ក្រសួងពាណិជ្ជកម្មនឹងទៅចូលរួមតាំងពិព័រណ៍ ឥណ្ឌា-អាស៊ាន និងវេទិកាឆ្នាំ២០១៧នៅប្រទេសថៃ

(ភ្នំពេញ) ៖ បើតាមការគ្រោងទុកគណៈកម្មការអត្តរក្រសួង ប្រទេសកម្ពុជា ត្រៀមលក្ខណៈទៅចូលរួមពិព័រណ៍ និងវេទិការពាណិជ្ជកម្ម «ASEAN-India Expo and Forum 2017» នៅទីក្រុងបាងកក ប្រទេសថៃ ដែលនឹងត្រូវរៀបចំឡើងរយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី០១-០៤ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ ដោយមានការចូលរួមចំនួន ១០ប្រទេស និងប្រទេសឥណ្ឌា ព្រមទាំងប្រទេសជាច្រើនទៀតបានចូលរួម សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមជាផ្លូវការណ៍ក្នុង “ពិព័រណ៍ឥណ្ឌា-អាស៊ាន និងវេទិកា ២០១៧” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី0១-0៤ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងបាងកក ប្រទេសថៃ ។

 

 

ក្នុងឱកាសនៃការរៀបចំពិព័រណ៍ និងវេទិការពាណិជ្ជកម្មនេះ គឺប្រទេសកម្ពុជា បានសហការជាមថៃ និងឥណ្ឌា រៀបចំវេទិការធុរកិច្ច និងវិនិយោគ និងមានការសម្តែងសិល្បៈ វប្បធម៌ ដើម្បីទាក់ទាញ អ្នកវិនិយោគទន់ប្រទេសឥណ្ឌា ក៏ដូចជាប្រទេសជាសមាជិកអាស៊ានមកកម្ពុជា។ ក្រៅពីនោះក៏មានវេទិកា Panel Discussion វេទិកាតយមូល ស្តីពីការភ្ជាប់ពាណិជ្ជកម្ម និងវិនិយោគទេសចរណ៍ ព្រមទាំងកម្មវិធីផ្សេងៗទៀត។

 

 

ជុំវិញព័ត៌មាន លម្អិតសម្រាប់ការចុះឈ្មោះចូលរូម និងព័ត៌មានលំអិត សូមសាធារណៈជនទូរទៅទំនាក់ទំនងនាយកដ្ឋាន កិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម តាមរយះលេខ ០៧៨ ៧៣៧ ៧៨៧ ឬ ០១៧ ៧៥៩ ៥៦៧ ឬ ០៨៦ ៣៣៣ ៩៣៣ ឬ ០៩៥ ៩២៩ ១៩២ ឬ ០១៧ ៥៥៩ ២៧៧ និង Email : [email protected] / [email protected] / [email protected] / [email protected] / [email protected]

photo_2017-06-26_14-05-09

អត្ថបទដែលជាប់ទាក់ទង