបន្តិតទៀតនេះលោកនឹងចូលរួមប្រជុំ៕ រដ្ឋា

photo_2017-06-26_15-20-54 photo_2017-06-26_15-21-02 photo_2017-06-26_15-21-09 photo_2017-06-26_15-21-20

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com