ការប្រកួតលីហ្គយុវជន AEON Youth 2017 ចាប់ផ្តើមស្អែកនេះហើយ

ព្រឹត្តិការណ៍ AEON Youth League 2017 នឹងចាប់ផ្តើមប្រកួតជាផ្លូវការនៅថ្ងៃស្អែកនៅកីឡដ្ឋាន RSN ដោយមានបែងចែកជា ៦ ក្របខណ្ឌ និងមាន ៣៧ ក្រុមចូលរួមទៅតាមកម្រិតអាយុដូចជា៖ U-17, U-15, U-13 និង U-11 ក៏ដូចជាប្រភេទមិនកំណត់អាយុសម្រាប់កុមារា ក្រុមបាល់ទាត់នារីផងដែរ ។ 

ព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងដោយទទួូលបានការឧបត្ថម្ភពីសម្ព័ន្ធសាជីវកម្ម AEON Group ដែលរួមមានដូចជា៖ អុីអនកម្ពុជា (AEON – Cambodia), ផ្សារទំនើបអុីអនម៉លភ្នំពេញ (AEON MALL Phnom Penh) និងធនាគារឯកទេសអុីអន (AEON Specialized Bank Cambodia) ។

ជាមួយគ្នានេះដែរ ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំរបស់ភ្នំពេញក្រោន (ក្នុងរូបភាព) នឹងត្រូវប្រកួតបើកឆាកសម្រាប់ក្របខណ្ឌអាយុក្រោម ១៧ឆ្នាំ ដោយជួបជាមួយក្រុមយុវជន Dream House នាវេលាម៉ោង ៤ល្ងាច ថ្ងៃសៅរ៍ ទី២៤ ខែមិថុនា​ស្អែកនេះ ខណៈដែលក្រុមយុវជនអាយុក្រោម ១៤ឆ្នាំ នឹងត្រូវប្រកួតជាមួយក្រុម Muslim Youth នាវេលាម៉ោង ៨ព្រឹកថ្ងៃអាទិត្យ សម្រាប់ក្របខណ្ឌអាយុក្រោម ១៥ឆ្នាំ ។ 

អ្វីដែលពិសេសនោះគឺ សាធារណជនក៏ដូចជាអ្នកគាំទ្រទាំងអស់អាចចូលរួមទស្សនាការប្រកួតទាំងនេះដោយសេរី៕
 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com